ព័ត៌មានអន្ដរជាតិ
ត្រាំចេញក្រឹត្យប្រធានាធិបតីដាក់ឲ្យប្រើច្បាប់ថវិកាថ្មីដ៏ចម្រូងចម្រាសបំផុត
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើក្រឹត្យប្រធានាធិបតីដាក់ឲ្យប្រើច្បាប់ «បង្កើនពន្ធ បន្តយការចំណាយកម្មវិធីរដ្ឋ» ដែលលោកបរិយាយថា (ច្បាប់ល្អឥតខ្ចោះដ៏ធំ (Big Beautiful Act)) ដ៏ចម្រូងចម្រាស ដែលមានតែសមាជិកសភានៃគណបក្សសាធារណៈរដ្ឋរបស់លោក អនុម័តយល់តែប៉ុណ្ណោះ។

ក្រោមកញ្ចប់ច្បាប់ថ្មីនេះ រដ្ឋបាលរបស់លោកដូណាល់ត្រាំ នឹងកៀរគប្រាក់ចន្លោះពី៣ទៅ៤ ទ្រីលានដុល្លារ តាមរយៈការលុបចោលពន្ធលើលុយលើកទឹកចិត្ត (លុយធីប) និងធ្វើការថែមម៉ោង ការកាត់បន្ថយចំណាយលើកម្មវិធីថែទាំងសុខភាព ប្រមាណ១ពាន់ពាន់លានដុល្លារ ការបង្កើនម៉ោងធ្វើការ។ ច្បាប់នោះក៏នឹងបង្កើនការចំណាយលើវិស័យយោធា ការបង្ក្រាបជនអន្តោរប្រវេសន៍។
និយាយជារួមច្បាប់ដែលថវិកាដែលនាំទៅដល់ការបែកបាក់សម្ព័ន្ធភាពរវាងលោក ត្រាំ និង លោក Elon Musk នេះ បានដាក់បន្ទុកពន្ធច្រើនបន្ថែមទៀតដល់ប្រជាពលរដ្ឋធ្វើការ និងកាត់ផ្តាច់កម្មវិធីសង្គមដែលជួយដែលប្រជាជន ចាស់ជរា ដែលជាពិសេសកម្មវិធីក្នុងវិស័យសុខាភិបាល។ កម្មវិធីឧបត្ថម្ភធនដល់ថាមពលកកើតឡើងវិញ តាមរយៈកម្មវិធីរថយន្តអគ្គិសនីជាដើមនឹងត្រូវកាត់បន្ថយ និងលុបចោលតែម្តង។
ក្នុងការរៀបចំចុះហត្ថលេខាលើក្រឹត្យប្រធានាធិបតី នៅឯសេតវិមានកាលពីថ្ងៃសុក្រ (ត្រូវថ្ងៃសៅរ៍ម៉ោងនៅកម្ពុជា) ត្រូវរៀបចំពិធីនៅខាងក្រៅអគារប្រធានាធិបតី ចំថ្ងៃឈប់សម្រាកថ្ងៃទី៤ខែកក្កដា ក្រោយពីសមាជិកសភាអនុម័តជាមួយនឹងសំឡេង ២១៨ ទៅនឹង២១៤ ប្រឆាំង ដែលគេដឹងថា សមាជិកសភានៃគណបក្សប្រជាធិបតេយ្យបានប្រឆាំងចំពោះច្បាប់នេះ។
«Big Beautiful Bill» សំដៅលើកញ្ចប់ថវិកា និងពន្ធសហព័ន្ធដ៏ល្បីរបស់សហរដ្ឋអាមេរិក ដែលត្រូវបានគេស្គាល់ជាផ្លូវការថា One Big Beautiful Bill Act (OBBBA) ដែលត្រូវបានជ្រើសរើសដោយប្រធានាធិបតី ដូណាល់ត្រាំ នៅពាក់កណ្តាលឆ្នាំ ២០២៥។ វារួមបញ្ចូលគោលដៅគោលនយោបាយសំខាន់ៗ៖ ការពង្រីកការកាត់បន្ថយពន្ធឆ្នាំ ២០១៧ របស់ លោក ត្រាំ កាត់បន្ថយការផ្តល់មូលនិធិសម្រាប់ Medicaid និង SNAP និងការបង្កើនការការពារយ៉ាងខ្លាំង ការអនុវត្តព្រំដែន និងថវិកានិរទេស។

-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


