ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប អំពាវនាវឱ្យចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីមនុស្សធម៌ និងជួយជីវិតមនុស្ស
ព្រឹត្តិការណ៍បរិច្ចាគឈាម ក្រោមប្រធានបទ “យើងរួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត” ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប ត្រូវបានរៀបចំឡើងជាផ្លូវការ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នេះ។ ក្នុងឱកាសនោះ អាជ្ញាធរខេត្តសៀមរាប បានអំពាវនាវដល់សាធារណៈជនទូទៅ ចូលរួមបរិច្ចាគឈាមដោយការស្ម័គ្រចិត្ត ដើម្បីឧត្តមប្រយោជន៍មនុស្សធម៌ ជួយជីវិតមនុស្ស និងជាកាដូនៃសេចក្ដីស្រឡាញ់ ចេញពីបេះដូងយ៉ាងពិតប្រាកដជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា តម្រូវការឈាមសម្រាប់សង្គ្រោះជីវិតមនុស្សនៅតែបន្តកើតមានជារៀងរាល់ថ្ងៃ ហើយត្រូវការការចូលរួមជាបន្តបន្ទាប់ដោយគ្មានទីបញ្ចប់ដូចគ្នា។ ដើម្បីបង្កើនភាពងាយស្រួលក្នុងការស្វែងរកអ្នកមានប្រភេទឈាមដូចគ្នា ពេលមានតម្រូវការបន្ទាន់ក្នុងការសង្គ្រោះជីវិត គប្បីចងក្រងជាក្រុមៗដោយផ្អែកលើប្រភេទគ្រាប់ឈាម ដែលនេះជាយុទ្ធសាស្ត្រអាចជួយសង្គ្រោះជីវិតបានទាន់ពេលវេលា និងលឿនបំផុត។
លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលបានផ្ដួចផ្ដើម និងជំរុញឱ្យមានព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះឡើង ដើម្បីចូលរួមចំណែកសំខាន់ក្នុងការជួយសង្គ្រោះជីវិតជនរួមជាតិ។ លោកសង្ឃឹមថា បន្ទាប់ពីព្រឹត្តិការណ៍នេះ ក្រុមគ្រូពេទ្យនឹងទទួលបានឈាមគ្រប់គ្រាន់សម្រាប់ការបំពេញបេសកកម្មជំនាញ ដូចជា ការវះកាត់ ការព្យាបាល និងករណីសង្គ្រោះបន្ទាន់ផ្សេងៗ។

លោកបន្តថា «ជាការពិត ការបរិច្ចាគឈាម គឺជាទង្វើមនុស្សធម៌ ដែលយើងគ្រប់គ្នាអាចធ្វើបាន និងងាយស្រួលបំផុត។ ការបរិច្ចាគឈាមមិនត្រឹមតែមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ វាបានផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀតដល់យើង។ ហេតុនេះយើងរួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតទាំងអស់គ្នា»៕
ដោយ៖ គឿនវេត






-
នយោបាយ៦ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៩ ម៉ោង ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៦ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ