ព័ត៌មានជាតិ
អាជ្ញាធរខេត្តកោះកុង បញ្ជូនពលករខ្មែរ៣៤នាក់ទៅបម្រើការងារនៅតំបន់សេដ្ឋកិច្ចពិសេស ក្រោយត្រលប់ពីប្រទេសថៃ
រដ្ឋបាលខេត្ត និងមន្ទីរជំនាញក្នុងខេត្តកោះកុង នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំបញ្ជូនពលករខ្មែរចំនួន៣៤នាក់មកពីប្រទេសថៃទៅទទួលការងារនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន២ ឆ្លើយតបនឹងតម្រូវការកម្លាំងពលកម្មក្នុងស្រុក។

លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង បានថ្លែងប្រាប់ថា ព្រឹកនេះ រដ្ឋបាលខេត្តបានជូនដំណើរក្រុមពលករខ្មែរ៣៤នាក់ដែលត្រឡប់មកពីប្រទេសថៃទៅតំបន់សេដ្ឋកិច្ច ចេជាង និងតំបន់សេដ្ឋកិច្ចពិសេស ស្រុកមណ្ឌលសីមា បន្ទាប់ពីស្វែងរកការងារដោយមិនចង់បន្តធ្វើការនៅប្រទេសថៃទៀតនោះ ស្របពេលបញ្ហាព្រំដែនមិនសូវល្អរវាងកម្ពុជា និងថៃ។

លោកអភិបាលរងខេត្ត បានបន្តថា ក្នុងចំណោម៣៤នាក់នោះ មាន២នាក់ចូលបម្រើការងារផ្នែកកាត់ដេរនៅតំបន់សេដ្ឋកិច្ចពិសេស ស្រុកមណ្ឌលសីមា ក្រៅពីនេះពួកគាត់ចាប់អារម្មណ៍ការងារធ្វើគ្រឿងសង្ហារឹម ហើយបច្ចុប្បន្នតំណាងតំបន់សេដ្ឋកិច្ចទាំង២ បានទទួលស្វាគមន៍ពលករខ្មែរចូលស្នាក់នៅ និងធ្វើការរួចរាល់អស់ហើយ។

បើតាមលោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង បង្ហាញថា ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ និងមកស្វែងរកការងារធ្វើនៅខេត្តកោះកុង គឺពួកគាត់មកពីខេត្តកំពត កណ្តាល សៀមរាប កំពង់ឆ្នាំង បាត់ដំបង ព្រៃវែង កែប ភ្នំពេញ កំពង់ចាម ពោធិ៍សាត់ ស្វាយរៀង តាកែវ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។

តំណាងពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ បានឱ្យដឹងថា ស្ថានភាពតាងតឹងនៅព្រំដែនបានធ្វើឱ្យជនជាតិ និងចៅកែថៃ មានការរើសអើងពលករខ្មែរយ៉ាងខ្លាំង ហើយថែមទាំងមិនបើកប្រាក់ខែឱ្យក្រោមហេតុនេះហេតុផលនោះ ទើបធ្វើឱ្យពួកគាត់សម្រេចវិលត្រឡប់មកស្រុកកំណើតវិញ។ នៅពេលពួកគាត់រកការងារ និងមានចំណូលសមរម្យជាងថៃក្នុងភូមិសាស្រ្តខេត្តកោះកុង គឺមិនចំណាកស្រុកទៅថៃទៀតនោះទេ។

សព្វថ្ងៃនេះ អាជ្ញាធរមន្រ្តីពាក់ព័ន្ធរបស់ខេត្តកោះកុង កំពុងតែផ្តោតការយកចិត្តទុកដាក់រៀបចំកន្លែងស្នាក់នៅ ហូបចុក សេវាផ្នែកសុខាភិបាល និងសម្ភាសន៍ការងារបន្ថែមដល់គោលបំណងរបស់ពួកគាត់ចង់ស្វែងរកការងារនីមួយៗចង់ធ្វើនៅតំបន់សេដ្ឋកិច្ចពិសេសខេត្ត ក្នុងស្រុកមណ្ឌលសីមា និងនៅតំបន់សេដ្ឋកិច្ចពិសេស ចេជាង នៅស្រុកស្រែអំបិល។ បច្ចុប្បន្នខេត្តកោះកុង ត្រូវការកម្លាំងពលកម្មជាង ៧.០០០ពាន់កន្លែង ដែលរង់់ចាំទទួលពលរដ្ឋ និងពលករខ្មែរចូលបម្រើការងារ៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


