ព័ត៌មានជាតិ
ទំនប់ស្ទាក់ទឹកសាលាតាអន ទាក់ទាញទេសចរ ថែមទាំងជាប្រភពចំណូលពលរដ្ឋក្នុងមូលដ្ឋាន
ទំនប់ស្ទាក់ទឹកសាលាតាអនក្នុងស្រុកឯកភ្នំនៃខេត្តបាត់ដំបង បានក្លាយជាទីតាំងរកចំណូលរបស់ប្រជាពលរដ្ឋ ក្រៅពីមុខរបរធ្វើកសិកម្ម។
ការរកចំណូលរបស់ពលរដ្ឋ គឺតាមរយះការលក់ដូរនំចំណីអាហារផ្សេងៗគ្នា សម្រាប់អ្នកទៅលេងកម្សាន្ត និងលំហែរកាយមើលទេសភាពដងស្ទឹងសង្កែ និងអ្នកបង់សំណាញ់តាមទំនៀមទំម្លាប់តាមប្រពៃណី មិនប៉ះពាល់ដល់ច្បាប់ជលផល។


អ្នកស្រី យ៉ាន ពលរដ្ឋក្នុងមូលដ្ឋានមួយរូបបានឲ្យដឹងថា ក្នុងមួយថ្ងៃអ្នកស្រីលក់ត្រីដែលគ្រួសារបង់បានចន្លោះពី ៥ ទៅ ៨ មុឺនរៀល ក្រៅពីនៅសេសសល់សម្រាប់ធ្វើម្ហូបក្នុងគ្រួសារ។
អ្នកស្រីថា “ពេលបង់បាន មិនខ្វះទេអ្នកមកទិញ ព្រោះគេចង់បានត្រីស្រស់ធម្មជាតិជាងលក់នៅលើទីផ្សារ ហើយម្នាក់ៗទិញម្តងពី ៥ ទៅ ១០ គីឡូក្រាម ដែលលក់បាន ១ គីឡូក្រាមចន្លោះពី ៨០០ រៀល ទៅ ១០០០ រៀលក្នុងមួយ គីឡូក្រាម។



ចំណែកអ្នកលក់ដូរវិញក៏បានប្រាប់ថា ក្នុងមួយថ្ងៃៗលក់បានចំណូលគ្រាន់បើជាងលក់នៅតាមផ្ទះតាមទម្លាប់ធម្មតា ព្រោះមានអ្នកមកលេងកម្សាន្តច្រើន។
ពលរដ្ឋម្នាក់ ដែលកំពុងបង់សំណាញ់និយាយទាំងហត់ថា “ថ្ងៃនេះបង់ត្រីត្រូវគួរសម ហើយឆ្នាំនេះ ត្រីសម្បូរជាងឆ្នាំមុនបន្តិច ខ្ញុំនិងអ្នកភូមិតែងបង់រាល់រដូវកាល ដើម្បីរកកម្រៃខ្លះ ក្រៅពីធ្វើដំណាំបន្តិចបន្តួច ហើយលុយបានពីលក់ត្រីក៏បានជួយឲ្យកូនរៀនបានមួយគ្រាដែរ។
បើតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា បច្ចុប្បន្នទំនប់សាលាតាអន មិនត្រឹមជាទីតាំងនេសាទរបស់អ្នកភូមិតាមបែបប្រពៃណីទេ ទីតាំងនេះក៏បានប្រែក្លាយជាកន្លែងដើរកម្សាន្តមួយរបស់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងផងដែរ៕
អត្ថបទ÷សៅ សារិទ្ធ
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


