ព័ត៌មានជាតិ
មន្ទីរអប់រំខេត្តតាកែវ និងវិទ្យាល័យ ជាស៊ីម តាកែវ កំពុងមានភាពចម្រូងចម្រាស់រឿងបែងចែកដីកាន់កាប់
ក្រោមការសម្របសម្រួលពីលោក ទា ប៊ុនឡេង និងក្រុមការងារ តំណាងក្រសួងអប់រំយុវជន និងកីឡា ពាក់ព័ន្ធការបែងចែកដីកាន់កាប់ រវាងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ និងវិទ្យាល័យជាស៊ីម តាកែវ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥នេះ ភាគីទាំងពីរនៅតែមិនព្រមឯកភាពគ្នានៅឡើយ ដោយតំណាងខាងមន្ទីរអប់រំ ទាមទារឱ្យមានការបែងចែកចំណែកដីជាពីរស្មើគ្នា ចំណែកភាគីតំណាងវិទ្យាល័យ ទាមទារឲ្យរក្សាតាមសភាពដើមឱ្យនៅដដែល។

ការប្រជុំរកដំណោះស្រាយពីបញ្ហាបែងចែកកាន់កាប់ដីរវាងមន្ទីរអប់រំខេត្ត និងវិទ្យាល័យជាស៊ីតាកែវនេះ ធ្វើឡើងក្រោមការសម្របសម្រួលពីលោក ទា ប៊ុនឡេង និងក្រុមការងារ តំណាងក្រសួងអប់រំយុវជន និងកីឡា ដោយមានការចូលរួមពីលោកស្រី សារី ផល្លី តំណាងមន្ទីរអប់រំ និងក្រុមការងារ និងលោក ទ្រី ឆាយ នាយកវិទ្យាល័យជាស៊ីមតាកែវ លោកគ្រូអ្នកគ្រូតំណាងវិទ្យាល័យជាស៊ីមទាំង១១៧នាក់ ក្រោយពីមានភាពចម្រូងចម្រាស់បែងចែកដី រវាងវិទ្យាល័យជាស៊ីមតាកែវ និងមន្ទីរអប់រំយុវជន និងកីឡាខេត្ត ដោយសារមិនមានការឯកភាពគ្នា និងមិនមានការបែងចែកប្លង់ឱ្យដាច់ស្រេច រវាងសាលាវិទ្យាល័យជាស៊ីមតាកែវ និងមន្ទីរអប់រំយុវជន និងកីឡាខេត្ត។

ក្នុងកិច្ចប្រជុំ តំណាងមន្ទីរអប់រំ បានសំអាងថា សព្វថ្ងៃនេះប្លង់របស់សាលារៀន និងប្លង់មន្ទីរអប់រំយុវជន និងកីឡា គឺតែមួយ មានទំហំ៦ហិកតា ហើយត្រូវបានមន្ទីរជាអ្នកកាន់កាប់ ព្រោះដាក់ឈ្មោះមន្ទីរ។ ចំណែកខាងសាលារៀន ក៏បានបង្ហាញប្លង់ដីរបស់សាលារៀន ដែលមានរូបស្លាប់មាន់រួចហើយដែរ។
លោក ទា ប៊ុនឡេង តំណាងក្រសួងអប់រំ បានលើកឡើងថា ពួកយើងទាំងអស់គ្នាគឺបម្រើឱ្យខាងវិស័យអប់រំទាំងអស់គ្នា ក្នុងនាមក្រសួង មន្ទីរ និងសាលារៀន គោលដៅសំខាន់គឺ អប់រំបណ្ដុះបណ្ដាល និងបម្រើឱ្យរដ្ឋតែមួយ ហើយដីមន្ទីរ និងដីសាលា គឺជាដីរដ្ឋតែមួយដូចគ្នា ដូចច្នេះ ក្នុងនាមលោកតំណាងក្រសួងអប់រំ យុវជន និងកីឡា លោកមិនចង់ឃើញមានការចម្រូងចម្រាស់រឿងដីរដ្ឋ រវាងមន្ទីរ និងសាលារៀននោះទេ។

ទោះបីយ៉ាងណា តំណាងមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានទាមទារឱ្យមានការបែងចែកចំណែកដី ជាពីរស្មើរគ្នា ពោលគឺ មន្ទីរ៣ហិកតា និងខាងសាលារៀន៣ហិចតា គិតចាប់ពីខាងជើងអគារធនធាន ពីមុខអគារសម្ដេចជាស៊ីម តាំងពីរបងខាងលិច រហូតដល់របងខាងកើត។
ការលើកឡើងបែងចែកដីជាពីរស្មើគ្នារបស់តំណាងមន្ទីរអប់រំ ត្រូវបានគណ:គ្រប់គ្រងសាលា លោកនាយកសាលា និងលោកគ្រូអ្នកគ្រូ មិនឯកភាពនោះទេ ព្រោះកាលពីឆ្នាំ២០១៧ សាលា និងសហគមន៍ បានប្រគល់ដី១ហិកតា តាមការស្នើសុំរបស់មន្ទីរអប់រំ ហើយមន្ទីរក៏បានធ្វើរបងរួចម្ដងហើយដែរ។ តាមការលើកឡើងពីគណ:គ្រប់គ្រងសាលា លោកនាយកសាលា និងលោកគ្រូអ្នកគ្រូ វិទ្យាល័យជាស៊ីមតាកែវ បានកើតមុន ខណៈមន្ទីរទើបតែមកសាងសង់ក្រោយវិទ្យាល័យជាស៊ីមតាកែវ។

សរុបជាលទ្ធផលក្នុងអង្គប្រជុំ គឺភាគីទាំងសងខាង នៅតែមិនយល់ព្រមនិងឯកភាពគ្នានៅឡើយទេ។ដោយខាងសាលារៀនមិនឯកភាពតាមការទាមទាររបស់មន្ទីរអប់រំនោះទេ គោលបំណងខាងសាលាគឺរក្សាតាមសភាពដើមឱ្យនៅដដែល៕
អត្ថបទ៖ វីរៈ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


