Connect with us

ជីវិតកម្សាន្ដ

ស្តាប់ដំណើររឿង ពេជ្រ ចរណៃ! ឧកញ៉ា ហួត ជា ប្រកាសជួយគ្រឿងសំណង់មួយចំនួនឥតគិតថ្លៃ

បានផុស

នៅ

ដោយមានក្តីអាណិតចំពោះតារាសម្តែង និងជាគ្រូគុនល្បុក្កតោកញ្ញា ពេជ្រ ចរណៃ លោកឧកញ៉ា ហួត ជា ដែលជាថៅកែផ្គត់ផ្គង់គ្រឿងសំណង់បានប្រកាសជួយឧបត្ថម្ភគ្រឿងសំណង់មួយចំនួនឥតគិតថ្លៃ ដើម្បីយកទៅជួសជុលហាងឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតណាស់ តារាសម្តែងនិងគ្រូគុនល្បុក្កតោល្បីឈ្មោះកញ្ញា ពេជ្រ ចរណៃ ពេលបាននិងកំពុងជួបទុក្ខផ្ទួនៗខណ:ហាងរបស់នាងដែលត្រៀមនឹងបើកដំណើរការឆាប់ៗនេះ ត្រូវបានអគ្គីភ័យលេបត្របាក់ទាំងស្រុងហើយក៏ត្រូវផ្តល់សំណងតាមរយ:ការជួសជុលផ្ទះឲ្យម្ចាស់គេវិញផងដែរ។

ឃើញពីការលំបាកនិងដោយក្តីអាណិតលោកឧកញ៉ា ហ៊ួត ជា បានបញ្ជាក់ឲ្យដឹងថា ក្រោយបានស្តាប់ដំណើររឿងរបស់ ពេជ្រ ចរណៃ ហើយ គឺលើសពីអាណិត បើអាចលោកសូមជួយចេញគ្រឿងសំណង់មានការ៉ូ ថ្នាំ ទ្វារសំភារៈ បន្ទប់ទឹកជូនប្អូន។ លោកឧកញ៉ា ហួត ជា បានបន្តថាបើគាត់ធ្វើហាងឡើងវិញ ខ្ញុំជួយ៤មុខនេះ ចន្លោះពី៥០០ ទៅ១៥០០ដុល្លារ ហើយប្អូនស្រីអាចទាក់ទងមកផេកខ្ញុំបាន។

ថៅកែផ្គត់ផ្គង់គ្រឿសំណង់រូបនេះ បានបន្ថែមថា បន្ទាប់ពីលោកបានមើលវីដេអូនៃការ Live រៀបរាប់របស់ ចរណៃ ហើយលោកមានអារម្មណ៍អួលដើម.ក ព្រោះលុយលក់ឡានយកមកធ្វើហើយក៏ត្រូវជួបរឿងអ៊ីចឹងទៀត។ ជាឆ្លើយតបនឹងទឹកចិត្តដ៏ល្អនេះ តារាស្រី ពេជ្រ ចរណៃ បានឲ្យដឹងថា នាងសូមអរគុណនូវទឹកចិត្តរបស់លោកឧកញ៉ា ហួត ជា ខ្លាំងណាស់។

ប្រាកដណាស់មានមហាជន និងអ្នកសិល្ប:ជាច្រើនបានបង្ហាញការអាណិតអាសូរដល់តារាស្រីកញ្ញា ពេ ជ្រ ចរណៃ ផងដែរខណ:មានអ្នកខ្លះចូលរួមឧបត្ថម្ភជាថវិកាទៅតាមលទ្ធភាពរបស់ខ្លួនដើម្បីជួយលើកទឹកចិត្តចំពោះ ពេជ្រ ចរណៃ ។ គួរបញ្ជាក់ថា ហេតុការណ៍ អគ្គិភ័យដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៨:៣០នាទីយប់ថ្ងៃទី១៨ ខែមិថុនា ស្ថិតនៅទីតាំងហាងតារាសម្តែងល្បីឈ្មោះកញ្ញា ពេជ្រ ចរណៃ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

វិស័យឯកជនថៃ ព្រួយបារម្ភពីការបិទការនាំចូលបន្លែ-ផ្លែឈើថៃរបស់កម្ពុជា

ព័ត៌មានជាតិ១៤ នាទីutes មុន

រដ្ឋបាលខេត្តព្រះសីហនុ ផ្អាកការចូលកម្សាន្ត ក្នុងរមណីយដ្ឋានក្បាលឆាយ ជាបណ្តោះអាសន្ន ព្រោះមានការដាច់ផ្លូវ

ព័ត៌មានជាតិ១៦ នាទីutes មុន

អ្នកដាក់ពាក្យស្នើសុំដីពីរដ្ឋមានជាង ១២ ៣០០គ្រួសារ ហើយការចាប់ឆ្នោតនឹងធ្វើឡើងថ្ងៃទី ៣០ ខែមិថុនា

ព័ត៌មានជាតិ២១ នាទីutes មុន

លោក ហួត ហៃ៖ ផ្លូវថ្មើរជើងមានអ្នកគាំទ្រកាន់តែច្រើនមិនតិចជាងពិធីបុណ្យអុំទូកទេ

ព័ត៌មានជាតិ២៨ នាទីutes មុន

សេដ្ឋី​កសិកម្ម​នៅ​ស្រុក​ស្ទឹងត្រង់ គ្រោង​បង្កើត​រោងចក្រ​​ផលិត​ស្រោមដៃថែមទៀត បង្កើត​ការងារ​រាប់រយ​​កន្លែង

Sokha Hotels

ព័ត៌មានពេញនិយម