Connect with us

ព័ត៌មានអន្ដរជាតិ

អតីតជំទាវទី១ កូរ៉េខាងត្បូង ជាប់បម្រាមមិនឲ្យចេញពីប្រទេសដាច់ខាត

បានផុស

នៅ

ក្រុមទីប្រឹក្សាពិសេសដែលស៊ើបអង្កេតការចោទប្រកាន់ជាច្រើន ប្រឆាំងនឹងអតីតជំទាវទីមួយកូរ៉េ Kim Keon Hee បានចេញបម្រាមការធ្វើដំណើររារាំងលោកស្រីមិនឲ្យចាកចេញពីប្រទេសដាច់ខាត ដែលជាសញ្ញានៃការចាប់ផ្តើមស៊ើបអង្កេតលើបញ្ហាដ៏រសើបពាក់ព័ន្ធពើពុករលួយកាលពេលកន្លមក។

រូបភាព៖NEWS1
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មាន korea joongang daily ដែលដកស្រង់ប្រភពច្បាប់កាលពីថ្ងៃពុធបានបញ្ចាក់ថា ទីប្រឹក្សាពិសេសដែលដឹកនាំដោយព្រះរាជអាជ្ញាលោក Min Joong-ki បានទទួលយកសំណុំរឿងពីព្រះរាជអាជ្ញា និងប៉ូលិសកាលពីខែមុន ហើយបានស្នើសុំជាបន្តបន្ទាប់ទៅក្រសួងយុត្តិធម៌ ដើម្បីដាក់បម្រាមការធ្វើដំណើរ។

ការស៊ើបអង្កេតលើអតីតស្ត្រីទីមួយ ដែលជាភរិយារបស់អតីតប្រធានាធិបតី Yoon Suk Yeol ផ្តោតលើការចោទប្រកាន់ចំនួន ១៦ ដែលទាំងនោះបានរាប់បញ្ចូលទាំងការក្លែងបន្លំភាគហ៊ុនដែលសង្ស័យពាក់ព័ន្ធនឹងក្រុមហ៊ុន Deutsche Motors និងក្រុមហ៊ុន Sambu វិស្វកម្ម និងសំណង់, ការសូកប៉ាន់ដែលក្លែងខ្លួនជាអ្នកឧបត្ថម្ភសាជីវកម្មសម្រាប់ Covana Contents រួមទាំងចោទប្រកាន់ថា លោកស្រីបានជ្រៀតជ្រែកក្នុងកិច្ចការរដ្ឋ និងការតែងតាំងបុគ្គសាសនា, ការ​សង្ស័យ​នៃ​ការ​ជ្រៀតជ្រែក​ក្នុង​ការ​ប្តូរ​ផ្លូវ​នៃ​ផ្លូវ​ល្បឿនលឿន Seoul-Yangpyeong និង​ជ្រៀតជ្រែកដំណើរការបោះឆ្នោត​ខុស​ច្បាប់។

ក្រុមរបស់លោក Min បានចាប់ផ្តើមការស៊ើបអង្កេតជាផ្លូវការលើករណីនេះកាលពីថ្ងៃទី២ ខែកក្កដា ដោយធ្វើពិធីបង្ហាញស្លាកសញ្ញានៅការិយាល័យរបស់ខ្លួន នៅកណ្តាលទីក្រុងសេអ៊ូល។ ក្រុមទីប្រឹក្សាពិសេសមានបុគ្គលិកប្រហែល ២០០ នាក់ រួមទាំងព្រះរាជអាជ្ញា ៤០ នាក់បន្ថែមទៀត។

ទោះជាយ៉ាងណា ការសម្រេចចិត្តបណ្តោះអាសន្នត្រូវបានធ្វើឡើងដើម្បីកោះហៅស្រ្តីវ័យ៥២ឆ្នាំ មកសាកសួរ ទោះបីជាពេលវេលា និងទម្រង់នៃការសួរចម្លើយនៅតែស្ថិតក្រោមការត្រួតពិនិត្យនៅឡើយ។ ដោយមើលឃើញពីវិសាលភាពនៃការស៊ើបអង្កេត ក្រុមការងារកំពុងពិចារណាលើការស៊ើបអង្កេតផ្នែកមួយ ដែលស្រដៀងទៅនឹងរបៀបដែលអតីតប្រធានាធិបតីលោក Yoon Suk Yeol ត្រូវបានសួរដោយក្រុមប្រឹក្សាពិសេសផ្សេងទៀតកាលពីថ្ងៃអាទិត្យ ជុំវិញការចោទប្រកាន់ពីបទបះបោរដាច់ដោយឡែក៕

ទីប្រឹក្សាពិសេសលោក Min Joong-ki
រូបភាព៖ Yonhap

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បាត់ខ្លួន ៣៦ ឆ្នាំហើយ តើត្បូងពេជ្រខៀវអារ៉ាប៊ីសាអូឌីតដែលថៃលួចទៅ នៅទីណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ខេត្ត Nan ប្រទេសថៃ បញ្ជាជម្លៀសប្រជាជនបន្ទាន់ក្រោយទឹកជំនន់ធ្ងន់ធ្ងរវាយប្រហារ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ដើម្បីតែមហិច្ឆតាចង់បានទឹកដីខ្មែរ កងទ័ពថៃហ៊ានឈ្លានពានបើកការបាញ់មុន មិនខ្វល់ទុក្ខលំបាកប្រជាជនខ្លួន

ព័ត៌មានជាតិ១៩ នាទីutes មុន

ខណៈកំពុងផ្ទុះអាវុធនៅព្រំដែន៖ សម្ដេច ហ៊ុន សែន ប្រាប់ពលរដ្ឋកុំភ័យស្លន់ស្លោ

សន្តិសុខសង្គម៥០ នាទីutes មុន

នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះបង្ក្រាបទីតាំង ១ កន្លែង ឃាត់ខ្លួនជនបរទេសជាច្រើននាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ ជំរុញឲ្យអន្តរជាតិ ដាក់សម្ពាធលើកម្ពុជា ទាំងដែលអះអាងថា ទាហានខ្លួនជាន់មីនលើដីខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម