Connect with us

ព័ត៌មានជាតិ

ក្រុមកងទ័ពជើងអាកាសអាមេរិក និងសម្តែងតន្រី្តពិសេសនៅផ្លូវថ្មើរជើងចតុមុខ ថ្ងៃអាទិត្យនេះ

បានផុស

នៅ

ក្រុមកងទ័ពជើងអាកាសអាមេរិក​​ «​Pacific Brass» នឹងមានការសម្តែងពិសេសនៅលើផ្លូវថ្មើរជើងចតុមុខ ទល់មុខវត្ត
ឩណ្ណាលោម នៅថ្ងៃទី ២៩​ ខែមិថុនា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៦ និង ៣០ ដល់ម៉ោង ៧ និង ៣០ នាពេលរាត្រី ដែលព្រឹត្តិការណ៍នេះ រៀបចំដោយស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងការសម្តែងទស្សនីយភាពនេះ លោកស្រី Bridgette Walker ភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រកាសដល់ប្រជាជនកម្ពុជា នាំមិត្តភក្តិ និងក្រុមគ្រួសារ ទៅទស្សនាទាំងអស់គ្នា ដើម្បីទទួលបានបទពិសោធន៍ការប្រគុំតន្ត្រីដ៏រីករាយនេះ។

មុនការសម្តែងមកដល់ សមាជិកក្រុមកងទ័ពជើងអាកាសអាមេរិក បាននិយាយថា៖«យើងពិតជារំភើបណាស់ចំពោះការមកកម្ពុជាដើម្បីសម្តែងទស្សនីយភាពដ៏ពិសេសនេះ»។

ក្រុមកងទ័ពជើងអាកាសអាមេរិក​​ គឺជាក្រុមតន្ត្រីដ៏សម្បូរបែប និងមានសមត្ថភាពសម្តែងប្រកបដោយឥទ្ធិពលទៅតាមជំនាញរៀងៗខ្លួន។ សមាសភាពនៃក្រុមសម្តែងនេះមានសមាជិកចំនួន ៥នាក់ ដែលមានជំនាញវិជ្ជាជីវៈក្នុងការលេងភ្លេង និងតំណាងឱ្យប្រពៃណីតែមួយគត់នៃតន្ត្រីយោធា និងបង្កើតចំណាប់អារម្មណ៍យូរអង្វែងនៅក្នុងព្រឹត្តិការណ៍នេះ។ ក្រុមសម្តែងរបស់ពួកគេ​នឹងស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈពេល​មួយ​សប្តាហ៍​ដើម្បី​សម្តែង និងជួបជាមួយយោធាកម្ពុជានៅទីក្រុង​ភ្នំពេញ និងខេត្តព្រះសីហនុ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម