Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល បន្តសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ៧២នាក់ទៀត ត្រឹមមួយថ្ងៃ

បានផុស

នៅ

អ៊ីស្រាអែល នៅតែមិនបន្ថយដៃឡើយក្នុងតំបន់ហ្គាហ្សា ដោយកាលពីថ្ងៃអាទិត្យទី២៩ខែមិថុនាឆ្នាំ២០២៥ កងកម្លាំង IDF បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនចំនួន៧២នាក់ទៀត ក្នុងនោះរួមមានទាំងអ្នកដែលកំពុងរង់ចាំយកជំនួយផងដែរ។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ Al Jazeera, អ៊ីស្រាអែលបានបើកការវាយប្រហារតាំងពីពេលព្រឹកព្រហាមនៅសង្កាត់ Zeitoun និង Sabra ព្រមទាំងផ្សារ al-Zawiya ផងដែរ។

ទន្ទឹមនោះអ្នករាយការណ៍របស់ Al Jazeera បានរៀបរាប់អំពីស្ថានភាពនៅមន្ទីរពេទ្យ al-Ahli ពោរពេញទៅដោយអ្នករបួសរួមទាំងកុមារផងដែរ ដែលដេករដូករណែល ហើយរូបភាពពិតជាអាក្រក់ខ្លាំង។

(រូបថត៖ Reuters)

តាមប្រភពខាងលើ ក្នុងចំណោមមនុស្សស្លាប់ទាំង៧២នាក់ រួមមានទាំងពលរដ្ឋប៉ាឡេស្ទីន៥នាក់ ដែលកំពុងរង់ចាំទទួលយកជំនួយនៅក្បែរមណ្ឌលចែកចាយរបស់អង្គការមនុស្សធម៌ហ្គាហ្សា GHF ភាគខាងជើងទីក្រុង Rafah ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ កាសែត Haaretz បានដកស្រង់សម្តីទាហានអ៊ីស្រាអែល ដែលនិយាយថា ខ្លួនទទួលបញ្ជាឲ្យបាញ់ដាក់ក្រុមមនុស្សដែលដណ្តើមគ្នាយកជំនួយ ដើម្បីបំបែកពួកគេ។

(រូបថត៖ Reuters)

សូមជម្រាបថា ការវាយប្រហារចុងក្រោយបំផុតនេះ កើតឡើងចំពេលយោធាអ៊ីស្រាអែលបង្កើនយុទ្ធនាការកាន់តែខ្លាំង​ ដែលបានបំផ្លិចបំផ្លាញតំបន់ហ្គាហ្សា ចាប់តាំងពីសង្គ្រាមបាន​ផ្ទុះ​​ឡើង​នៅខែតុលាឆ្នាំ​២០២៣។

យោងតាមអាជ្ញាធរប៉ាឡេស្ទីន មនុស្សជាង ៥៦ ០០០​នាក់ត្រូវបានសម្លាប់ចាប់តាំងពីផ្ទុះជម្លោះ។ ការវាយប្រហារជាច្រើន កើតឡើង​នៅ​តំបន់ជនស៊ីវិល ដោយបង្កើនក្តីបារម្ភជាអន្តរជាតិលើការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីស្រាអែល​បន្ត​សម្លាប់​​មិន​បន្ធូរ​ដៃ បាត់បង់​ជីវិត​​៥១នាក់ទៀត​ហើយ​នៅ​ហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម