សន្តិសុខសង្គម
អាជីវករលក់ដូរមុខផ្សារស្ទឹង ទ្រាំអង្គុយលក់ជាមួយក្លិនស្អុយរាល់ថ្ងៃចេញពីគំនរសំរាម
ក្រុមអាជីវករលក់ដូរនៅខាងមុខផ្សារស្ទឹង ស្ថិតក្នុងភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រអ៊ូរទាំរឿងសំរាមជះក្លិនស្អុយរាល់ថ្ងៃ ខណៈថៅកែផ្សារមិនមានដំណោះស្រាយ។

ក្រុមអាជីវករផ្សារស្ទឹង បានលើកឡើងថា ការតស៊ូលក់ដូរនៅជាមួយគំនរសំរាមបែបនេះជារៀងរាល់ថ្ងៃ ដោយសារពួកគាត់គ្មានកន្លែងលក់ ចេះតែនាំគ្នាទ្រាំលក់ ហើយពួកគាត់តែងស្នើសុំឲ្យថៅកែផ្សារជួយប្រមូលសំរាមចេញផង ថៅកែផ្សារ ថារថយន្តខូចកំពុងជួសជុល។ បើតាមក្រុមអាជីវករ អាជ្ញាធរស្រុក និងបរិស្ថានខេត្ត ក៏មិនសូវចុះត្រួតពិនិត្យបញ្ហាសំរាមជះក្លិនស្អុយនេះដែរ ហើយក៏គ្មានការរៀបចំធុងសំរាមឲ្យបានត្រឹមត្រូវ ធ្វើឲ្យជះក្លិនស្អុយស្ទើរពេញផ្សារ។

ក្រុមអាជីវករទាំងអស់ក៏សូមស្នើឲ្យថៅកែផ្សារ ក៏ដូចអាជ្ញាធរស្រុក និងជំនាញពាក់ព័ន្ធជួយពិនិត្យមើលផង ព្រោះពួកគាត់អាចប្រឈមនឹងបញ្ហាសុខភាពផ្លូវដង្ហើមបើនៅតែមានក្លិនស្អុយរាល់ថ្ងៃបែបនេះ។
ទាក់ទងបញ្ហានេះ លោក កែ សារ៉េត ថៅកែវិនិយោគផ្សារស្ទឹង មិនបានបញ្ជាក់ពីមូលហេតុអ្វីនោះទេ ដោយសារទូរស័ព្ទចូល តែគ្មានអ្នកលើក៕
អត្ថបទ៖ សាន វិឡែម


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


