Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនថៃសម្រុក​ស្នើសុំ​ធានា​រ៉ាប់​រង​គ្រោះ​រញ្ជួយ​ដី​បន្ទាប់​ពី​រញ្ជួយ​ដីកាលពី​ខែ​មីនា

បានផុស

នៅ

យោងតាមសមាគមធានារ៉ាប់រងទូទៅថៃ (TGIA) បានឱ្យដឹងថា ការស្នើសុំធានារ៉ាប់រងនៅក្នុងប្រទេសថៃទាក់ទងនឹងការ​រញ្ជួយ​ដី​ដ៏ខ្លាំង​ក្លាកាលពីថ្ងៃទី ២៨ ខែមីនា អាចនឹងមានចំនួនទឹកប្រាក់សរុបរហូតដល់ ៥០ ពាន់លានបាត (ប្រហែល ១.៥៣ ពាន់លានដុល្លារ)។ នេះបើយោងតាមការចេញផ្សាយរបស់ Reinsurance News នៅថ្ងៃទី០៧ខែកក្កដានេះ។

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររម្លឹកថា ការរញ្ជួយដីដែលមានកម្រិត ៧.៧ រ៉ិចទ័រ វាយប្រហារប្រទេសមីយ៉ាន់ម៉ាគឺជាកម្លាំងខ្លាំងបំផុតដែលបំផ្លិចបំផ្លាញប្រទេសមីយ៉ាន់ម៉ាយ៉ាងធ្ងន់ធ្ងរ មនុស្សរាប់ពាន់នាក់បានស្លាប់ និងខូចខាតរចនាសម្ព័ន្ធធ្ងន់ធ្ងរ។ ប្រទេសថៃក៏មានផលប៉ះពាល់ផងដែរ ដោយរញ្ជួយ​ដី​បាន​ឈាន​ដល់​ទី​ក្រុង​បាងកក បណ្តាល​ឱ្យ​បាក់​អគារ​៣០​ជាន់​ដែល​កំពុង​សាងសង់ សម្លាប់​មនុស្ស​យ៉ាងតិច​៩២​នាក់ និង​ច្រើន​នាក់​ទៀត​រង​របួស ។

ប្រធាន TGIA លោក Somporn Suebthawilkul បាននិយាយថា បន្ទាប់ពីគ្រោះមហន្តរាយនេះប្រជាជនបានសម្រុកស្នើសុំធានារ៉ាប់រង ដោយការស្នើសុំធានារ៉ាប់រងទាមទារសំណងប្រហែល ១៥០,០០០ ត្រូវបានរំពឹងទុក រហូតដល់ខែកញ្ញា ដែលរួមបញ្ចូលតម្រូវការរញ្ជួយដី និងការធានារ៉ាប់រងទ្រព្យសម្បត្តិផ្ទាល់ខ្លួន។

គួរបញ្ជាក់ថាគ្រោះមហន្តរាយនេះបានធ្វើឱ្យមនុស្សកាន់តែច្រើនចាប់អារម្មណ៍ក្នុងការទិញការធានារ៉ាប់រងគ្រោះរញ្ជួយដី និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ វាក៏បង្ហាញពីបញ្ហាធ្ងន់ធ្ងរទាក់ទងនឹងការការពារកម្មករផងដែរ ដោយសារកម្មករដែលរងរបួស ឬស្លាប់ជាច្រើន មិនមានការធានារ៉ាប់រង៕

រញ្ជួយដីបាក់អគារកំពុងសាងសង់ក្នុងទីក្រុងបាងកកកាលពីថ្ងៃទី២៨ខែមីនា។ (រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ថ្ងៃទី២៧ ក្រោមកិច្ចសហការរវាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម,  ឯកឧត្តម មាន ចាន់យ៉ាដា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ពាន់គ្រួសារ និងជាង ៣ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

ថៃកាន់តែអមនុស្សធម៌ឡើងៗ និងបន្តបាញ់ប្រហារចូលមូលដ្ឋានជនស៉ីវិលកម្ពុជា ទម្លាក់គ្រាប់បែកឆេះផ្ទះពលរដ្ឋនៅក្រុងសំរោង និងស្រុកបន្ទាយអំពិល

ព័ត៌មានជាតិ១០ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ១១ ម៉ោង មុន

សិស្សតាមព្រំដែនកម្ពុជា-ថៃ ស្នើក្រសួងអប់រំពន្យារពេលដំណើរការប្រឡងបាក់ឌុប

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រជាពលរដ្ឋខ្មែរប្រមាណ ៥០០ នាក់ នៅប្រទេសជប៉ុន ប្រមូលផ្ដុំតវ៉ា និងថ្កោលទោស ប្រឆាំងការឈ្លានពានរបស់ចោរសៀមលើអធិបតេយ្យភាពកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេដឹក​នាំ​ហ្វីលីពីន ប្រកាសចូល​ខ្លួន​​ជួយ​ស្ដារ​សន្តិភាព​ឡើង​វិញ​នៅ​ក្នុង​ជម្លោះ​រវាង​កម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់

កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
សេចក្ដីជូនដំណឹង១៩ ម៉ោង មុន

Jasmine កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញវីដេអូពីរភាសា អង់គ្លេសនិងចិន ដើម្បីសម្តែងការអបអរដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម