Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​សប្បាយ​ និង ​សាទរ​នូវ​ប្រាង្គប្រាសាទ​បុរាណ​កេរដំណែល​ដូនតា​ខ្មែរ​ កំពុង​ជួយលើកមុខមាត់​កិត្យានុភាព​ជាតិ​ខ្មែរ​ឡើង​វិញ

បានផុស

នៅ

ភ្នំពេញ ៖ ប្រាង្គប្រាសាទបុរាណៗ ដែល​ជា​កេរដំណែល​របស់​ដូនតា​ខ្មែរ​យើង បាន​នឹង​កំពុង​ជួយ​លើក​មុខ​មាត់​កិត្យានុភាព​របស់​ជាតិ​ខ្មែរ ឱ្យ​ទូ​ទាំង​សកល​លោក​បាន​ដឹង និង​បាន​ស្គាល់​ពី​ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រប​ពេល​ដែល ថ្ងៃនេះ ជាថ្ងៃខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិ​បេតិកភណ្ឌពិភព​លោកផងនោះ ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​នៅ​ទូទាំង​ប្រទេស ក៏​បាន​សម្តែង​ក្តី​អបអរសាទរ​ជា​ថ្មី និង​មោទកភាព​ចំពោះ​ប្រាសាទ​របស់ខ្មែរ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជាសម្បត្តិពិភពលោក ។

លោក ទោន គង្គា ជាប្រជាពលរដ្ឋលើកឡើងថា តាមរយៈ​ប្រាង្គប្រាសាទ​ដ៏​ល្អ​ឯក​ជាច្រើនរបស់ដូនតា​ខ្មែរ ដែល​បាន​បន្សល់​ទុក​តាំង​ពី​បរម​បុរាណ​ជា​ច្រើននេះហើយ ទើបធ្វើឱ្យប្រទេសជាតិនាពេលបច្ចុប្បន្ននេះ មានកិត្យានុភាពខ្លាំង លើឆាកអន្តរជាតិ ដែលជាប្រទេសមានវប្បធម៌ និងអរិយធម៌ចំណាស់ និង​ល្អ​លើសបណ្តាប្រទេសដទៃជាច្រើនលើសកលលោក។ លោកបន្ថែមទៀតថា នេះ​ជា​គុណ​នៃ​តម្លៃ​ស្នាដៃ​របស់​ដូនតា បានបន្សល់ទុកមកដល់បច្ចុប្បន្ន។

សូម​បញ្ជាក់​ថា ប្រាសាទព្រះវិហារ មានទីតាំងនៅលើជួរភ្នំដងរែក ស្ថិតក្នុងខេត្តព្រះវិហារ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក តាំងពីថ្ងៃ០៧ កក្កដា ឆ្នាំ២០០៨ ហើយរហូតមកដល់ថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៥នេះ គឺមានរយៈពេល១៧ឆ្នាំហើយ ៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម