Connect with us

កីឡា

ព្រះខ័នរាជស្វាយរៀង ​បាន​នាំចូលខ្សែប្រយុទ្ធថ្មីពីលីគកំពូល ឥណ្ឌា ប្រវត្តិមិន​ធម្មតា

បានផុស

នៅ

កាលពីថ្ងៃ ព្រហស្បតិ៍ ទី ៣ ខែ កក្កដា ឆ្នាំ ២០២៥ ម្សិលមិញ ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសនាំចូលខ្សែប្រយុទ្ធកណ្តាលជនជាតិបរទេសថ្មីម្នាក់ ដើម្បីត្រៀមរដូវកាលថ្មី ២០២៥-២០២៦។

Kwame Peprah
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាកររូបនោះមានឈ្មោះថា Kwame Peprah គឺខ្សែប្រយុទ្ធកណ្តាលសញ្ជាតិ ហ្គាណា វ័យ ២៤ ឆ្នាំ។ គេជាកីឡាករវ័យក្មេ​ង​កំពុងពេញកម្លាំង។ បើមើលអំពីប្រវត្តិវិញក៏មិនធម្មតាដែរ ដោយមុនផ្លាស់មកកាន់ក្លិប ដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង កីឡាករ Kwame បានលេងនៅលីគកំពូល ឥណ្ឌា ជាមួយក្រុម Kerala Blasters រយៈពេល ២ រដូវកាល។

Kwame Peprah

យោងតាមស្ថិតិពី Transfer Market រូបគេបង្ហាញខ្លួនសរុបបានចំនួន ៣៥ ប្រកួត រកគ្រាប់បាល់បាន ៨ គ្រាប់ និងបញ្ជូន (assist) បាន ១ គ្រាប់។ បើក្រឡេកទៅមើលប្រវត្តិក្លិបផ្សេងៗទៀត គេធ្លាប់លេងនៅក្លិប Hapoel Hadera ក្នុងលីគទី ២ របស់​ប្រទេស​អ៉ីស្រាអែល, ក្លិប Orlando Pirates និង Maritzburg UTD នៃលីគ អាហ្វ្រិកខាងត្បូង និង ក្លិប King Faisal ក្នុងលីគប្រទេស ហ្គាណា។ ជាមួយគ្នានេះ ខ្សែប្រយុទ្ធកម្ពស់ ១,៨១ ម៉ែត្រ ក៏ធ្លាប់ជាប់ជម្រើសជាតិ ហ្គាណា អាយុក្រោម ២៣ ឆ្នាំផងដែរ ដែល​បង្ហាញ​ខ្លួន​បាន ៤ លើក រក​បាន ​៣ ​គ្រាប់។

គួរបញ្ជាក់ជាថ្មីថា Kwame Peprah គឺជាកីឡាករលេងតំណែងប្រយុទ្ធប្រអប់។ ដូច្នេះការមកដល់របស់គេ នឹងត្រូវជំនួសតំណែងខ្សែប្រយុទ្ធ Pablo Augusto ដែល​បាន​ចាកចេញ​កាល​ពី​ចប់រដូវកាលនេះ៕

Kwame Peprah

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​​នាយករដ្ឋមន្ត្រីស្តីទីថៃ​ឡើងភ្លាម​ អះអាង​ពីលទ្ធភាព​រំលាយសភា​​​​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ចិន​​ប្រកាស​អាសន្ន​ ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង​បង្កជាទឹក​ជំនន់ និង​បំណាក់​ដី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

បុរសកូរ៉េខាងជើងម្នាក់ឆ្លងព្រំដែនចូលកូរ៉េខាងត្បូង ចំពេលមានភាពតានតឹងខ្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការខេត្ត បដិសេធចំពោះផេកហ្វេសប៊ុកមួយចុះផ្សាយខុសការពិតថា ភាគីវៀតណាមរំកិលបង្គោលព្រំដែនកម្ពុជាក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី-រតនគិរី

Sokha Hotels

ព័ត៌មានពេញនិយម