កីឡា
ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ចុះសួរសុខទុក្ខ និងលើកទឹកចិត្តក្លឹបគុនខ្មែរនាគរាជចតុមុខក្រោយប្ដូរទីតាំង
នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញនេះលោក ខូវ ឆាយ ប្រធានសហព័ន្ធគុនខ្មែរបានចុះសួរសុខទុក្ខ និងផ្ដល់ថវិកាលើកទឹកចិត្តដល់ក្លឹបនាគរាជចតុមុខបន្ទាប់ពីផ្លាស់ប្ដូរទីតាំងថ្មីទៅនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រូបភាពផេកនាគរាជចតុមុខ
នេះបើតាមការបង្ហោះនៅលើផេករបស់ក្លឹបនាគរាជចតុមុខ បានបញ្ជាក់ថា លោក ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានចុះទៅដល់ទីតាំងថ្មីរបស់ក្លឹបនៅឯខណ្ឌសែនសុខតែម្ដងកាលពីម្សិលមិញនេះ។ លោកបានឧបត្ថម្ភថវិកាមួយចំនួនទៀតផងដែរជាការលើកទឹកចិត្តដល់សិស្សគុនក្នុងក្លឹបឲ្យបន្តខំប្រឹងប្រែងហ្វឹកហាត់។

រូបភាពផេកនាគរាជចតុមុខ
ជាមួយគ្នានោះដែរលោក ខូវ ឆាយ បានលើកឡើងថា ក្លឹបនាគរាជចតុមុខបានផលិតធនធានមានគុណភាពជាច្រើន និងមានសិស្សចេញប្រកួតតាមស្ថានីយក៏មានចំនួនច្រើនផងដែរពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍។ កីឡាករប្រកបដោយគុណភាពដណ្ដើមបានពានរង្វាន់ និងខ្សែក្រវាត់ជូនក្លឹបក៏បានចំនួនច្រើនដែរ។
ប្រធានសហព័ន្ធរូបនេះសូមឲ្យកីឡាករ កីឡាការិនី បន្តប្រឹងប្រែងហ្វឹកហាត់ដើម្បីរួមចំណែកផ្សព្វផ្សាយគុនខ្មែរដល់អន្តរជាតិ និងចូលរួមបង្ហាញថាក្បាច់គុនមួយនេះជារបស់ខ្មែរពិកប្រាកដមែនតាមរយៈការខំប្រឹងប្រកួតរបស់អ្នកទាំងអស់គ្នាមិនថាទាំងនៅក្នុងស្រុក ឬក្រៅស្រុក។

រូបភាពផេកនាគរាជចតុមុខ
បញ្ជាក់ដែរថា បន្ទាប់ពីប្រកាសចែកផ្លូវគ្នាជាមួយក្លឹបប្រដាល់ KKIF ជាច្រើនខែរួចមក ឥលូវនេះក្លឹបប្រដាល់នាគរាជចតុមុខបានផ្លាស់ប្ដូរទីតាំងថ្មីនៅឯផ្ទះលេខ 616C ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្លឹបនេះគឺដឹកនាំដោយលោកគ្រូ ស្វាយ សុខុន និងកំពុងបណ្ដុះបណ្ដាលកីឡាករល្បីឈ្មោះជាច្រើននាក់មានដូច ជា ឈឿន ល្វៃ រិន ដេវីត កាន់ ម៉េងហុង និងកីឡាករជាច្រើននាក់ទៀត៕
រូបភាពផេកនាគរាជចតុមុខ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
សន្តិសុខសង្គម២៤ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS



