Connect with us

សន្តិសុខសង្គម

Update ៖ ករណី​ឆេះផ្សារទំនើបនៅក្រុងបាត់ដំបង​ ខូច​ខាត​សម្ភារៈ​សរុប​ទឹកប្រាក់១១ម៉ឺនដុល្លារ

បានផុស

នៅ

កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៣រសៀល មានករណីអគ្គិភ័យមួយបានឆាបឆេះទៅលើផ្សារទំនើបដែលមានយីហោ វេង ពិសី ដែលជាកន្លែងលក់គ្រឿងបរិក្ខារអគ្គិសនី និងមានទីតាំងជាប់នឹងផ្សារទំនើប ហេងឆៃលី ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតធ្វើឱ្យកម្លាំងកងរាជអាវុធហត្ថ កម្លាំងសឹករងខេត្ត និងកម្លាំងនគរបាលចុះជួយអន្តរាគមន៍ដើម្បីការពារទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ដោយឡែករថយន្តបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការមួយចំនួនដែលនៅជាប់នឹងក្រុងបាត់ដំបង ក៏បានបញ្ជូនមកជួយពន្លត់អគ្គីភ័យនេះផងដែរ។ ជាក់ស្ដែងក្នុងហេតុការណ៍នេះបានអូសបន្លាយពេលវេលាប្រមាណជិត ៤ម៉ោងទើបគ្រប់គ្រងស្ថានការណ៍នេះបាន។

បន្ទាប់ពីបញ្ចប់ហេតុការណ៍នេះរួចមក កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានសហការជាមួយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និង សង្រ្គោះ ចុះស្រាវជ្រាវករណីគ្រោះថ្នាក់អគ្គិភ័យ ភ្លើងឆេះហាងលក់សម្ភារ អគ្គិសនី ដែលជនរងគ្រោះ ឈ្មោះ វេង ពិសី ភេទ ប្រុស អាយុ ៥៨ ឆ្នាំ  មានទីលំនៅ​ (កន្លែងកើតហេតុខាងលើ) ដើម្បីចង់ដឹងអំពីទំហំនៃការខូចខាត ដោយជនរងគ្រោះបានរៀបរាប់ថាសម្ភារ:ខូចខាត រួមមាន៖

១. ហាងចំនួន ១ ខ្នង ទំហំ ៨ម × ១៨ម សង់អំពីបេតុង (ឆេះពីជាន់ទី១ ដល់ទី៣) 

២. នៅជាន់ទី១ មានស្តុកសម្ភារ:គ្រឿងអគ្គិសនីគ្រប់ប្រភេទ ត្រូវភ្លើងឆេះអស់ទាំងស្រុង គិតជាប្រាក់ប្រហែល ២០.០០០ ដុល្លារ ។

 ៣. នៅជាន់ទី២ មានស្តុកសម្ភារ ប្រភេទឆ្នាំងដាំបាយ អគ្គិសនីគ្រប់ប្រភេទ ត្រូវភ្លើងឆេះអស់ទាំងស្រុង គិតជាប្រាក់ប្រហែល ២០.០០០ ដុល្លារ ។

 ៤. នៅជាន់ទី៣ មានស្តុកសម្ភារ ប្រភេទចង្រ្កានអគ្គិសនី និង ចង្រ្កានហ្គាសគ្រប់ប្រភេទ ត្រូវភ្លើងឆេះអស់ទាំងស្រុង គិតជាប្រាក់ប្រហែល ១០.០០០ ដុល្លារ ។

 សម្ភារ:ខូចខាតគិតជាទឹកប្រាក់ ៖ សរុប ប្រហែល ១១០.០០០ ដុល្លារ (ដប់មួយម៉ឺនដុល្លារ អាមេរិក) ។

យ៉ាងណាមិញ ក្រោយពីការស្រាវជ្រាវសមត្ថកិច្ចបានរកមូលហេតុឃើញ ករណីនេះ គឺបណ្ដាលមកពី ឆ្លងចរន្តអគ្គិសនី នៅជាន់ទី១ ហើយក្នុងករណីនេះដែរក៏មិនបណ្ដាលឱ្យមានប៉ះពាល់ដល់អាយុជីវិតបុគ្គលិកកម្មករនៅក្នុងនោះឡើយ។ ដោយឡែកបើតាមការលើកឡើងពីមន្ត្រីនគរបាលអគ្គិភ័យ បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា មានមន្ត្រីនគរបាលចំនួន ៤ នាក់ ដែលរងរបួស ដោយសារប៉ះពាល់ជាមួយផ្សែង និងមុតកញ្ចក់ តែប៉ុណ្ណោះ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងការងារ នាំយកឱកាសការងារជិត ១ម៉ឺនកន្លែង ដល់ពលរដ្ឋ និងពលករខេត្តព្រៃវែងដែលទើបត្រឡប់មកពីថៃ

ព័ត៌មានជាតិ៣៩ នាទីutes មុន

លោក ឃួង ស្រេង លើកឡើងពីគំរូវីរភាពថ្នាក់ដឹកនាំគណបក្សប្រជាជន ដល់មន្ត្រីគណបក្ស ផ្សព្វផ្សាយជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

OPEC+ ព្រមព្រៀង​បង្កើនផលិតកម្មប្រេងនៅខែក្រោយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រោយស្បថ​ចូល​កាន់​តំណែង​​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ផែថងតាន ចង់ដើរតាមគន្លងកូរ៉េខាងត្បូង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Elon Musk អបអរ​ការ​បង្កើត​គណបក្ស​ថ្មី​ ចំថ្ងៃតែមួយ ដែលលោកត្រាំចេញច្បាប់ដ៏ចម្រូងចម្រាស​

ព័ត៌មានជាតិ៤ ម៉ោង មុន

ទាហានថៃឃាត់ខ្លួនជនជាតិខ្មែរ ២នាក់ ដែលនាំបារីគេចពន្ធចូលដីថៃជាង ១៥ ០០០ កញ្ចប់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ត្រាំ​ចេញក្រឹត្យប្រធានាធិបតី​ដាក់​ឲ្យ​ប្រើច្បាប់ថវិកា​ថ្មី​ដ៏ចម្រូងចម្រាស​បំផុត​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រោយស្បថ​ចូល​កាន់​តំណែង​​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ផែថងតាន ចង់ដើរតាមគន្លងកូរ៉េខាងត្បូង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រដ្ឋ តិចសាស់ ប្រកាសអាសន្ន ខណៈទឹកជំនន់ដ៏អាក្រក់ សម្លាប់មនុស្សលើស២០នាក់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ថៃ​យក​ចិត្តពលករខ្មែរ​ជិត​៥ម៉ឺន​នាក់​​​ឲ្យ​បន្តស្នាក់​នៅ​ធ្វើការ​នៅ​ថៃ

Sokha Hotels

ព័ត៌មានពេញនិយម