Connect with us

ជីវិតកម្សាន្ដ

ទោះវះកាត់រួច នាយ ពាង នៅតែត្រូវបន្តបាញ់គីមី ដើម្បីសង្គ្រោះជីវិត

បានផុស

នៅ

ស្ថានភាពដុំសាច់ត្រង់អណ្តាតរបស់ នាយ ពាង ដ្បិតត្រូវបានវះកាត់ដោយសុវត្ពិភាពក៏ពិតមែន ប៉ុន្ត្តែក្រុមគ្រូពេទ្យតម្រូវឱ្យបន្តព្យាបាលដោយការបាញ់គីមី។ នេះបើតាមការបញ្ជាក់ពីអ្នកស្និតស្នាលនឹងតារាកំប្លែងរូបនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាកំប្លែងលោក គឹម ដាំរ៉ុង ហៅនាយ ពាង ថ្មីៗនេះបានធ្វើឲ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍គ្រប់គ្នា ខណ:ដែលតារាកំប្លែងជើងចាស់រូបនេះ បានចូលវះកាត់សាច់កាចនៅត្រង់អណ្តាតខាងឆ្វេង នៅមន្ទីពេទ្យព្រះអង្គឌួង។

ទោះបីទទួលបានការវះកាត់ដោយសុវត្ថិភាព តែនាយ ពាង ត្រូវបន្តបាញ់គីមីដើម្បីរស់បន្ត ដោយសារតែ នាយ ពាង មានជំងឺទឹកនោមផ្អែម ឡើងកូនកណ្តុរ និងលើសឈាម។ ជាក់ស្តែងនៅលើគណនីឈ្មោះ Moonna បានរៀបរាប់ថា “បង គឹម ដាំរ៉ុង ហៅ (នាយពាង) តារាកំប្លែង បន្ទាប់ពីវះកាត់សាច់កាចរួចមក ត្រូវបាញ់គីមីដើម្បីរស់បន្ត”។

ប្រភពដដែលបន្តទៀតថា សូមបងប្អូនមេត្តាជួយគាត់ម្នាក់បន្តិចៗដើម្បីឲ្យគាត់បានលុយបន្តបាញ់គីមីបានរស់បន្តផង។ម្ចាស់គណនីខាងលើបានបន្តថាការបាញ់គី មីត្រូវការចំណាយលុយច្រើនដូច្នេះគ្រួសាររបស់គាត់កំពុងមានការខ្វះខាតជាខ្លាំង។

ជាមួយគ្នានេះនាយ ពាងនិងភរិយាក៏បានលើកម្រាមដៃដប់ ដើម្បីអំពាវនាវដល់សម្បុរសជនមេត្តាជួយគ្រួសារពួកគាត់ផងខណ:ពេលនេះ នាយ ពាង កំពុងតែជួបការលំបាកព្រោះនាយក៏មានបន្ទុកចិញ្ចឹមកូនៗផងនោះ។ គួររម្លឹកថា កន្លងមកតាមរយ:ផ្តល់សម្ភាសជាមួយកម្ពុជាថ្មីតាមសាអេឡិចត្រូនិច នាយ ពាង បានបញ្ជាក់ថា បច្ចុប្បន្ននាយមានជំងឺដុះសាច់ត្រង់គល់អណ្តាតខាងឆ្វេងទើបត្រូវវះកាត់ ដើម្បីជៀយកសាច់នោះចេញព្រោះបើទុកវាដុះកាន់តែធំ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម