ព័ត៌មានជាតិ
ស្នងការខេត្ត បដិសេធចំពោះផេកហ្វេសប៊ុកមួយចុះផ្សាយខុសការពិតថា ភាគីវៀតណាមរំកិលបង្គោលព្រំដែនកម្ពុជាក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី-រតនគិរី
កាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៥ ម្សិលមិញ ស្នងការខេត្តមណ្ឌលគិរី បានចេញសេចក្ដីបំភ្លឺបដិសេធទាំងស្រុងចំពោះផេកហ្វេសប៊ុកមួយ ដែលបង្ហោះថា ភាគីប្រទេសវៀតណាម បានរំកិលបង្គោលព្រំដែនកម្ពុជា ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងរតនគិរី។

ការចេញសេចក្ដីបំភ្លឺនេះ ក្រោយមានផេកហ្វេសប៊ុកមួយ បានបង្ហោះកាលពីថ្ងៃទី ១ កក្កដា ថ្មីៗ នេះ ថា ភាគីប្រទេសវៀតណាម បានរំកិលបង្គោលព្រំដែនកម្ពុជា ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងរតនគិរី ដោយភ្លាមៗ នោះ ស្នងការខេត្តមណ្ឌលគិរី បានចេញសេចក្ដីបំភ្លឺដែលមានខ្លឹមសារថា ក្រុមប្រតិកម្មរហ័ស នៃស្នងការនគរបាលខេត្តមណ្ឌលគិរី សូមធ្វើការបំភ្លឺជូនសាធារណជន និងអ្នកសារព័ត៌មាន ពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម មេត្តាជ្រាបថា កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ មានម្ចាស់ផេកឈ្មោះ Tjohn sam បានបង្ហោះតាមបណ្ដាញសង្គមទំនាក់ទំនងហ្វេសប៊ុកជាឃ្លិបវីដេអូមានខ្លឹមសារថា បងប្អូនជនរួមជាតិ នេះគឺជាសកម្មភាពថ្មីៗ «យួនធ្វើផ្លូវលួចរំកិលព្រំដែនចូលមកទឹកដីខ្មែររាប់រយម៉ែត្រ ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី រតនគិរី មិនមានអាជ្ញាធរខេត្ត ឬក៏រដ្ឋាភិបាលទៅទប់ស្កាត់ ដូចរដ្ឋាភិបាលទប់ស្កាត់ជាមួយនឹងថៃអ៊ីចឹង»។

សេចក្ដីបំភ្លឺ បានបន្តថា ក្រោយមានការបង្ហោះលើបណ្ដាញសង្គមបែបនេះ លោកឧត្ដមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានដាក់បទបញ្ជាដល់លោកវរសេនីយ៍ឯក អន ប៊ុនធូ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦២១ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោក លំប៉ឹក ចុះត្រួតពិនិត្យជាក់ស្ដែងនៅចំណុចទីតាំងបង្គោល បំពេញបន្ថែមលេខ ៥៤/១(១) ដែលមានទីតាំងស្ថិតក្នុងភូមិពូរឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ជាលទ្ធផលពិនិត្យឃើញថា បង្គោលព្រំដែនបំពេញបន្ថែម ៥៤/១(១) ស្ថិតនៅទីតាំងខាងលើ គឺមានសភាពលក្ខណៈធម្មតា មិនមានការប្រែប្រួល ឬលើកផ្លាស់ប្ដូរ ឬរំកិលខុសពីទីតាំងដើម ដូចការចុះផ្សាយព័ត៌មានរបស់ម្ចាស់ផេកឈ្មោះ Tjohn sam ថា មានភាគីវៀតណាម បានជីក និងរំកិលផ្លាស់ប្ដូរបង្គោលព្រំដែនទៅទីតាំងថ្មីនោះទេ។

ក្នុងន័យនេះ សេចក្ដីបំភ្លឺព័ត៌មាននោះ បានបញ្ជាក់ទៀតថា ការត្រួសត្រាយធ្វើផ្លូវចូលមកបង្គោលលេខ ៥៤/១(១) នេះ គឺជាកងវិស្វកម្មស្ថាបនាផ្លូវក្រវាត់ព្រំដែនរបស់កម្ពុជាក្នុងការជួយសម្រួលផ្លូវទៅកាន់ទីតាំងបង្គោលព្រំដែន ដើម្បីងាយស្រួលដល់កងកម្លាំងព្រំដែនចូលទៅត្រួតពិនិត្យ សម្អាត និងថែទាំបង្គោលនៅទីតាំងនោះ។ បន្ថែមពីនោះ កងកម្លាំងនគរបាលដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនខេត្តមណ្ឌលគិរី ទាំង ១៤ ប៉ុស្តិ៍ ចំណុះឲ្យវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦២១ និងលេខ ៣០៣ បានដើរល្បាត និងសម្អាតបង្គោលព្រំដែនក្នុងភូមិសាស្ត្រគ្រប់គ្រង និងព្រមទាំងចូលរួមសហការការពារដល់ក្រុមការងារកងវិស្វកម្មស្ថាបនាផ្លូវក្រវាត់ព្រំដែនជាប្រចាំក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីផងដែរ។ លោកស្នងការនគរបាលខេត្ត ក៏បានអះអាងនៅក្នុងសេចក្ដីបំភ្លឺនោះថា ទីតាំងបង្គោលព្រំដែនខាងលើ គឺមិនមានការប្រែប្រួល រំកិល ឬផ្លាស់ប្ដូរទីតាំង ខុសពីលក្ខណៈដើមនោះទេ។ មិនដូចការចុះផ្សាយរបស់ផេកឈ្មោះ Tjohn sam គឺជាការចុះផ្សាយខុសពីការពិតទាំងស្រុង គ្មានមូលដ្ឋានច្បាស់លាស់ ធ្វើឲ្យសាធារណជនយល់ច្រឡំ ដែលធ្វើឲ្យប៉ះពាល់កិត្តិយសសេចក្ដីថ្លៃថ្នូរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់៕
អត្ថបទ ៖ រៀម សុខហេង


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


