ព័ត៌មានជាតិ
សម្តេចតេជោ ផ្តាំទៅនាយករដ្ឋមន្រ្តីដាច់ខាតកុំទិញទំនិញយុទ្ធសាស្រ្តពីថៃ អគ្គិសនី អ៊ីនធឺណិត និងប្រេង
ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅនាយករដ្ឋមន្រ្តីកម្ពុជាថា ដាច់ខាតកុំទិញទំនិញជាយុទ្ធសាស្រ្តពីថៃ ដូចជា អគ្គិសនី អ៊ីនធឺណិត ប្រេងឥន្ទនៈ និងឧស្ម័ន ជាដើម។ ការផ្តល់ជាយោបល់នេះ បានធ្វើឡើងនាឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយ សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។

ការផ្តល់អនុសាសន៍នេះ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្រ្តី ដែលធ្លាប់ឆ្លងកាត់បទពិសោធកន្លងមក ពោលឱ្យតែមានរឿងជាមួយកម្ពុជា ភាគីថៃ គំរាមកាត់ផ្តាច់ទំនិញយុទ្ធសាស្រ្តខាងលើនេះ។
សម្តេចបញ្ជាក់ថា៖« កម្ពុជាត្រូវតែមានការប្រុងប្រយ័ត្ន អ្វីដែលជាផ្នែកយុទ្ធសាស្រ្តកុំទិញពីថៃឱ្យសោះគឺ ដាច់ខាត កុំទិញអគ្គិសនី អ៊ីនធឺណិត ប្រេងឥន្ទនៈ និងឧស្ម័ន។ សម្តេចបន្តថា៖«រឿងភ្លើងកុំទិញឱ្យសោះ ក្រែងមានការគេកាត់ភ្លើងទៅយើងមិនងាប់។ ប្រេងឥន្ទនៈ និងឧស្ម័ន ដល់ពេលមានភាពតក់ក្រហល់ គេកាត់ យើងនឹងងាប់ ព្រោះគេបានគំរាមហើយ រឿងនេះវាមិនមែនជារឿងថ្មីទេ ព្រោះជំនាន់ជម្លោះព្រំដែនក៏គេបានគំរាមអញ្ចឹងដែរ»។

យ៉ាងណាមិញ សម្តេចតេជោ បានថ្លែងថា ជុំវិញបញ្ហានេះ នាយករដ្ឋមន្រ្តី និងឧបនាយករដ្ឋមន្រ្តី និងមន្រ្តីកម្ពុជា មានការគិតគូរច្បាស់លាស់ហើយ។ ប៉ុន្តែក្នុងនាមជាអ្នកចាស់ទុំ ដែលធ្លាប់មានបទពិសោធ សម្តេចថ្លែងថា ទោះអត់ស៊ី កុំពឹងគេ យើងត្រូវរកប្រភពផ្សេងមកផ្គត់ផ្គង់ ដើម្បីកុំឱ្យភាពច្រំដែលកើតឡើង។
ជាថ្មីម្តងទៀត សម្តេចតេជោ បញ្ជាក់ថា កម្ពុជានៅតែចង់បានធ្វើទំនាក់ទំនងល្អ មិត្តភាពជិតខាងល្អជាមួយប្រទេសថៃ ពោលឱ្យតែបញ្ហាច្រកព្រំដែនត្រូវបានដោះស្រាយ វិលត្រឡប់ទៅរកសភាពកការណ៍ដូចមុនថ្ងៃទី ៧ មិថុនា នោះកម្ពុជានឹងផ្តើមការចរចាឡើងវិញ។

គួរជម្រាបថា ទំនិញយុទ្ធសាស្រ្តដូចជា អគ្គិសនី អ៊ីនធឺណិត ប្រេងឥន្ធនៈ និងឧស្ម័ន ដែលធ្លាប់នាំចូល និងទិញពីថៃ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចកាត់ផ្តាច់ និងឈប់នាំចូល បន្ទាប់ពីក្រុមជ្រុលនិយមថៃ គំរាមឈប់ផ្គត់ផ្គង់ទំនិញប្រភេទនេះមកកម្ពុជា។ លើសពីនេះ អាជ្ញាធរអគ្គិសនី កាលថ្ងៃទី ០១ ខែក្កដា ឆ្នាំ ២០២៥ បានស្នើឱ្យលោកអ្នកឧកញ៉ា អគ្គនាយកក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប និងអ្នកឧកញ៉ា អគ្គនាយកក្រុមហ៊ុន អានកូ បញ្ឈប់ការចេញវិក្កយបត្រថ្លៃអគ្គិសនី និងសេវាផ្សេងៗ ជាប្រាក់បាត ខណៈរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់ការទិញអគ្គិសនីទាំងស្រុងពីប្រទេសថៃ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោកស្រី បាន ស្រីមុំ៖ អភិបាលខេត្តស្រះកែវ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះរោងចក្រនៅថៃ ជាប់មនុស្សច្រើននាក់ក្នុងនោះ