សេដ្ឋកិច្ច
អ្នកជំនាញអះអាង ហាងឆេងមាស នឹងនៅតែស្ថិតក្នុងតម្លៃខ្ពស់ រហូតដល់ឆ្នាំ ២០២៦
តម្លៃហាងឆេងមាសបានបើកផ្សារនៅតម្លៃ ៤ ០៨១ ដុល្លារ ក្នុងមួយតម្លឹង ពោលគឺមានការធ្លាក់ចុះប្រមាណ ១០០ ដុល្លារ ធៀបនឹងសប្ដាហ៍មុន។ អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុយល់ឃើញថា តម្លៃមាសនៅតែស្ថិតក្នុងតម្លៃខ្ពស់រហូតដល់ឆ្នាំ ២០២៦។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities បានឱ្យដឹងថា កាលពីដើមខែ វិនិយោគិន និងអ្នកជួញដូរជាច្រើនគេមើលឃើញថា អាមេរិកអាចនឹងទម្លាក់អត្រាការប្រាក់ គេនាំគ្នាបុកទិញមាស ហើយបានធ្វើឱ្យហាងឆេងមាសកើនឡើង ប៉ុន្តែក្រោយមកធនាគារកណ្ដាលប្រហែលពឹងផ្អែកលើគោលនយោបាយអត្រាការប្រាក់របស់ខ្លួន ជាជាងធ្វើតាមលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។
ធនាគារកណ្ដាលអាមេរិកនៅម៉ោង ១ រំលងអត្រាធយប់ថ្ងៃទី ១៩ ខែមិថុនានេះ នឹងរក្សាអត្រាការប្រាក់ ៤.៥ ដដែល ដែលធ្វើឱ្យហាងឆេងមាសរក្សាលំនឹងចន្លោះ ៤០៣០-៤១៥០ ដុល្លារ ក្នុងមួយតម្លឹង។
លោក ឡុង សំណាង យល់ថា៖ «នៅក្នុងឆ្នាំ ២០២៥ ខ្ញុំមើលឃើញកត្តាមួយចំនួន ដែលអាចធ្វើឱ្យតម្លៃហាងឆេងមាសបន្តកើនឡើង ទី១ អត្រាការប្រាក់នៅខ្ពស់ គេអាចនឹងកាត់បន្ថយអត្រាការប្រាក់ លុយដុល្លារអាមេរិកនឹងធ្លាក់ចុះ»។

សម្ពាធពន្ធហាក់បីដូចជាស្ងាត់បន្តិច ប៉ុន្តែវាមិនទាន់ចប់សព្វគ្រប់ និងកំណត់ពន្ធបានត្រឹមត្រូវនៅឡើយទេ ដរាបណាមានលោក ដូណាល់ ត្រាំ ជាប្រធានាធិបតីអាមេរិក តម្លៃមាសនៅតែកើនឡើង។
សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មិនទាន់មានសញ្ញាបញ្ជាក់ថា សន្តិភាព ព្រមទាំងបណ្ដាប្រទេសមួយចំនួនទៀត ដូចជាអ៊ីរ៉ង់-អ៊ីស្រាអែល ដែលសុទ្ធតែជាកត្តាធ្វឱ្យមាសកើនឡើង។
លោក ឡុង សំណាង បន្ថែមថា៖ «មួយរយៈក្រោយនេះ ហាក់មិនមានការសើររើលុយ BRICS បន្ថែមទៀតទេ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានគំរាមទៅលើសមាជិក ដែលបង្កើតលុយ BRICS ដែលមានចិន រុស្ស៊ី ឥណ្ឌា ជាក្បាលម៉ាស៊ីន បើសិនជានៅតែបន្តបង្កើតលុយ BRICS អាមេរិក នឹងដាក់ពន្ធប្រទេសដែលបង្កើតលុយ BRICS ១០០% តាំងពីស្រែកកន្លែងនេះមក យើងឃើញថា ការប្រជុំជំរុញឱ្យមានលុយBRICS មកដល់ពេលនេះ គឺអត់មានទេ អញ្ចឹងខ្ញុំគិតថា ប្រហែលជាស្ងប់សង្គ្រាមពាណិជ្ជកម្ម ឬភូមិសាស្ត្រនយោបាយមួយរយៈគេនឹងលើកឡើងពីលុយ BRICS ព្រោះលុយនេះគេបង្កើតឡើងប្រឆាំងប្រាក់ដុល្លារ និងយកធ្វើជាពាណិជ្ជកម្មអន្តរជាតិរវាងប្រទេស និងប្រទេសដែលគេរកស៊ីជាមួយគ្នា»។

គិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ មាសជួញដូរក្នុងតម្លៃ ៤០៨៦ ដុល្លារ ក្នុងមួយតម្លឹង។ សម្រាប់ហាងលក់មាសនៅក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៤០៨ ដុល្លារ ក្នុងមួយជី៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


