Connect with us

ព័ត៌មានជាតិ

រដ្ឋអំពាវនាវដល់​ម្ចាស់អាជីវកម្មអចលនវត្ថុ និងបញ្ចាំ ត្រូវបំពេញនីតិវិធីស្នើសុំអាជ្ញាបណ្ណឱ្យបានត្រឹមត្រូវ ​

បានផុស

នៅ

ដើម្បី​ទប់ស្កាត់​នូវ​សកម្មភាព​ប្រកប​អាជីវកម្ម​ដោយ​គ្មាន​អាជ្ញាបណ្ណ ព្រម​ទាំង​លើកទឹកចិត្តដល់ ការធ្វើធុរកិច្ច​ប្រកប​ដោយសុចរិត ម្ចាស់ក្រុមហ៊ុន/សហគ្រាស/គម្រោង ត្រូវមកបំពេញ បែបបទ និងនីតិវិធីស្នើសុំអាជ្ញាបណ្ណជាមុនពី​និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) មុនពេលចាប់ផ្តើមអាជីវកម្មរបស់ខ្លួន។

យោង​តាម​សេចក្តី​ជូន​ដំណឹង​ស្តីពី «កាតព្វកិច្ចស្នើសុំអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ» បាន​ឱ្យ​ដឹង​ថា ការធ្វើ​អាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប. គឺជាអំពើល្មើស ដែលត្រូវ​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​ស្របតាមបទប្បញ្ញត្តិជាធរមាន។

ក្នុង​នោះ​ប្រភេទអាជីវកម្មដែលត្រូវស្នើសុំអាជ្ញាបណ្ណ រួម​មាន​ ១. អាជីវកម្មអភិវឌ្ឍលំនៅឋាន រួមមាន ផ្ទះល្វែង វីឡាកូនកាត់ វីឡាភ្លោះ វីឡាទោល និងភូមិគ្រឹះ ជាដើម។ ២.អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ រួមមាន អគារ​ខុនដូ អគារ​ការិយាល័យ អគារផ្សារ និងអគារពហុមុខងារ, ៣.អាជីវកម្មអភិវឌ្ឍដីឡូត៍ រួមមាន ដីឡូត៍លំនៅឋាន ដីឡូត៍លម្តែ និងដីឡូត៍ចម្ការ។

៤.អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ រួមមាន៖ សេវាកម្មគ្រប់គ្រងអចលនវត្ថុ សេវាកម្មវាយតម្លៃ និងសេវាកម្ម ភ្នាក់ងារអចលនវត្ថុ និង​៥.អាជីវកម្មបញ្ចាំ និងអាជីវកម្មប្រាតិភោគដោយអនុប្បទាន គឺជា​សកម្មភាព​ពាណិជ្ជកម្ម​ដែល​អតិថិជន​យកទ្រព្យ ទៅដាក់បញ្ចាំ ឬធ្វើ​អនុប្បទាន​សិទ្ធិ​លើ​ចលន​វត្ថុ​របស់​ខ្លួនជូន​​ដល់​អ្នកទទួល​ប្រាតិភោគ​ដោយ​អនុប្បទាន ដើម្បី​ទទួល បាន​ប្រាក់​កម្ចី​ដោយ​សន្យា​ទូទាត់​សង​ប្រាក់ដើម និង​ការប្រាក់​ទៅតាម​កិច្ចសន្យា​​ដែល​បានកំណត់។

អាស្រ័យ​ហេតុ​នេះ ម្ចាស់ក្រុមហ៊ុន/សហគ្រាស/គម្រោង ទាំងអស់​ត្រូវ​ចូលរួមអនុវត្តប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម