សេដ្ឋកិច្ច
ក្រសួងកសិកម្ម បាននឹងកំពុងរៀបចំឥណទានថ្មី ៣៥ លានដុល្លារ ជាទុនបន្ថែមដល់សហគមន៍កសិកម្មទំនើប
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ នេសាទ បានឱ្យដឹងថា បច្ចុប្បន្នក្រសួងកសិកម្ម បាននឹងកំពុងរៀបចំឥណទានថ្មីប្រមាណ ៣៥ លានដុល្លារ ដើម្បីជាទុនបន្ថែមដល់សហគមន៍កសិកម្មទំនើប។

ប្រាប់«កម្ពុជាថ្មី» នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ នេះ លោក ឃឹម ហ្វីណង់ បានលើកឡើងថា តាមសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជួយគាំទ្រទុនបង្វិលដល់សហគមន៍កសិកម្មទំនើប រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជាគោលការណ៍ផ្តល់ឥណទានចំនួន ៣៥ លានដុល្លារថ្មី សម្រាប់ផ្តល់ឥណទានដល់សហគមន៍កសិកម្មទំនើបសម្រាប់រយះពេល ៣ឆ្នាំ គឺ ២០២៥-២០២៧។
បច្ចុប្បន្ននេះ ក្រសួងកសិកម្ម, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ធនាគារ អភិវឌ្ឍន៍ជនបទនិងកសិកម្ម និងសាជីវកម្មធានាឥណទាន បាននឹងកំពុងរៀបចំដំណើការឥណទាន ៣៥ លានដុល្លារថ្មី សម្រាប់ផ្តល់ឥណទានដល់សហគមន៍កសិកម្មទំនើប។

ទន្ទឹមនេះ ថ្លែងនៅក្នុងពិធីសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឱ្យដឹងដែរថា សហគមន៍កសិកម្មទំនើបចំនួន ៦ កំពុងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលជាប្រាក់កម្ចី អត្រាការប្រាក់ទាប ក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ សម្រាប់ការធ្វើទុនបង្វិល ដែលមានទឹកប្រាក់សរុបប្រមាណ ១,៩ លានដុល្លារ។
សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា «រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ ដោយត្រៀមកញ្ចប់ថវិកាពិសេសចំនួន ៣៥ លានដុល្លារ បន្ថែមទៀត ដើម្បីគាំទ្រដល់ការផ្ដល់កម្ចីទាបជូនសហគមន៍កសិកម្មទំនើប នៅក្នុងរយៈពេល ៣ ឆ្នាំ ២០២៥-២០២៧»។

សូមជម្រាបថា គិតត្រឹមដំណាច់ឆ្នាំ២០២៥ នឹងមានសហគមន៍កសិកម្មទំនើបសរុបប្រមាណ ១៨ សហគមន៍ នៅកម្ពុជា ដែលត្រូវបានបង្កើត និងចុះបញ្ជីដោយក្រសួងកសិកម្មកម្ម។ ក្នុងនោះ សហគមន៍កសិកម្មទំនើបចំនួន ១៣ ត្រូវបានរៀបចំបង្កើត ឡើងនៅក្នុងខេត្តចំនួន ៧ លើមុខដំណាំយុទ្ឋសាស្ត្រចំនួន៤ មុខគឺ ដំណាំស្រូវ ដំណាំបន្លែ ដំណាំស្វាយចន្ទី និងដំណាំម្រេច ជាដើម៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


