Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ នាំយកឱកាសការងារជិត ១ម៉ឺនកន្លែង ដល់ពលរដ្ឋ និងពលករខេត្តព្រៃវែងដែលទើបត្រឡប់មកពីថៃ

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំយកឱកាសការងារជិត ១ម៉ឺនកន្លែង សម្រាប់ប្រជាពលរដ្ឋ និងពលករក្នុងខេត្តព្រៃវែង ដែលទើបត្រឡប់មកពីប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ លោក ហេង សួរ អមដោយលោក សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងថ្នាក់ដឹកនាំខេត្ត មន្ទីរការងារ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងស្រុកស្វាយអន្ទរ និងស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ និងជាពិសេសបងប្អូនពលករដែលទើបត្រឡប់មកពីប្រទេសថៃ ឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗចំនួន៨ ដែលមានតម្រូវការកម្លាំងពលកម្មប្រមាណជិត ១ម៉ឺនកន្លែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ទាហានថៃឃាត់ខ្លួនជនជាតិខ្មែរ ២នាក់ ដែលនាំបារីគេចពន្ធចូលដីថៃជាង ១៥ ០០០ កញ្ចប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រោយស្បថ​ចូល​កាន់​តំណែង​​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ផែថងតាន ចង់ដើរតាមគន្លងកូរ៉េខាងត្បូង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ត្រាំ​ចេញក្រឹត្យប្រធានាធិបតី​ដាក់​ឲ្យ​ប្រើច្បាប់ថវិកា​ថ្មី​ដ៏ចម្រូងចម្រាស​បំផុត​​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រដ្ឋ តិចសាស់ ប្រកាសអាសន្ន ខណៈទឹកជំនន់ដ៏អាក្រក់ សម្លាប់មនុស្សលើស២០នាក់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​ថៃ​យក​ចិត្តពលករខ្មែរ​ជិត​៥ម៉ឺន​នាក់​​​ឲ្យ​បន្តស្នាក់​នៅ​ធ្វើការ​នៅ​ថៃ

Sokha Hotels

ព័ត៌មានពេញនិយម