សន្តិសុខសង្គម
អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ
តាកែវ ៖ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្រប

សម្រួលនីតិវិធី ដោយលោក ឯក ឆេង ហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង ១០និង៥០នាទី ថ្ងៃទី២៦ និង វេលាម៉ោង ៧និង៣០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស សហការជាមួយ កម្លាំងអាវុធហត្ថស្រុកសំរោង និងកម្លាំង អាវុធហត្ថស្រុកបាទី ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន។ ជាក់ស្ដែងជាបន្តបន្ទាប់នៅភូមិត្រពាំងគៀប ឃុំត្រពាំងក្រសាំង ភូមិដើមក្រាយ ឃុំត្រពាំសាប និងភូមិត្រពាំងឬស្សី ឃុំសុភី ស្រុកបាទី ខេត្តតាកែវ។

ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ១/ឈ្មោះ លី ហ៊ៅ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។
២/ឈ្មោះ ភាព ចាន់ត្រា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងគៀប ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។
៣/ឈ្មោះ ចាន់ ចុង ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិដើមក្រាយ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
៤/ឈ្មោះ ហ៊ួរ លីណា ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិត្រពាំឬស្សី ឃុំសុភី ស្រុកបាទី ខេត្តតាកែវ។
៥/ឈ្មោះ ខេង ពៅ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឬស្សីថ្មី ឃុំសុភី ស្រុកបាទី ខេត្តតាកែវ។
ក្នុងនោះបានដកហូតវត្ថុតាងរួមមាន៖ ១/ក្រាមពណ៌សថ្លាចំនួន១៧កញ្ចប់ ទម្ងន់១២.៩០ក្រាម(ថ្លឹងទាំងសំបកថង់ )។

២/ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង៣/ម៉ូតូចំនួន០១គ្រឿង៤/ទូរស័ព្ទដៃចំនួន០៤គ្រឿង៥/កាំបិតតាំងតោចំនួន០១ និង៦/ដាវដែកចំនួន០៣ដើម៧/សម្ភារៈសេព និងសម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕
ដោយ ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


