ព័ត៌មានអន្ដរជាតិ
ជនស្រេកឃ្លាននៅហ្គាហ្សារាប់សិបនាក់នៅតែស្លាប់ដោយអ៊ីស្រាអែលវាយប្រហារ
យោងតាមប្រភពពីមន្ទីរពេទ្យយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៨២ នាក់ត្រូវបានសម្លាប់នៅទូទាំងតំបន់ហ្គាហ្សាកាលពីថ្ងៃសុក្រជាមួយនឹងការស្លាប់ចំនួន ៣៤ នាក់ ត្រូវបានរាយការណ៍នៅជិតមជ្ឈមណ្ឌលចែកចាយជំនួយនៅភាគកណ្តាលនិងភាគខាងត្បូងនៃតំបន់ហ្គាហ្សា។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera ជនរងគ្រោះជាច្រើនគឺជាជនស៊ីវិលដែលកំពុងស្វែងរកអាហារ និងសម្ភារប្រើប្រាស់ចាំបាច់ ចំពេលមានវិបត្តិមនុស្សធម៌កាន់តែអាក្រក់ទៅៗ។ ចាប់តាំងពីការចែកចាយជំនួយបានចាប់ផ្តើមនៅថ្ងៃទី ២៧ ខែឧសភា អ្នកស្វែងរកជំនួយជាង៤០០នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ និងជាង ៣២០០នាក់បានរងរបួស។
មូលនិធិមនុស្សធម៌សម្រាប់តំបន់ហ្គាហ្សា (GHF) ដែលគាំទ្រដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានប្រឈមមុខនឹងការរិះគន់ពីអង្គការសហប្រជាជាតិចំពោះការបរាជ័យក្នុងការធានាការផ្តល់ជំនួយប្រកបដោយសុវត្ថិភាព។ អង្គការយូនីសេហ្វបានព្រមានថា តំបន់ហ្គាហ្សាកំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតដែលបង្កើតឡើងដោយមនុស្ស ដោយប្រព័ន្ធទឹកភាគច្រើនត្រូវបានបំផ្លាញ ហើយកុមារប្រឈមនឹងការស្លាប់ដោយសារការស្រេកទឹក។

ទន្ទឹមនឹងនេះ សង្គ្រាមរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សានៅតែបន្តទន្ទឹមនឹងការបង្កើនភាពតានតឹងជាមួយអ៊ីរ៉ង់។ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានថ្កោលទោសសកម្មភាពរបស់អ៊ីស្រាអែល ដោយព្រមានថា ការវាយប្រហារកំពុងឈានដល់ «ចំណុចនៃការវិលត្រឡប់មកវិញ» និងជំរុញឱ្យមានបទឈប់បាញ់ជាបន្ទាន់៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


