កីឡា
អតីតកីឡាការិនីល្បុក្កតោ ពេជ្រ ចរណៃ ទំហំទឹកប្រាក់នៃការខូចខាតឆេះហាងអស់ខ្ទង់ ២៦ម៉ឺនដុល្លារ
អតីតកីឡាការិនីគុនល្បុក្កតោ និងជាតារាសម្ដែងក្បាច់គុនផងនោះ ពេជ្រ ចរណៃ ប្រាប់ថា ទំហំទឹកប្រាក់នៃការខូចខាតក្នុងឧបហេតុភ្លើងឆេះហាងកាលពីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះអស់ប្រហែល ២៦ម៉ឺនដុល្លារ។

កញ្ញា ពេជ្រ ចរណៃ
ពេជ្រ ចរណៃ បានឲ្យកម្ពុជាថ្មីដឹងថា មូលហេតុនៃការឆេះហាងរបស់កញ្ញាគឺបណ្ដាមកពីទុស្សេខ្សែភ្លើងបង្កឲ្យមានការឆាបឆេះនេះឡើង។ ហាងទាំងមូលត្រូវឆេះទាំងស្រុងមិនថាផ្នែកខាងមុខ ផ្នែកកណ្ដាល ឬផ្នែកស្នាក់នៅនោះឡើយ។

កញ្ញា ពេជ្រ ចរណៃ
បើគិតពីទំហំទឹកប្រាក់នៃការខូចខាតនេះវិញគ្រាន់តែឧបករណ៍តុបតែង និងសម្ភារប្រើប្រាស់ដែលមានតម្លៃថ្លៃៗរបស់ម្ចាស់ទីតាំងនេះអស់ខ្ទង់ ២០ម៉ឺនដុល្លារទៅហើយ។ ចំពោះទ្រព្យសម្បត្តិផ្ទាល់ខ្លួនផ្សេងៗរបស់កញ្ញាដែលនៅក្នុងហាង និងរងការខូចខាតជាមួយនេះអស់ខ្ទង់ ៥-៦ម៉ឺនដុល្លារផងដែរ។
ដំណោះស្រាយ ឬការសងទៅដល់ម្ចាស់ទីតាំងដោយវិធីសាស្ត្រយ៉ាងណានោះ ចរណៃ នៅមិនទាន់បានបញ្ជាក់ប្រាប់មកនៅឡើយទេ។

កញ្ញា ពេជ្រ ចរណៃ
រំលឹកដែរថា ឧបហេតុភ្លើងឆេះហាងអាហាររបស់អតីតកីឡាការិនីល្បុក្កតោ ពេជ្រ ចរណៃ នេះកើកឡើងកាលពីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។ ហាងអាហារ និងជាកន្លែងផ្សព្វផ្សាយគុនល្បុក្កតោនេះមានទីតាំងនៅផ្លូវលេខ៣១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕
អត្ថបទដោយ៖ នួន ស៊ីណា

-
នយោបាយ៧ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៧ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន