ជីវិតកម្សាន្ដ
នាយ ពាង ប្រាប់សប្បុរសជនដែលចង់ជួយខ្លួនតាម QR ធនាគារ ជួយផ្ទៀងផ្ទាត់ឈ្មោះជាមុន ព្រោះមានជនខិលខូចកំពុងឆ្លៀតឱកាស
តារាកំប្លែងជើងចាស់នាយ ពាង បានស្នើឱ្យមហាជនអ្នកគាំទ្រនិងអ្នកសិល្ប:មានការប្រុងប្រយ័ត្ន ខណ:ដែលថ្មីៗនេះ មានជនខិលខូចបានឆ្លៀតឱកាសយកឈ្មោះលោកទៅរៃអង្គាសលុយ ស្របពេលដែលខ្លួនកំពុងមានជំងឺសម្រាកព្យាបាលនៅមន្ទីពេទ្យ និងស្នើសុំជំនួយពីសប្បុរសជន។

បច្ចុប្បន្ន តារាកំប្លែងលោក គឹម ដាំរ៉ុង ហៅនាយ ពាង កំពុងត្រូវបន្តទទួលការព្យាបាលដោយគីមី បន្ទាប់ពីវះកាត់ដុំសាច់កាចនៅត្រង់អណ្តាតខាងឆ្វេង នៅមន្ទីពេទ្យព្រះអង្គរឌួង។
យ៉ាងណាមិញ ស្របពេលដែលនាយ ពាង កំពុងមានទុក្ខនេះដែរ ស្រាប់តែមានជនឆ្លៀតឱកាសបានយករូបភាពរបស់លោកទៅបង្ហោះដើម្បីរៃអង្គាសលុយ ភ្ជាប់នឹងខ្លឹមសារថា “សុំចិត្តបងប្អូនខ្មែរជនរួមជាតិសុំជួយ នាយពាង ផងពេលនេះគឺ គាត់ឈឺធ្ងន់សង្រ្គោះបន្ទាន់ណាមួយកូនៗនៅតូចៗសុំជួយគាត់តាមសិទ្ធា”។
មិនតែប៉ុណ្ណោះ ជនឆ្លៀតឱកាសទាំងនោះ បានសុំជំនួយតាមរយៈ QR របស់ខ្លួនឯង ពុំមែនជាគណនីធនាគាររបស់ នាយ ពាង នោះឡើយ។
សូមជម្រាបថា ថ្វីត្បិតទទួលបានការវះកាត់ដោយសុវត្ថិភាពក៏ពិតមែន ប៉ុន្តែនាយ ពាង ត្រូវបាញ់គីមីដើម្បីរស់បន្តដោយ សារតែនាយ ពាង មានជំងឺទឹកនោមផ្អែមឡើងកូនកណ្តុរនិងលើសឈាម។ ម៉្យាងវិញទៀត នាយ ពាង កំពុងមានកូនតូច ៣នាក់ និងម្តាយចាស់ជរាក្នុងបន្ទុក ខណៈភរិយានៅសរសៃខ្ចីនៅឡើយ។ នេះបើតាមការបញ្ជាក់ពីគណនីហ្វេសប៊ុកឈ្មោះ Moonna Vlog ដែលបានទៅជួបសួរសុខទុក្ខ នាយពាង ដោយផ្ទាល់៕ ចាន់រ៉ា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


