សន្តិសុខសង្គម
សមត្ថកិច្ចចម្រុះនៃខេត្តព្រះវិហារ ឃាត់រថយន្តយីឌុប ដឹកឈើមួយគ្រឿងបម្រុងលោតឆ័ត្រ
ព្រះវិហារ ៖ កម្លាំងសមត្ថកិច្ចជំនាញនៃខេត្តព្រះវិហារ បានធ្វើការឃាត់រថយន្តមួយគ្រឿង ខណៈឈ្មួញកំពុងលួចលាក់ដឹកជញ្ជូនឈើដោយខុសច្បាប់ ចេញពីតំបន់ព្រៃព្រះរកា។

ប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចអូរពេស ភូមិបុស្សធំ ឃុំប្រមេរុ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយមានមន្ត្រីរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ សហការជាមួយកម្លាំងស្នងការដ្ឋានខេត្តព្រះវិហារ និងកម្លាំងអធិការនគរបាលស្រុកត្បែងមានជ័យ បានធ្វើការដកហូតវត្ថុតាងរថយន្តម៉ាកយីឌុប ពណ៌ខៀវ០១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ3E-3891 ដឹកឈើមានចំនួនជាច្រើនម៉ែត្រគូប និងទ្វារជាច្រើនវង់ផងដែរ។

ប្រភពព័ត៌មានបានឱ្យដឹងថា ម្ចាស់រថយន្តខាងលើមាន ឈ្មោះសាន និងឈ្មោះវ៉ាន់ស៊ី ជាម្ចាស់ឈើ ដែលជាឈ្មួញដុះស្លែប្រចាំខេត្តព្រះវិហារ បានដឹកឈើចេញពីតំបន់ព្រៃព្រះរកា យកមកត្រាំទឹកនៅចំណុចខាងលើ រួចដឹកចែកចាយតាមបណ្ដាខេត្តផ្សេងៗ។ ប្រភពព័ត៌មានបន្តទៀតថា ក្រោយពីសមត្ថកិច្ចបង្ក្រាបបានឈ្មួញឈើខាងលើ មិនសហការជាមួយសមត្ថកិច្ចជំនាញ ទើបបច្ចុប្បន្នកម្លាំងជំនាញបានបញ្ជូនទៅតុលាការ ដើម្បីមានវិធានការនៅតាមផ្លូវច្បាប់។

ប្រភពព័ត៌មានបានបញ្ជាក់ថា ការចាប់រថយន្តដឹកឈើខាងលើ ក៏មានសមត្ថកិច្ចខ្លះមិនពេញចិត្តផងដែរ។
មន្ត្រីរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានឱ្យដឹងនៅល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះថា ក្រោយពេលធ្វើការបង្រ្កាបនឹងរឹបអូសរថយន្តដឹកឈើខុសច្បាប់ខាងលើ បានយកទៅរក្សាទុកនៅស្នាក់ការរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការតាមនីតិវិធី។ ប៉ុន្តែរថយន្តខាងលើនោះខូចកំពុងជួសជុលតាមផ្លូវនៅឡើយ៕
ដោយ ៖ ជុន កុសល



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


