សេដ្ឋកិច្ច
មេ CSX៖ ម្ចាស់អាជីវកម្មគួរសម្លឹងមើលផ្សារហ៊ុន ដែលជាប្រភពទុនមិនចេះរីងស្ងួត
ក្នុងបទសម្ភាសជាមួយ «កម្ពុជាថ្មី» អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា (CSX) បានលើកអះអាងថា ការសិក្សាពីផ្សារហ៊ុន គឺជាប្រភពទុនមួយដែលមិនចេះរីងស្ងួត ដែលនឹងផ្តល់ឱកាសច្រើនដល់ម្ចាស់ក្រុមហ៊ុន និងសហគ្រាសនានាពិចារណាដើម្បីធ្វើការបោះផ្សាយទាំងមូលបត្រកម្មសិទ្ធិ និងសញ្ញាបណ្ណដើម្បីកៀរគទុនក្នុងការពង្រីកអាជីវកម្មខ្លួន។

លោក ហុង សុខហួរ បានលើកឡើងថា នៅក្នុងផ្សារហ៊ុន វិនិយោគិន គឺជាអ្នកទិញ ហើយម្ចាស់អាជីវកម្ម គឺជាអ្នកលក់ កន្លងមកលោកតែងលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្ម ក៏ដូចជាអ្នកវិនិយោគត្រូវចេះធ្វើប្រព្រឹត្តិកម្ម សម្រាប់ម្ចាស់អាជីវកម្ម ក៏ត្រូវចេះធ្វើប្រព្រឹត្តិកម្មទីផ្សារដូច កុំលក់នៅក្នុងទីផ្សារតែមួយ។
«ពាក់ព័ន្ធទៅនិងប្រភពទុន ក៏ត្រូវមានប្រព្រឹត្តិកម្ម កុំរំពឹងលើប្រភពទុនពីកន្លែងតែមួយ កុំរំពឹងថាទៅខ្ចីលុយពីធនាគារស្រួល ហើយមិនខ្វល់ពីរឿងអ្វីផ្សេង ដូច្នេះត្រូវរៀនធ្វើប្រព្រឹត្តិកម្មប្រភពទុនរបស់យើងឱ្យបានច្រើនកាន់តែច្រើនកាន់តែល្អ កាន់តែមានជម្រើស»។ លោក ហុង សុខហួរ បន្ថែមបែបនេះ។
លោក បានអះអាងថា៖« ការសិក្សាអំពីផ្សារហ៊ុន គឺជាប្រភពទុនមួយ ដែលនៅថ្ងៃក្រោយទៅ គេនឹងប្រើពាក្យថា ជាប្រភពទុនមួយដែលមិនចេះរីងស្ងួត ជាពិសេសនៅប្រទេសជុំវិញកម្ពុជាយើង ដូចជា ប្រទេសថៃ វៀតណាម ក្នុងមួយឆ្នាំៗ ម្ចាស់អាជីវកម្មអាចលក់ហ៊ុនបានប្រមាណរាប់ពាន់លានដុល្លារ»។
សម្រាប់កម្ពុជា លោកថារយៈប្រមាណជាង ១៣ឆ្នាំ តាំងពីការបើកដំណើរការផ្សារហ៊ុន អាចទទួលបានប្រមាណជិត ៥០០លាន ក៏ជាចំនួនមួយដែលធំ ដូច្នេះសម្រាប់ក្រុមហ៊ុនមួយបើសិនអាចទទួលបាននៅក្នុងចំណែកនេះ ប្រមាណតែ ១០% នោះពួកគេនឹងអាចទទួលបានប្រាក់មកវិញរហូតដល់ ១០០លានដុល្លារ។

«ត្រឡប់មកវិញ ម្ចាស់អាជីវកម្ម ត្រូវសិក្សាពីប្រភពចំណូល និងប្រភពទុន ឱ្យបានច្រើន ប្រសិនជាមានទុនខ្លួនឯង គួរកុំប្រើទុនខ្លួនឯងទាំងអស់ ត្រូវប្រើទុនខ្លួនឯងមួយចំណែក ឬខ្ចីប្រាក់ពីធនាគារមួយចំណែក ដើម្បីវិនិយោគទៅលើអ្វីមួយ ដូច្នេះប្រសិនបើអាជីវកម្មនោះមានការរីកចម្រើនដល់កម្រិតមួយអាចអនុវត្តស្តង់ដារខ្ពស់បាន ម្ចាស់អាជីវកម្មក៏អាចសិក្សាអំពីទីផ្សារហ៊ុនបន្ថែមទៀត តាមរយៈការលក់ភាពហ៊ុន ឬលក់ប័ណ្ណបំណុលជាដើម»។ លោក ហុង សុខហួរ ពន្យល់បន្ថែមបែបនេះ។
ស្របពេលជាមួយគ្នានេះ អគ្គនាយក រូបនេះ បានបន្ថែមដែរថា ការសិក្សាពីជម្រើសឱ្យបានច្រើនក្នុងផ្សារហ៊ុន ទើបអាជីវកម្មរបស់យើងអាចមានលទ្ធភាពរីកចម្រើនអស់លទ្ធភាព ប្រសិនជារំពឹងរងចាំតែលុយខ្លួនឯង ឬខ្ចីលុយធនាគារយកទៅធ្វើអាជីវកម្ម នោះអាជីវកម្មទាំងនោះមិនអាចរីកចម្រើនបានអស់លទ្ធភាពទេ អាជីវកម្មយក្សនៅក្នុងពិភពលោកទាំងអស់ដែលមាន គឺជាអាជីវកម្មដែលអាចកៀរគរទុនបានពីប្រពន្ធទុនដែលមិនចេះរីងស្ងួត គឺជាប្រពន្ធនៅក្នុងផ្សារហ៊ុននេះឯង។
សូមជម្រាបថា រយៈពេលជាង ១៣ ឆ្នាំ នៃការបើកដំណើរការផ្សារហ៊ុននៅក្នុងប្រទេសកម្ពុជា ផ្សារមូលបត្របានចូលរួមកៀរគរថវិកាបានប្រមាណជិត ៥០០ លានដុល្លារអាមេរិក៕
ដោយ៖ ឌិន ថារី

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច