ជីវិតកម្សាន្ដ
តាចេក ទម្លាយថា ប្រហែលជា ៤០ឆ្នាំមុន ខ្លួនធ្លាប់ជាទាហានប្រឡូកសមរភូមិបម្រើជាតិ
កន្លងមកប្រហែលជាទស្សនិកជននិងអ្នកគាំទ្រពុំធ្លាប់ដឹងទេថា តារាកំប្លែងជើងចាស់លោក ឈុំ ប៊ុនឈឿន ហៅ តាចេក ធ្លាប់ឆ្លងកាត់ជីវិតក្នុងជួរកងទ័ពនោះទេ ដោយសារតែមហាជនបានឃើញតា ចេក តាមរយ:ការឡើងកំប្លុកកំប្លែងនៅតាមកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះ។

តារាកំប្លែងវ័យជាង ៧០ឆ្នាំរូបនេះ បានទម្លាយថា កាលពី៤០ឆ្នាំ មុនរូបគាត់ធ្លាប់ឆ្លងកាត់ជីវិតធ្វើជាកងទ័ពបម្រើជាតិមាតុភូមិ ខណ:បច្ចុប្បន្នគឺជាអ្នកសិល្ប:និងធ្លាក់ខ្លួនលក់បន្លែនៅតាមផ្សារ។ តួយ៉ាង ថ្មីៗកន្លងមកនេះ តាចេក ក៏បានបង្ហាញឆន្ទ:ស្នេហាជាតិចង់ចូលរួមបម្រើជាតិមាតុភូមិ ប៉ុន្តែអ្វីដែលតាចេកសោកស្តាយនោះគឺហួសវ័យចូលសមរភូមិបាត់ទៅហើយ។
តារាកំប្លែងជើងចាស់តា ចេក បានឲ្យដឹងថាកាលពី ៤០ឆ្នាំមុន ក្នុងជួរកងទ័ពមកដល់ឥឡូវជាសិល្បករនិងលក់បន្លែ។លោកថា ពេលនេះគាត់លក់នៅផ្សារកំពង់ពិលពារាំងហើយលក់មិនសូវកាក់កបនឹងគេទេ បែរមកលក់បន្តិចបន្តូចនៅផ្ទះវិញហើយ។ តារាកំប្លែងតា ចេក ទោះបីបច្ចុប្បន្ននេះ លោកមានជីវភាពលំបាកខ្វះខាតយ៉ាងណា តែដើម្បីចិញ្ចឹមជីវិតចុងក្រោយគាត់ត្រូវតែខំប្រឹងតស៊ូរទោះជួបការលំបាក ឬឆ្លងកាត់ជីតកម្សត់បែបណាក៏ដោយនោះ។
គេចាំបានថាតារាកំប្លែងតាចេក កាលពីថ្មីៗបានរៀបរាប់ថា លោកនឹកស្ដាយចាស់ហួសនៅពេលដែលប្រទេសមានគេឈ្លានពាន តែស្ដាយនៅតែចិត្តទេលោកក៏ធ្លាប់ចូលសមរភូមិរាប់មិនអស់ដែរ ក៏បានទទួលបានមេដាយប្រាក់ការពារជាតិផងដែរ តែឥឡូវបានកូនប្រុសម្នាក់ជាអ្នកស្នងត្រកូលនៅជួរកងទ័ពសព្វថ្ងៃនេះ៕ ចាន់រ៉ា



-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


