ព័ត៌មានជាតិ
កម្ពុជាបានចំណាយថវិកាជិត២ពាន់លានដុល្លារហើយ ដើម្បីទប់ទល់នឹងវិបត្តិជំងឺកូវីដ១៩
ភ្នំពេញ ៖ ប្រទេសកម្ពុជាបានចំណាយថវិកាប្រមាណជិត២ពាន់លានដុល្លារអាមេរិកហើយ ដើម្បីទប់ទល់នឹងវិបត្តិជំងឺកូវីដ១៩ ដែលកំពុងបន្តយាយីទៅលើសុខភាពរបស់ប្រជាពលរដ្ឋ។
លោក វង្ស៊ី វិស្សុត រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុកម្ពុជាបាន ថ្លែង ក្នុង កិច្ច ប្រជុំ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន លើកទី ២៥ កាលពី ថ្ងៃទី ៣០ មីនា ឆ្នាំ ២០២១ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងក្នុងការអនុវត្តវិធានការទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩ និងគ្រប់គ្រងផលប៉ះពាល់មកលើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ចកម្ពុជា តាមរយៈការដាក់ចេញនូវវិធានការអន្តរាគមន៍ ចំនួន ៨ ជុំ ដែលសរុបជាទឹកប្រាក់ប្រមាណ ១.១៦៤ លានដុល្លារ ក្នុងឆ្នាំ ២០២០ និង ៧១៩ លានដុល្លារ ក្នុងឆ្នាំ២០២១នេះ។

បន្ថែមពីនេះ លោកបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំ ដាក់ចេញនូវផែនការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២១-២០២៣ ដោយផ្តោតសំខាន់លើអភិក្រមចំនួន ៣ គឺ (១). ការងើបឡើងវិញ និងការរស់រាន (Revival and Survival)៖ ការកសាងមូលដ្ឋានគ្រឹះរឹងមាំដើម្បីស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ច, (២). ការកែទម្រង់ (Reform)៖ ប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព ដោយផ្តោតលើការធ្វើពិពិធកម្ម និងពង្រឹងការប្រកួតប្រជែងសេដ្ឋកិច្ច និង (៣). ការលើកកម្ពស់ភាពធន់ (Resilience)៖ ពង្រឹងការត្រៀមខ្លួនរបស់កម្ពុជា ទៅនឹងវិបត្តិដែលនឹងអាចកើតឡើងនាពេលអនាគត។
ក្រៅពីនេះ លោក វង្សី វិស្សុត ក៏បានចូលរួមក្នុងកិច្ចពិភាក្សា រវាងរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន ជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN BAC), ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC), និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) ដើម្បីពិភាក្សាលើចំណុចសំខាន់ៗ មួយចំនួន ដូចជា៖ ការជំរុញសេដ្ឋកិច្ចឌីជីថល, ការតភ្ជាប់ពាណិជ្ជកម្មឌីជីថល, ថាម ពលបៃតង និងការផ្តល់ហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងនោះ លោក វង្សី វិស្សុត បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់នានា សំដៅបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា និងបង្កើតបរិយាកាសអំណោយផលសម្រាប់វិស័យឯកជន ក្នុងការធ្វើអាជីវកម្ម និងការវិនិយោគ ទាំងក្នុងប្រទេស និងឆ្លងកាត់ព្រំដែន៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


