កីឡា
សហព័ន្ធកីឡាទោចក្រយាន៖ ROAD TRAINING CAMP គ្រូបង្វឹក កីឡាករកម្ពុជាទៅហាត់នេះផ្ដោតលើជំនាញកម្រិតខ្ពស់
សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានបញ្ជូនគ្រូបង្វឹក ១រូប និងកីឡាករ ១រូបដើម្បីចូលរួមបោះជំរុំហ្វឹកហាត់ផ្នែកវិញ្ញាសាកង់គួកបុរស (ROAD TRAINING CAMP) រយៈពេល ១៦ថ្ងៃនៅឯប្រទេសកូរ៉េខាងត្បូង និងចូលរួមការប្រកួតបន្ទាប់ពីរៀនចប់ផងដែរ។

គ្រូបង្វឹក និងកីឡាករ
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងមកថា គ្រូបង្វឹក ១រូបដែលបញ្ជូនទៅនេះឈ្មោះថា សាន ណាម៉ា និងកីឡាករ ១រូបឈ្មោះ សាត រីដេវីត។ គ្រូបង្វឹក និងកីឡាកររូបនេះនឹងត្រូវរៀនសូត្រពីការបង្វឹក និងការហ្វឹកហាត់កម្រិតខ្ពស់។

គ្រូបង្វឹក និងកីឡាករ
បន្ទាប់ពីបញ្ចប់វគ្គ គ្រូបង្វឹក និងកីឡាករ ទាំងពីរនឹងត្រូវចូលរួមក្នុងការប្រកួតមួយជាមួយកម្មវិធីប្រកួតនៅប្រទេសកូរ៉េ ដែលមានក្រុមប្រហែល ១០ប្រទេស និងក្រុមរបស់ប្រទេសកូរ៉េផងដែរ។ គ្រូបង្វឹកអាចទទួលបានសញ្ញាប័ត្រកម្រិត១ ឬកម្រិត២ តាមការវាយតម្លៃរបស់គ្រូឧទ្ទេសវគ្គកម្រិតពិភពលោក WORLD CYCLING CENTER របស់សាលាហ្វឹកហាត់ជាតិកូរ៉េ KOREA CYCLING CENTER។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ
បញ្ជាក់ដែរថា ការបោះជំរុំហ្វឹកហាត់នេះមានរយៈ១៦ថ្ងៃ ក្រោមជំនួយឧបត្ថម្ភពី WORLD CYCLING CENTER របស់ UCI និងពីសហព័ន្ធកីឡាទោចក្រយានកូរ៉េ KCF និងសាលាហ្វឹកហាត់ជាតិកូរ៉េ KOREA CYCLING CENTER។ ការហ្វឹកហាត់នេះធ្វើឡើងនៅទីក្រុងពុងហ្គី សាធារណរដ្ឋកូរ៉េខាងត្បូង៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


