Connect with us

ព័ត៌មានជាតិ

រដ្ឋលេខាធិការក្រសួងអប់រំ៖ យុវជន​ គឺជាអ្នកបន្តវេនដ៏មានសកត្តានុពលក្នុងការអភិវឌ្ឍប្រទេសជាតិ

បានផុស

នៅ

លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កម្ពុជា​ចាត់ទុកយុវជនគឺជាអ្នកបន្តវេនដ៏មានសកត្តានុពលក្នុងការអភិវឌ្ឍប្រទេសជាតិទាំងបច្ចុប្បន្ន និងអនាគត។ នេះបើតាមខ្លឹមសារផ្សព្វផ្សាយរបស់ក្រសួងអប់រំនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើឡើងនាថ្ងៃទី២៩ ខែមិថុនា ក្នុងឱកាសលោក សេរី ជំនះ តំណាងបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ចូលរួមពិធីបើកការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៥ ដែលរៀបចំដោយនាយកដ្ឋានអប់រំយុវជននិងកុមារ នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា។

បើតាមក្រសួងអប់រំ ក្នុងឱកាសនេះ លោកបានលើកឡើងថា៖ “កម្ពុជាចាត់ទុកយុវជនជាធនធានគន្លឹះ ជាសសរទ្រូងរបស់ប្រទេសជាតិ ជាកម្លាំងបន្តវេនប្រកបដោយសក្ដានុពលក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន និងរក្សាសន្ដិភាព ទាំងបច្ចុប្បន្ន ទាំងអនាគត។ បន្ថែមពីនេះ លោក សេរី ជំនះ បន្តថា តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជាផ្ដល់អាទិភាពក្នុងការកសាងមូលធនមនុស្ស ដែលឆ្លើយតបខ្ពស់ទៅនឹងទីផ្សារការងារ ប៉ុន្តែ យុវជនត្រូវចេះចាប់យកឱកាសក្នុងការអភិវឌ្ឍសមត្ថភាព ដើម្បីធានាអំពីភាពប្រកួតប្រជែងនៅក្នុងបរិការណ៍នៃបដិវត្តកម្មឌីជីថល និងការប្រែប្រួលឥតឈប់ឈររបស់ពិភពលោក”។

រដ្ឋលេខាធិការក្រសួងអប់រំ ក៏សំណូមពរដល់យុវជនកម្ពុជា ត្រូវមានមនសិការស្នេហាជាតិ មានស្មារតីចូលរួមនិងគំនិតវិជ្ជមាន និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងកាលៈទេសៈនៃភាពមិនច្បាស់លាស់ និងស្មុគស្មាញរបស់ពិភពលោក ជាពិសេស បញ្ហាព្រំដែនរបស់កម្ពុជា ដែលត្រូវទទួលរងការឈ្លានពានយ៉ាងធ្ងន់ធ្ងរ។

សូមជម្រាបថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលសមត្ថភាពយុវជនកម្ពុជា លើបំណិនសតវត្សរ៍ទី២១ ដើម្បីពង្រឹងបំណិនស្រាវជ្រាវ បំណិនត្រឹះរឹះពិចារណា នវានុវត្តន៍ ការនិយាយជាសាធារណៈ មូលដ្ឋានចំណេះដឹង ឌីជីថល ការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម ការប្រាស្រ័យទាក់ទងប្រកបដោយសន្តិសហវិជ្ជមាន ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អដែលមានទំនួលខុសត្រូវក្នុងសង្គមជាតិ។ នេះបើតាមក្រសួងអប់រំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៨ វិនាទី មុន

រដ្ឋលេខាធិការក្រសួងអប់រំ៖ យុវជន​ គឺជាអ្នកបន្តវេនដ៏មានសកត្តានុពលក្នុងការអភិវឌ្ឍប្រទេសជាតិ

ជីវិតកម្សាន្ដ១១ នាទីutes មុន

តារារ៉េបគូស្នេហ៍និងក្រុមការងារ ទៅដល់តំបន់មុំ៣ដោយផ្ទាល់ ដើម្បីបង្ហាញឆន្ទៈគាំទ្រ និងលើកទឹកចិត្តកងទ័ព

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ត្រាំ ប្រាប់ថា​រក​បាន​អ្នកទិញ TikTok ហើយ តែ​សុំ​លាក់​អត្តសញ្ញាណ២សប្តាហ៍ទៀត​សិន

ព័ត៌មានជាតិ១៤ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ដែនដី ​រំពឹង​ទំនាស់​ដីធ្លី​នឹង​កាត់​បន្ថយ​អស់​ត្រឹម​ខែ​ឆ្នូ ឆ្នាំ ២០២៥

ព័ត៌មានជាតិ១៤ នាទីutes មុន

គិតត្រឹមខែឧសភា ឆ្នាំនេះ សហគមន៍កសិកម្មទំនើបចំនួន ៦ ទទួលបានកម្ចីជិត ២ លានដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម