សន្តិសុខសង្គម
លោក ឃួង ស្រេង បញ្ជាឱ្យមានវិធានការបង្ក្រាបការឆបោកតាមអនឡាញឱ្យអស់
អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានបញ្ជាទៅរដ្ឋបាលខណ្ឌទាំង១៤ បង្ក្រាបឱ្យអស់បញ្ហាគ្រឿងញៀន និងការឆបោកតាមអនឡាញ ដើម្បីធានាដល់សុវត្ថិភាព ការរស់នៅរបស់ពលរដ្ឋ។ លោកថាបើចង់ធ្វើអភិបាលខណ្ឌត្រូវតែនៅជាមួយពលរដ្ឋគ្មានថ្ងៃសៅរ៍ និងអាទិត្យនោះទេ។

ថ្លែងក្នុងកិចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញជាមួយកម្លាំងមានសមត្ថកិច្ចមកពីមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ត្រូវមានម្ចាស់ការក្នុងការបង្ក្រាបគ្រឿងញៀន លុបបំបាត់ការជក់បារីអេឡិចត្រូនិក និងបទល្មើសឆបោកអនឡាញឱ្យបានល្អ។
លោកថា៖ «គ្រឿងញៀន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជារឿងដែលត្រូវបង្ក្រាបជាប្រចាំ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពិនិត្យតាមខុនដូ និងបុរីដែលមានការសង្ស័យថាបាននិងកំពុងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ»។
លោកអភិបាលក៏បញ្ជាក់ផងដែរថាការងារទាំងនេះបើខណ្ឌគ្មានកម្លាំងគ្រប់គ្រាន់ ត្រូវស្នើសុំកម្លាំងបន្ថែម ហើយគណៈបញ្ជាការឯកភាពរាជធានីនឹងរកថវិកាជួយទ្រទ្រង់ការងារនេះ ដើម្បីប្រតិបត្តិការឱ្យបានសកម្ម៕


អត្ថបដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ