Connect with us

ជីវិតកម្សាន្ដ

Selena លេចមុខតាមដងផ្លូវ ត្រូវគេសរសើរថា សម្រស់មិនសមនឹងវ័យទាល់តែសោះ

បានផុស

នៅ

កាលពីថ្មីៗនេះ Selena Gomez បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ជាបន្តបន្ទាប់ ជាមួយនឹងរូបរាងកាន់តែសង្ហា និងក្មេងជាងវ័យគួរឲ្យភ្ញាក់ផ្អើល។ មិនថាបង្ហាញមុខលើកម្រាលព្រំក្រហមក្នុងកម្មវិធីនានា ឬក្នុងឱកាសប្រចាំថ្ងៃនោះទេ តារាចម្រៀង និងសម្ដែងស្រីដ៏ល្បីរូបនេះ តែងតែទាក់ទាញការចាប់អារម្មណ៍ ដោយសារតែរូបរាងស្រស់ស្អាត របស់នាង ប្រៀបបាននឹងសម្រស់មិនថមថយទៅណា។

រូបភាព៖2sao
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលថ្មីៗនេះ រូបថតជាច្រើនសន្លឹកដែលថតបានពេល Selena និងមិត្តប្រុស ដែលជាផលិតករតន្ត្រី Benny Blanco បានដើរចាប់ដៃគ្នាដើរនៅលើដងផ្លូវ បានវាយលុកពាសពេញបណ្តាញសង្គមហ្វេសបុកនិង អិនស្តាក្រាម។ ទស្សនិកជនជាច្រើនមិនអាចលាក់បាំងការភ្ញាក់ផ្អើលបានទេ នៅពេលដែលពួកគេបានឃើញមុខក្មេងរបស់តារាចម្រៀងអ្នកខ្លះ ថែមទាំងច្រឡំថារូបភាពនេះគឺជារូបដែលថតកាលពីច្រើនឆ្នាំមុនប៉ុណ្ណោះ។

មតិជាច្រើននិយាយថា តារាចម្រៀងស្រីមើលទៅនាងមានអាយុត្រឹមតែ ២០ ឆ្នាំប៉ុណ្ណោះ ទោះបីជានាងមានអាយុ ៣១ ឆ្នាំក៏ដោយ។ សម្រស់​មិន​ចាស់​របស់​តារា​ហូលីវូដ​បច្ចុប្បន្ន​ជា​ប្រធាន​បទ​ដ៏​ក្តៅ​គគុក​នៃ​ការ​ពិភាក្សា​លើ​បណ្តាញ​សង្គម​ពិភពលោក។

លេចមុខនៅលើដងផ្លូវនៃទីក្រុង Las Vegas Selena Gomez បានទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយយ៉ាងឆាប់រហ័ស ទោះបីជានាងមានរូបរាងសាមញ្ញបំផុតក៏ដោយ។ តារា​ចម្រៀង​ស្រី​ដ៏​ល្បី​រូប​នេះ​បាន​ជ្រើស​រើស​ស្ទីល​បែប​សាមញ្ញ​ជាមួយ​នឹង​អាវ​ធំ​បែប​យុវវ័យ សក់​រលុង​តាម​បែប​ធម្មជាតិ និង​ការ​តុបតែង​ខ្លួន​ភ្លឺ​ថ្លា។

ក្រោមពន្លឺថ្ងៃ ស្បែកសរលោងភ្លឺថ្លារបស់ម្ចាស់បទ «Calm Down» កាន់តែធ្វើឲ្យសម្រស់នាង កាន់តែស្រស់ថ្លាជាងមុន។ មនុស្សជាច្រើនបានបញ្ចេញមតិថា Selena ហាក់ដូចជាកាន់តែជ្រេអាយុទៅៗ ប៉ុន្តែនាងបែរជាកាន់តែក្មេងជាងវ័យ និងមានភាពទាក់ទាញ បើទោះបីជានាងមានអាយុ ៣១ ឆ្នាំទៅហើយក្តី។ រូបរាងដ៏រួសរាយរាក់ទាក់របស់នាង នៅតែមានភាពរស់រវើក និងទទួលបានការសរសើរពីអ្នកគាំទ្រ និងបណ្តាញសារព័ត៌មានជាច្រើន។

រូបភាព៖2sao

លេចមុខក្នុងកម្មវិធី Goat Talk Selena Gomez ជាថ្មីម្តងទៀតបានធ្វើឲ្យសហគមន៍អនឡាញកោតសរសើរចំពោះរូបរាងដ៏ក្មេងខ្ចីរបស់នាង។ តារាចម្រៀង និងជាស្ថាបនិកនៃម៉ាកយីហោម្រស់ Rare Beauty បានជ្រើសរើសម៉ូដរ៉ូបគ្មានខ្សែពណ៌សសាមញ្ញ ដែលនៅតែបង្ហាញភាពឆើតឆាយ និងប្រណីត។

ម៉ូដសក់លើអស់ៗ និងការតុបតែងខ្លួនស្រាល បានឲ្យជួយនាងកាន់តែមានសម្រស់ស្អាតទ្វេរដង។ ជាពិសេស ដោយសារតែស្បែក​រលោង​ស្អាត​ ​ក៏​ជា​អត្ថប្រយោជន៍​ដ៏​ធំ​ដែល​ជួយ​ឲ្យ Selena ភ្លឺ​រលោង​គ្រប់​ស្រទាប់។ សម្រស់ធម្មជាតិ តែគួរឲ្យទាក់ទាញរបស់នាង នៅតែជាចំណុចកណ្តាលនៃការចាប់អារម្មណ៍លើប្រព័ន្ធផ្សព្វផ្សាយសង្គមជានិច្ច៕

រូបភាព៖2sao
រូបភាព៖2sao

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាចិនម្នាក់ទៀត យកមុខរបរដឹកជញ្ជូនអាហារ ជាអាជីពនាំមុខ ក្រៅពីការសម្ដែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម