Connect with us

ព័ត៌មានជាតិ

ត្រឹមថ្ងៃទី ២៤ មិថុនានេះ មានយុវជនក្រីក្រ និងងាយរងហានិភ័យជិត ១៣ ម៉ឺននាក់ ចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

បានផុស

នៅ

គិត​ត្រឹម​ថ្ងៃទី​ ២៤ ​ខែមិថុនា ​ឆ្នាំ​ ២០២៥ ​នេះ ​មាន​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ជិត ​១៣ ​ម៉ឺន​នាក់ ​បាន​ចុះឈ្មោះ​ចូលរៀន​ជំនាញ​ដោយ​ឥតគិតថ្លៃ​ពី​រាជរដ្ឋាភិបាល ក្នុងនោះ​មាន​ជាង​ ២​ ម៉ឺន​នាក់ ​បាន​បញ្ចប់​ការសិក្សា​ និង​ទទួល​បាន​ការងារ​ធ្វើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ពិធី​ប្រកាស​បើក​វគ្គ​វិ​ក្រឹ​ត​ការ​គ្រូ​បច្ចេកទេស លើក​ទី​ ៣ ស្តីពី​“​វិធីសាស្ត្រ​បង្រៀន និង​ការ​ប្រើប្រាស់​ម៉ូឌុល​តាម​ជំនាញ​” ដើម្បី​គាំទ្រ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស សម្រាប់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នៅ​សួន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ រាជធានី​ភ្នំពេញ នា​ថ្ងៃទី ​២៥ ​មិថុនា នេះ លោក​បណ្ឌិត ហ៊ីង ស៊ី​ដេ​ត ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ បានឱ្យដឹងថា កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ ជូន​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅ​ទូទាំងប្រទេស ​”សម្រាប់​គោលដៅ ចំនួន​ ១,៥ លាន​នាក់ លើ​កម្រិត​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​ ១ ដោយ​មិន​បង់ថ្លៃ​សិក្សា និង​ទទួលបាន​នូវ​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ដែល សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បានប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ ឱ្យ​ទទួលបាន​ចុះឈ្មោះ​ចូលរៀន​ពី​សំណាក់​យុវជន សិស្ស និស្សិត បុគ្គល​ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​កម្មករ-និយោជិត ដើម្បី​ទទួលបាន​ជំនាញ​មួយ​ពិតប្រាកដ ដែល​អាច​យកទៅ​បង្កើត​មុខរបរ​ផ្ទាល់ខ្លួន ឬ​ចូល​បម្រើ​ការងារ​នៅតាម​សហគ្រាស គ្រឹះស្ថាន​នានា ដែល​ធ្វើឱ្យ​ពួកគាត់​មាន​ជីវភាព​ល្អ​ប្រសើរឡើង ដោយ​រក្សាបាន​នូវ​ស្ថិរភាព​ការងារ កំណើន ផលិតភាព ប្រាក់ចំណូល​សមរម្យ លក្ខខណ្ឌ​ការងារ​ល្អប្រសើរ និង​ចាក​ផុតពី​បន្ទាត់​ នៃ​ភាពក្រីក្រ ព្រមទាំង​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​សម្រេចបាន​នូវ​គោលដៅ​យុទ្ធសាស្ត្រ​ទី​ ៣ របស់​រាជរដ្ឋាភិបាល ​ក្នុងការ​កាត់​បន្ថយ​ភាពក្រីក្រ​ក្នុង​អត្រា​ទាប​ជាង ១០% និង​ទម្លាក់​អត្រា​ នៃ​ភាព​ក្រីក្រ​ឱ្យ​ស្ថិត​នៅ​ក្នុង​កម្រិត​អប្បបរមា។

លោក​បណ្ឌិត​បាន​បន្តថា ​ជា​លទ្ធផល​ គិត​ត្រឹម​ថ្ងៃទី​ ២៤ ខែមិថុនា ឆ្នាំ​ ២០២៥​ នេះ ការអនុវត្ត​កម្មវិធី ទទួល​បាន​នូវ​លទ្ធផល​ផ្លែផ្កា​គួរ​ជាទី​មោទនៈ ដោយមាន​សិស្ស​ចុះឈ្មោះ​ចូលរៀន​សរុប​ចំនួន ១២៩,២៧៥​ នាក់ (​ស្រី ៥៥,១៥៧​ នាក់​) , សិស្ស​កំពុង​រៀន​ចំនួន ៣៦,៤៧៧ ​នាក់ (​ស្រី ១៧,៦២២ នាក់​) , សិស្ស​បានបញ្ចប់​ការសិក្សា​សរុប​ចំនួន ៤៦,១២០ ​នាក់ (​ស្រី ១៩,១៣៥ ​នាក់​) , សិស្ស​ចុះ​កម្មសិក្សា​សរុប​ចំនួន ៣៧,០៩៩​ នាក់ (​ស្រី ១៨,០៨៤​ នាក់​) និង​សិស្ស​ទទួល​បាន​ការងារ​ធ្វើ​សរុប​ចំនួន ២២,១០៨ ​នាក់ (​ស្រី ៩៤,៦១ នាក់​)។

លោក​បណ្ឌិត​បាន​បន្ត​ថា លទ្ធផល​នេះ​បាន​និង​កំពុង​បង្ហាញ​នូវ​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​របស់​រាជរដ្ឋាភិបាល និង​បាន​ ស.បញ្ជាក់​ឱ្យ​ឃើញ​ពី​សាមគ្គីភាព​របស់​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន និង​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​ភាគី​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​អនុវត្ត​នូវ​បេសកកម្ម​ដ៏​មុត​ស្រួច​នេះ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​បុ​រេ​សកម្ម​ក្នុង​ការ​អនុវត្ត ក្នុង​គោលបំណង​ដើម្បី​ផលិត​ធនធាន​មនុស្ស និង​អភិវឌ្ឍន៍​កម្លាំង​ពលកម្ម​ឱ្យ​មាន​ចំណេះដឹង ជំនាញ សមត្ថភាព គុណធម៌ សីលធម៌ ចរិយា​មារយាទ មនសិការ​វិជ្ជាជីវៈ ស្មារតី​ទទួល​ខុសត្រូវ​សហគ្រិនភាព មាន​ផលិតភាព ការប្រកួតប្រជែង​ខ្ពស់ មាន​ភាព​ធន់ បត់បែន អាច​ឆ្លើយតប​តាម​តម្រូវការ នៃ​ការវិវត្តន៍​យ៉ាង​ឆាប់រហ័ស ​នៃ​មូលដ្ឋាន​សេដ្ឋកិច្ច ឧស្សាហកម្ម បច្ចេកវិទ្យា​ឌីជីថល ស្របតាម​ការ​តម្រង់​ទិស​គោលនយោបាយ​នានា​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​ក្នុង​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាល​ទី ១ នេះ។

គួរ​បញ្ជាក់​ថា យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ចូលរៀន​កម្មវិធី​បណ្ដុះ​បណ្ដាល​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ប្រមាណ ១ លាន ៥ សែន​នាក់​ នេះ​ មិន​ត្រឹមតែ​ចូល​រៀន​ដោយ​ឥតគិតថ្លៃ​ប៉ុណ្ណោះ​ទេ ថែមទាំង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ប្រមាណ ២៨ ម៉ឺន​រៀល សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ពេល​កំពុង​សិក្សា ៤ ខែ ទៀត​ផង។ រីឯ​យុវជន​មកពី​គ្រួសារ​ទូទៅ ក៏​អាច​ចូល​សិក្សា​ដោយ​ឥតគិតថ្លៃ​ដែរ តែ​មិន​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ដូច​យុវជន​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នោះ​ទេ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៦ វិនាទី មុន

ត្រឹមថ្ងៃទី ២៤ មិថុនានេះ មានយុវជនក្រីក្រ និងងាយរងហានិភ័យជិត ១៣ ម៉ឺននាក់ ចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ខ្ញុំកាន់តែភ្លឺភ្នែករាល់ភាពប៉ិនប្រសប់រៀបកលល្បិចរបស់ថៃ ហើយទម្លាក់កំហុសមកកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

កងទ័ពកម្ពុជា-ជប៉ុន នឹងធ្វើសមយុទ្ធរួមគ្នាឆាប់ៗនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

បិទបើកព្រំដែន៖ រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា សួរថៃ ថា ខ្លាចអន់ ឬក៏ច្រឡំថាជាតិសាសន៍គេល្ងង់ជាងខ្លួន?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឧស្សាហកម្មដែកថែបវៀតណាមរងសម្ពាធពន្ធ​ ​ដោយងាកមកទីផ្សារក្នុងស្រុក

Sokha Hotels

ព័ត៌មានពេញនិយម