KPT+
Bill Gates អាចទម្លាក់ Elon Musk ក្លាយជាមហាសេដ្ឋីពិភពលោក បើរក្សាភាគហ៊ុន Microsoft ជាប់លាប់
ប្រសិនបើលោក Bill Gates បានកាន់កាប់ភាគហ៊ុន Microsoft ជាប់លាប់ ហើយមិនបានលះបង់ដើម្បីសប្បុរសធម៌ទេនោះ ឥឡូវនេះគាត់អាចនឹងក្លាយជាមហាសេដ្ឋីដំបូងគេរបស់ពិភពលោក ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១.២ ពាន់ពាន់លានដុល្លារអាមេរិក ដែលជាទ្រព្យសម្បត្តិបច្ចុប្បន្នរបស់ Elon Musk បីដងឯណោះ។

ចំណែក លោក Elon Musk បច្ចុប្បន្នមានតម្លៃ ៤០៩ពាន់លានដុល្លារ នេះបើយោងតាមទស្សនាវដ្តី Forbes ។
មិនតែប៉ុណ្ណោះ លោកស្រី Melinda French Gates ដែលជាអតីតភរិយារបស់លោក Bill និងជាសហស្ថាបនិកនៃមូលនិធិ Gates ក៏នឹងជាប់ចំណាត់ថ្នាក់ជាបុគ្គលដែលមានបំផុតទីបីរបស់ពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ៣០០ ពាន់លានដុល្លារ។
ទោះជាយ៉ាងណាក៏ដោយ នៅមុនពេល Microsoft ចេញជាសាធារណៈនៅឆ្នាំ ១៩៨៦ លោក Bill Gates កាន់កាប់ភាគហ៊ុនចំនួន១១.២ លានដុល្លារ ដែលតំណាងឲ្យជិត ៤៩% នៃក្រុមហ៊ុនដែលមានតម្លៃប្រហែល ២០០លានដុល្លារនៅពេលនោះ។ ប្រសិនបើគាត់បានរក្សាការកាន់កាប់របស់គាត់ទាំងអស់ ភាគហ៊ុនទាំងនោះនឹងកើនឡើងតាមរយៈការបំបែកភាគហ៊ុនដល់ទៅ ៣.២ពាន់លាន ដែលផ្តល់ឲ្យគាត់ និងអតីតភរិយា Melinda នូវភាគហ៊ុន ៤៣% នៅក្នុងក្រុមហ៊ុននាពេលបច្ចុប្បន្ននេះ ដែលមានតម្លៃប៉ាន់ស្មាន១.៤ពាន់ពាន់លានដុល្លារ។
លើសពីនេះ អតីតប្តីប្រពន្ធនេះអាចប្រមូលបានប្រហែល ១០០ ពាន់លានដុល្លារនៅក្នុងភាគលាភក្រោយការបង់ពន្ធក្នុងរយៈពេលជាច្រើនទសវត្សរ៍ នេះបើយោងតាមទស្សនាវដ្តី Forbes ។ ចំនួននេះតែម្នាក់ឯងនឹងធ្វើឲ្យលោក Bill មានទ្រព្យសម្បត្តិច្រើនជាងទាំងអស់ ប៉ុន្តែជាកំពូលមហាសេដ្ឋីទាំង ១៨ ក្នុងចំណោមមហាសេដ្ឋីជាង ៣ពាន់នៅលើពិភពលោក។
ផ្ទុយទៅវិញ សហស្ថាបនិកក្រុមហ៊ុន Microsoft បានលក់ជាបន្តបន្ទាប់ និងបរិច្ចាគភាគហ៊ុនរបស់គាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយទុកឲ្យគាត់មានភាគហ៊ុនប៉ាន់ស្មាន០.៩% ដែលមានតម្លៃ ២៨ ពាន់លានដុល្លារ ប្រហែលមួយភាគបួននៃទ្រព្យសម្បត្តិបច្ចុប្បន្នរបស់គាត់។ ចំណែកឯលោកស្រី Melinda ត្រូវបានគេប៉ាន់ប្រមាណថា នឹងកាន់កាប់ភាគហ៊ុនចំនួន ៣៨០,០០០ ដែលមានតម្លៃប្រហែល ១៧០លានដុល្លារ ដែលស្មើនឹងតិចជាង ១% នៃទ្រព្យសម្បត្តិរបស់នាង។
ចាប់តាំងពីបានបង្កើតមូលនិធិ Gates ក្នុងឆ្នាំ ២០០០ ប្តីប្រពន្ធមួយគូនេះបានបរិច្ចាគទឹកប្រាក់ចំនួន ៦០.២ ពាន់លានដុល្លារដែលធ្វើឲ្យពួកគេក្លាយជាសប្បុរសជនធំទីពីរនៅសហរដ្ឋអាមេរិកបន្ទាប់ពី Warren Buffett ទស្សនាវដ្តីសហគ្រិនបានរាយការណ៍។
នៅក្នុងខែឧសភា លោក Gates បានសន្យាថានឹងបរិច្ចាគ ៩៩% នៃទ្រព្យសម្បត្តិច្រើនជាង ១០០ ពាន់លានដុល្លាររបស់គាត់ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងសប្បុរសធម៌របស់គាត់តាមរយៈមូលនិធិ Gates ។
ដោយឡែក លោកស្រី Melinda ក៏បានចាប់ផ្តើមគំនិតផ្តួចផ្តើមផ្ទាល់ខ្លួនគឺ Pivotal Philanthropies ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០២២។ នៅខែឧសភា ឆ្នាំ ២០២៤ លោកស្រីបានសន្យាថានឹងផ្តល់ប្រាក់ចំនួន ១ ពាន់លានដុល្លារក្នុងរយៈពេល៣ ឆ្នាំដើម្បីគាំទ្រដល់សិទ្ធិស្ត្រី និងក្មេងស្រី។ Melinda បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Elle កាលពីខែមីនាថា «ពួកយើងទាំងអស់គ្នាមានអំណាច។ ប៉ុន្តែមានឧបសគ្គនៅក្នុងសង្គមដែលជារឿយៗរារាំងស្ត្រីមិនឲ្យប្រើអំណាចពេញលេញរបស់យើង។ ការងាររបស់យើងគឺជួយដករបាំងទាំងនោះចេញ»៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Elon Musk ហៅ G-Dragon ថាជា ស្តេច K-pop បន្ទាប់ពីឃើញជិះរថយន្ត Tesla
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


