ព័ត៌មានអន្ដរជាតិ
ក្រសួងសុខាភិបាលថៃ គ្រោងចែកស្រោមអនាម័យឲ្យសិស្សតាមសាលារៀន
ក្រសួងសុខាភិបាលរបស់ប្រទេសថៃ បានប្រកាសផែនការចែកចាយស្រោមអនាម័យនៅតាមសាលារៀន និងពង្រីកការអប់រំសុខភាពផ្លូវភេទ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃការឆ្លងមេរោគអេដស៍ក្នុងចំណោមយុវវ័យ។

យោងតាមការចុះផ្សាយកាលពីថ្ងៃទី៧ខែក្កដារបស់សារព័ត៌មាន Bangkok Post លោក Chaichana Dechdecho អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រាប់សភាថា ទោះអត្រាមេរោគអេដស៍សរុបនៅក្នុងប្រទេសថៃកំពុងធ្លាក់ចុះ តែបើក្រឡេកមើលតួលេខយុវជនឥឡូវនេះកំពុងមានការកើនឡើងករណីថ្មីគួរឲ្យកត់សម្គាល់។ ក្នុងឆ្នាំ២០២៥ ការឆ្លងមេរោគអេដស៍ថ្មីជិត ៨ ៨៦២ករណីត្រូវបានកត់ត្រា ដោយមនុស្សវ័យជំទង់(១៥-២៤ឆ្នាំ) មានហានិភ័យខ្ពស់បំផុត។
ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងសុខាភិបាលថៃ នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយសាលារៀន និងសាកលវិទ្យាល័យ ដោយអនុញ្ញាតឲ្យ៖
- មានការចែកចាយស្រោមអនាម័យក្នុងបរិវេណសាលា
- ពង្រឹងការអប់រំផ្លូវភេទដោយសុវត្ថិភាព
- បង្កើតភាពជាដៃគូជាមួយវិស័យឯកជនក្នុងឧស្សាហកម្មដែលមានហានិភ័យខ្ពស់
- ពង្រីកកន្លែងធ្វើតេស្តមេរោគអេដស៍នៅតាមសាលារៀន និងសហគមន៍មូលដ្ឋាន។
ប្រទេសថៃ មានគោលដៅកំណត់ការឆ្លងមេរោគអេដស៍ថ្មីឲ្យនៅក្រោម ១ ០០០នាក់ក្នុងមួយឆ្នាំ និងកាត់បន្ថយការស្លាប់ឲ្យនៅក្រោម ៤ ០០០នាក់ក្នុងមួយឆ្នាំ។ បច្ចុប្បន្ននេះ ក្រសួងបានផ្តល់ថវិកាចំនួន ៨,៤ពាន់លានបាតជារៀងរាល់ឆ្នាំ សម្រាប់កិច្ចខិតខំប្រឹងប្រែងបង្ការ និងព្យាបាល៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីសិង្ហបុរី គាំទ្រឱ្យកម្ពុជា-ថៃ ដោះស្រាយជម្លោះព្រំដែនដោយប្រើយន្តការច្បាប់អន្តរជាតិ