Connect with us

សន្តិសុខសង្គម

ស្នងការរាជធានី បញ្ជាឲ្យនាំខ្លួនអធិការរងខណ្ឌដង្កោដែលផ្ទុះអាវុធទៅសួរនាំ

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១កក្កដា នេះ បានបញ្ជាឲ្យមន្រ្តីជំនាញស្រាវជ្រាវ និងនាំខ្លួនលោកអធិការរងខណ្ឌដង្កោម្នាក់មកសួរនាំ ពាក់ព័ន្ធករណីផ្ទុះអាវុធមួយគ្រាប់ដោយសារទំនាស់តិចតួចជាមួយអ្នកជិតខាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការរងខណ្ឌដង្កោដែលផ្ទុះអាវុធនោះ មានឈ្មោះ ទូច សេងហ៊ បានផ្ទុះអាវុធ០១គ្រាប់នៅតាមទីសាធារណៈកាលពីយប់ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចតាមផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ករណីនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ តម្រូវឲ្យមន្រ្តីជំនាញស្រាវជ្រាវ និងនាំលោកអធិការរងខាងលើយកមកសួរនាំ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើរបាយការណ៍ រាយការណ៍ជូនលោកស្នងការពិនិត្យសម្រេច។

សូមជម្រាបថា ​កាលពី​វេលា​ម៉ោង១០យប់ ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ២០២៥ លោក ទូច សេងហ៊ ដែលគេស្គាល់ថា ជាអធិការរងខណ្ឌដង្កោ ទទួលផែនគ្រឿងញៀន រហ័សនាម ០២៥ បានដក​កាំភ្លើង​បាញ់​ឡើង​លើ​ចំនួន​មួយ​គ្រាប់ដើម្បីគំរាមយុវជនម្នាក់ដែលជិះម៉ូតូកាត់កន្លែងលោកកំពុងផឹកស៊ី ដោយចោទថា យុវជនរូបនោះជិះម៉ូតូលឿន។

ទោះបីយ៉ាងណា មហាជនកំពុងរង់ចាំមើល តើលើចំណាត់ការរបស់ស្នងការរាជធានី នឹងមានវិធានការយ៉ាងណាចំពោះមន្ត្រីអនុវត្តច្បាប់ តែបែរជាផ្ទុះអាវុធតាមទីសាធារណៈពេលកំពុងផឹកស៊ីបែបនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម