Connect with us

ជីវិតកម្សាន្ដ

មាស សុខសោភា បំផុសមហាជនឱ្យមានជាតិនិយមខ្លះ ដោយរួមគ្នាគាំទ្រផលិតផលខ្មែរ ពិសេសបន្លែ ត្រីសាច់ និងផ្លែឈើ

បានផុស

នៅ

តារាចម្រៀងសំនៀងមនោសញ្ចេតនាអ្នកនាង មាស សុខសោភា បានធ្វើការបំផុសមហាជន ចូលរួមគាំទ្រផលិតផលរបស់ខ្មែរ ដែលបាបផលិតឡើងដោយស្នាដៃរបស់ខ្មែរ ពិសេសគឺបន្លែ ត្រីសាច់ ផ្លែឈើជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់អ្នកនាង មាស សុខសោភា នាពេលនេះ គឺស្របពេលដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍អំពាវនាវឲ្យជនរួមជាតិខ្មែរ នាំគ្នាប្រើប្រាស់ផលិតផលដែលខ្មែរ មានជាតិនិយមរបស់ខ្មែរ។

បើងាកមកចាប់អារម្មណ៍ តារាចម្រៀងអ្នកនាង មាស សុខសោភា បានចេញមុខស្នើផងដែរដល់មហាជនត្រូវរួមគ្នាគាំទ្រនូវផលិតផលរបស់ខ្មែរ ខណ:អ្នកនាងបញ្ជាក់ថា ក្រោមឆន្ទៈស្មារតីខ្មែរតែមួយ នេះជាពេលវេលាដែលត្រូវសាមគ្គី ចាប់ដៃ រួមគ្នាគាំទ្រប្រើប្រាស់ផលិតផលរបស់ខ្មែរ ដើម្បីឯករាជ្យភាពនិងវឌ្ឍនភាព។

ជាមួយគ្នានេះ តារាចម្រៀងប្រុសចាស់វស្សា លោកឃុំ ប៉ុណ្ណាដែត ក៏បានបង្ហាញការគាំទ្រចំពោះផលិតផលក្នុងស្រុកផងដែរដោយលោកលើកឡើងខ្លីថា “គាំទ្រផលិតផលខ្មែរ បន្លែ ត្រីសាច់ ផ្លែឈើ ជារបស់ខ្មែរ”។

ជាការពិត ការបិទនាំចូលទំនិញថៃមកកម្ពុជា គឺមានលទ្ធភាពខ្ពស់ចំពោះប្រជាពលរដ្ឋ និងកសិករខ្មែរខណ:ក៏មានការអំពាវនាវអាជីវករខ្មែរ កុំឆ្លៀតឱកាសលក់ថ្លៃក្នុងពេលនេះ។

ពាក់ព័ន្ធនឹងរឿងតម្លៃនេះដែរ កញ្ញា អ៉ីវ៉ា ថ្មីៗនេះ ក៏បានចេញមុខអំពាវនាវនិងសំណូមពរដោយទទូចដល់កសិករខ្មែរ និងបណ្តាឈ្មួញកណ្តាលផងដែរ ដោយស្នើកុំឱ្យឆ្លៀតឱកាសដំឡើងថ្លៃទំនិញផ្សេងៗដោយរក្សាតម្លៃកសិផលឱ្យសមរម្យ ខ ណ:ដែលកម្ពុជា និងថៃ កំពុងមានបញ្ហាប្រឈមដាក់គ្នា។ តារាចម្រៀងរូបនេះ បន្តថា មេត្តាកុំឈ្លៀតឱកាសនិងរក្សាតម្លៃកសិផលក្នុងតម្លៃសមរម្យ ដើម្បីខ្មែរយើងទាំងអស់គ្នា ខ្មែរជួយខ្មែរ មានសាមគ្គីភាព ខ្មែរស្រលាញ់ខ្មែរ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៧ នាទីutes មុន

លោក យឿន យឿត៖ ការដើរថ្មើរជើងរបស់កូនខ្មែរបង្ហាញពីឆន្ទៈជឿជាក់លើរដ្ឋាភិបាល និងកងទ័ពជួរមុខ

សន្តិសុខសង្គម១៨ នាទីutes មុន

បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ រឹបអូសថ្នាំញៀនជាង៤គីឡូក្រាម

ជីវិតកម្សាន្ដ២១ នាទីutes មុន

ទស្សនាវដ្ដី Forbes រំលេចសមិទ្ធិផលរបស់ V ក្រុម BTS ចំនួន ២០ ពេលបំពេញកាព្វកិច្ចយោធា

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ព្យុះ Wutip នាំ​ទឹកភ្លៀង និងទឹកជំនន់​ដល់​កម្រិត​​ខ្ពស់​​ជាប្រវត្តិសាស្ត្រនៅភាគកណ្តាលវៀតណាម

កីឡា២៨ នាទីutes មុន

ពេជ្រ​ សម្បត្តិ​ សុំចិត្ត​អ្នក​គាំទ្រ​កុំ​ឈ្លោះ​គ្នា​ចំពោះ​ការ​ប្រកួត​រវាង​រូប​គេ​ និង​ សុខ​ ធី​ ខាង​ណា​ឈ្នះ​ក៏​ចំណេញ​ខ្មែរ​ដែរ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

តើអ៊ីរ៉ង់ប្រើមីស៊ីលអ្វី ទើបអាចបាញ់ទម្លុះខែលការពារដ៏ខ្លាំងរបស់អ៊ីស្រាអែលបាន?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ៖ «យើងដឹងពីទីតាំងលាក់ខ្លួនរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ តែយើងនឹងមិនកម្ចាត់គាត់ ឥឡូវនេះទេ» 

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ តម្រូវឲ្យអ៊ីរ៉ង់ «ចុះចាញ់ដោយគ្មានលក្ខខណ្ឌ»

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភ្នំភ្លើង​នៅ​ឥណ្ឌូណេស៊ីផ្ទុះ​ព្រួសផេះ​​​កម្ពស់​១០​គីឡូម៉ែត្រទៅលើ​ផ្ទៃ​មេឃ

Sokha Hotels

ព័ត៌មានពេញនិយម