Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិកើនឡើងថ្ងៃចន្ទនេះ​ ដោយការវាយប្រហារអ៊ីរ៉ង់របស់អាមេរិក​

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បាន​ហក់ឡើងដល់កម្រិតខ្ពស់បំផុតរាប់តាំងពីខែមករា សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីសហរដ្ឋអាមេរិកលូកដៃជួញអ៊ីស្រាអែល ដោយ​វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់ ដែលបង្កើនក្ដីបារម្ភពីហានិភ័យផ្នែកផ្គត់ផ្គង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក​ Brent បានកើនឡើង ១,៩២ ដុល្លារ ឬ ២,៤៩ ភាគរយ ដោយ​ជួញដូរនៅតម្លៃ ៧៨,៩៣ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៩ និង​ ១៧ នាទី ព្រឹកថ្ងៃចន្ទ នៅទីក្រុង​ហុងកុង​។​ ​ចំណែកឯប្រេងឆៅអាមេរិក ម៉ាក​ West Texas Intermediate (WTI) វិញ បាន​កើនឡើង ១,៨៩ ដុល្លារ ឬ ២,៥៦ ភាគរយ ដោយ​ជួញដូរនៅតម្លៃ ៧៥,៧៣ ដុល្លារ/ប៉ារ៉ែល។ ​ក្នុងវគ្គជួញដូរមុននោះ នៅព្រឹកថ្ងៃចន្ទដដែល តម្លៃប្រេងទាំង២ បាន​កើនឡើងរហូតដល់ជាង ៣ ភាគរយ ដោយហក់ដល់កម្រិតតម្លៃខ្ពស់បំផុតរាប់តាំងពីខែមករា មុនពេលវាស្រកចុះវិញ។

ពេលបញ្ចប់ការជួញដូរសប្ដាហ៍មុន តម្លៃប្រេងម៉ាក​ Brent បានកើនឡើង ៣,៦ ភាគរយ ខណៈ WTI បាន​កើនឡើង ២,៧ ភាគរយ ដែលនោះជាការបន្តឡើងពីកំណើន ៧ ភាគរយ នៅសប្ដាហ៍មុនមួយទៀត ដោយសារតែភាពតានតឹងនៃជម្លោះមជ្ឈិមបូព៌ាដូចគ្នា។

​គេមើលឃើញថា កំណើនតម្លៃនៅថ្ងៃចន្ទនេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ​បាន​ប្រកាសពីការវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់សំខាន់ៗកាលពីចុងសប្ដាហ៍ ខណៈអ៊ីរ៉ង់ប្ដេជ្ញាការពារខ្លួន ដែលបង្កក្ដីបារម្ភពីជម្លោះក្នុងតំបន់កាន់តែធំ។

ជម្លោះកាន់តែធំ អាចរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ប្រេងពីតំបន់មជ្ឈិមបូព៌ា ខណៈអ៊ីរ៉ង់គឺជាប្រទេស​ផលិត​ប្រេងឆៅ​ធំ​ទី​ ៣ ​​ក្នុង​អង្គការនៃប្រទេសនាំចេញប្រេងកាត (OPEC)។ វិនិយោគិនរំពឹងថា តម្លៃប្រេងអាចនឹង​បន្តកើនឡើងទៀត ជាពិសេសប្រសិនបើអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz ដែលរួមចំណែក ១/៥ នៃលំហូរប្រេងឆៅសម្រាប់ការផ្គត់ផ្គង់សកល។

កាលពីយប់ថ្ងៃអាទិត្យ​ ទូរទស្សន៍ Press TV របស់អ៊ីរ៉ង់បានរាយការណ៍ថា សភាអ៊ីរ៉ង់បានអនុម័តវិធានការបិទច្រកសមុទ្រ យ៉ាងណាមិញ ​អ៊ីរ៉ង់​ធ្លាប់បាន​គំរាម​បិទច្រក​សមុទ្រ​នេះច្រើនដងហើយពីមុនមក ប៉ុន្តែ​មិន​​ដែលធ្វើដូច្នេះទេ ដែលនេះអាចបណ្ដាលមកពីការមិនចង់បាត់បង់ចំណូលរបស់ខ្លួនពីការលក់ប្រេង។

ក្រោមភាពតានតឹងចុងក្រោយ ធនាគារវិនិយោគអាមេរិក Goldman Sachs បាន​ចេញរបាយការណ៍កាលពីថ្ងៃអាទិត្យ ដោយ​ព្យាករថា តម្លៃប្រេងម៉ាក Brent អាច​ឡើង​ដល់ ១១០ ដុល្លារ​/​បារ៉ែល ប្រសិនបើ​ច្រក Hormuz ត្រូវបាន​បិទ។ ជាង ២ សប្ដាហ៍មុន ធនាគារដដែល​បាន​ព្យាករថៃ តម្លៃប្រេងអាចហក់ដល់ចន្លោះពី ១២០-១៣០ ដុល្លារ/បារ៉ែល ប្រសិនបើផ្លូវទឹកដដែលត្រូវបានបិទទាំងស្រុង។

គួរគូសបញ្ជាក់ថា តម្លៃប្រេងម៉ាក Brent បានកើនឡើង ១៣ ភាគរយ ចាប់តាំងពីជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ផ្ទុះឡើងទ្រង់ទ្រាយធំ នៅថ្ងៃទី ១៣ មិថុនា ខណៈតម្លៃ WTI វិញ បានកើនឡើងប្រហែល ១០ ភាគរយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៧ វិនាទី មុន

តម្លៃប្រេងអន្តរជាតិកើនឡើងថ្ងៃចន្ទនេះ​ ដោយការវាយប្រហារអ៊ីរ៉ង់របស់អាមេរិក​

កីឡា៧ នាទីutes មុន

សហព័ន្ធ​កីឡា​យូដូ​​ រំពឹង​ខ្ពស់​ឈ្នះ​មេដាយ​ជូន​មាតុភូមិ​ក្នុង​ព្រឹត្តិការណ៍​កីឡា​សកល​វិទ្យាល័យ​ពិភពលោក​

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

លោក ត្រាំ ស្នើ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​របបនៅអ៊ីរ៉ង់ ផ្ទុយ​ពី​ការ​លើក​ឡើង​របស់មន្ត្រី​ជាន់​ខ្ពស់​របស់​ខ្លួន

កីឡា១៥ នាទីutes មុន

ក្រុម​នារី ហ្គាំ មាន​សមាជិក​លេង​នៅ​ក្រៅ​ប្រទេស​ច្រើន​នាក់ ត្រៀម​ប៉ះ នារី​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់

Sokha Hotels

ព័ត៌មានពេញនិយម