Connect with us

សេដ្ឋកិច្ច

នាយករដ្ឋមន្ត្រី អរគុណសមាគមធនាគារ និង​មីក្រូហិរញ្ញវត្ថុ បង្ហាញឆន្ទៈវិជ្ជមានក្នុងការជួយពលករខ្មែរមកពីថៃ

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ បានថ្លែងអរគុណចំពោះសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលបានបង្ហាញនៅឆន្ទៈជាវិជ្ជមាន ទៅនឹងការអំពាវនាវរបស់របស់សម្ដេចក្នុងការពិនិត្យលទ្ធភាពជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតីបញ្ជាក់ថា នេះគឺបង្ហាញអំពីឆន្ទៈក្នុងការចូលរួម ក្នុងស្មារតីសាមគ្គីឯកភាពជាតិ និងការជួយគ្នាទៅវិញទៅមក ពេលប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរយើងប្រឈមនឹងបញ្ហា។

សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានប្រកាស​គាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រីនៃ​កម្ពុជា ឱ្យសមាគមទាំងពីរ «ពិនិត្យលទ្ធភាពក្នុងការ ជួយសម្រាលបន្ទុកហិរញ្ញវត្ថុ​សម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីប្រទេសថៃវិញ ចំពោះអ្នក ដែលមានជាប់ជំពាក់​កម្ចីជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈ ពេលកំណត់​ណា​មួយដែលអាចធ្វើទៅបាន»។

យោងតាមសេចក្ដីថ្លែងការណ៍៖«គ្រឹះស្ថានសមាជិកនៃសមាគមទាំងពីរនឹងពិនិត្យឱ្យអស់លទ្ធភាពចូលរួមដាក់ចេញនូវវិធានការសមស្របក្នុងការបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករ តាមរយៈការរៀបចំឥណទានឡើងវិញ ដែលជាយន្តការរបស់សមាគម បាននិងបន្តអនុវត្ត»។

«សមាគមទាំងពីរ នឹងបន្តសហការជាមួយធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីធានាថា គ្រឹះស្ថានហិរញ្ញវត្ថុនៅតែចូលរួមយ៉ាងពេញលេញនិងទូលំទូលាយក្នុងការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពរបស់ប្រជាជន ទៅតាមលទ្ធភាពជាក់ស្តែង និងការដឹកនាំចង្អុល បង្ហាញរបស់ធនាគារជាតិ នៃកម្ពុជា និងរាជរដ្ឋា​ភិបាល»។

យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ​បច្ចុប្បន្នមានពលករកម្ពុជាប្រមាណ​១លាន​៣សែន​៨ម៉ឺន​នាក់ កំពុងបម្រើការងារនៅតាមប្រទេសនានា ចំនួន៧ ដោយពួកគេបានផ្ញើថវិកាមកសាច់ញាតិនៅកម្ពុជា ជាមធ្យមប្រមាណជិត៣ពាន់លានដុល្លារ​ក្នុង១ឆ្នាំ។

ក្នុងនោះ ថៃ បានក្លាយជាប្រទេសដែលស្រូបទាញកម្លាំងពលកម្មពីកម្ពុជា ច្រើនជាងគេ ដែលបច្ចុប្បន្នមានរហូតដល់ជាង១លាន២សែននាក់ និងបានផ្ញើថវិកាត្រឡប់មកប្រទេសកម្ពុជាវិញ ជាមធ្យមប្រមាណ២ពាន់ ១ រយលានដុល្លារក្នុង១ឆ្នាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២០ វិនាទី មុន

នាយករដ្ឋមន្ត្រី អរគុណសមាគមធនាគារ និង​មីក្រូហិរញ្ញវត្ថុ បង្ហាញឆន្ទៈវិជ្ជមានក្នុងការជួយពលករខ្មែរមកពីថៃ

ព័ត៌មានជាតិ១៦ នាទីutes មុន

ក្រុមហ៊ុន​កសិកម្ម​ដ៏​ធំប្រចាំ​នៅ​ស្រុកស្ទឹងត្រង់ ​ត្រូវការ​​កម្មករ​​បន្ថែម​ជាង ១ ០០០ នាក់​ មួយ​ថ្ងៃ​ទទួលបានប្រាក់ពលកម្ម​ពី ១៣ ដុល្លារ​ដល់ ២០ ដុល្លារ

កីឡា១៨ នាទីutes មុន

លោក​ ទុយ​ ចន្ថា​ គ្រូ​បាល់ទះ​វិទ្យាល័យ​តាខ្មៅ​សម្លឹង​ឃើញ​កីឡាករ​ទាំង​នេះ​អាច​ក្លាយ​ជា​កីឡាករ​អាជីព​នៅ​ថ្ងៃ​មុខ​​

ព័ត៌មានជាតិ២៥ នាទីutes មុន

កំណត់ត្រាថ្មីមួយទៀត! សម្ដេច ហ៊ុន សែន នឹងដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភា ពីព្រឹកនេះដល់ល្ងាច

នយោបាយ៣៥ នាទីutes មុន

សម្ដេចតេជោ៖ មានតែ «ចោរ» ទេដែលខ្លាចតុលាការ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ២០ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខណ្ឌទួលគោក ដាំបង្គោលជាប់របងសាលាសន្ធរម៉ុក ការពារកុំឲ្យរថយន្តចតលើផ្លូវថ្មើរជើង

Sokha Hotels

ព័ត៌មានពេញនិយម