Connect with us

ព័ត៌មានជាតិ

លោក នេត្រ ភក្ត្រា ៖ ការបណ្តុះបណ្តាលអ្នកសារព័ត៌មានពីជំនាញផ្នែកសេដ្ឋកិច្ច គឺជាការផ្ដល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ សាធារណជន

បានផុស

នៅ

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន  បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះអ្នកសារព័ត៌មានមួយចំនួន មិនទាន់យល់ពាក្យសេដ្ឋកិច្ចបានច្បាស់នៅឡើយ ដែលជាឧបសគ្គមួយនៅក្នុងការយល់ពីប្រធានបទទាក់ទងវិស័យសេដ្ឋកិច្ចបើសិនជាអ្នកសរសេរព័ត៌មានមិនយល់ពីប្រធានបទ តើអ្នកអានរបស់គាត់យល់ដែរឬទេដូច្នេះចាំបាច់ត្រូវធ្វើការបណ្តុះបណ្តាលជំនាញផ្នែកសេដ្ឋកិច្ចជាមុន ដល់អ្នកសារព័ត៌មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចការងារបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មាន ផ្នែកសេដ្ឋកិច្ចនេះ ក្រសួងព័ត៌មាន នឹងធ្វើកិច្ចសហការជាមួយ និយ័តករមូលបត្រកម្ពុជា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់ រវាងក្រសួងព័ត៌មាន និងនិយ័តករមូលបត្រកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តិការណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងព័ត៌មានដោយបានធ្វើពិធីចុះហត្ថលេខារវាង លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន 

លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ការធ្វើឱ្យប្រជាពលរដ្ឋបានយល់ច្បាស់ពីសុវត្ថិភាពផ្នែកហិរញវត្ថុគឺជាការចាំបាច់ព្រោះប្រជាពលរដ្ឋមួយចំនួនកាលណាគាត់ទទួលបានព័ត៌មានមិនត្រឹមត្រូវ ហើយជាមួយចិត្តមនុស្សលោមលន់ចង់បានច្រើនថែមទៀត ហើយការដែលឃោសនា និងក្រុមហ៊ុនមួយចំនួនបើកដំណើរការគ្មានសុវត្ថិភាពត្រឹមត្រូវ ធ្វើឱ្យប្រជាពលរដ្ឋធ្វើការវិនិយោគទៅខុស ហើយបាត់ធនធានរបស់គាត់។

ដូច្នេះ ការចុះអនុស្សរណៈនាឱកាសនេះ គឺដើរលើផ្លូវត្រូវ គឺត្រង់ថា យើងត្រូវរួមគ្នាធ្វើការផ្សព្វផ្សាយពន្យល់ឱ្យបានយល់ ហើយចាំបាច់ឲ្យប្រជាពលរដ្ឋចូលរួមអញ្ចឹងហើយបានជានៅក្នុងក្របខណ្ឌនៃទំនាក់ទំនងសាធារណៈ ត្រូវមានចំណុចសំខាន់ចំនួន ៥រួមមាន ធ្វើឱ្យគេយល់ដឹងធ្វើឱ្យគេចងចាំធ្វើឱ្យគេចូលរួមគាំទ្រ និងចូលរួមផ្សព្វផ្សាយ។

លោក រដ្ឋមន្ត្រី ជំរុញឱ្យក្រុមការងារទូរទស្សន៍ជាតិកម្ពុជា និង និយ័តករមូលបត្រកម្ពុជា បង្កើតកម្មវិធីប្រចាំខែផ្តោតសំខាន់ លើការផ្តល់ចំណេះដឹងផ្នែកសេដ្ឋកិច្ច និងមូលបត្រទីផ្សារ ដើម្បីផ្សព្វផ្សាយតាមប្រភពផ្លូវការគឺជាការចាំបាច់, 

តាមរយៈកម្មវិធីនេះ គឺផ្តល់ឱកាសដល់និយ័តករមូលបត្រកម្ពុជា ក្នុងការផ្សព្វផ្សាយពន្យល់ដល់ប្រជាពលរដ្ឋ និងសាធារណជនបានដឹងអំពីសារៈសំខាន់នៃវិស័យមូលបត្រដែលគ្រប់គ្រងដោយ និយ័តករមូលបត្រកម្ពុជាទន្ទឹមនេះការចូលរួមពង្រឹងសុវត្ថិភាពផ្នែកហិរញ្ញវត្ថុគឺជាការចាំបាច់ បើសិនជាផ្សារភាគហ៊ុនរបស់យើងដើរខ្លាំង នោះកាន់តែមានសកម្មភាពជាមួយបណ្តាប្រទេសក្នុងតំបន់ និងបណ្តាប្រទេសផ្សេងៗទៀត  

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក៏ធ្វើកិច្ចការងារស្ថិតក្នុងប្រព័ន្ធ«ជវភាពនៃប្រព័ន្ធតូអង្គតែមួយ» ដែលជួយគាំទ្រទៅដល់ ក្រសួង ស្ថាប័ន និងអង្គភាពរបស់រដ្ឋផ្សេងៗទៀតទៅលើការផ្សព្វផ្សាយព័ត៌មាន  

ក្រសួងព័ត៌មាន មានបណ្ដាញផ្សព្វផ្សាយផ្លូវការធំៗចំនួន  គឺអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក), អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា(RNK), ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP) និង APP ក្រសួងព័ត៌មាន (APP MoINFO) ដែលផ្សព្វផ្សាយ និងផលិតព័ត៌មានប្រកបដោយវិជ្ជាជីវៈ គ្រប់ជ្រុងជ្រោយ និងផ្លូវការ 

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃ និយ័តករមូលបត្រកម្ពុជាថ្លែងថា តាមរយៈការប្រើប្រាស់យន្តការផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន មិនត្រឹមតែអាចពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងការជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងមានប្រយោជន៍នោះទេ ព្រមទាំងជួយជំរុញការលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រដូចជា ចំណេះដឹងមូលដ្ឋាន និងបទប្បញ្ញត្តិ ក៏ដូចជាបច្ចេកទេសនៃការវិនិយោគ និងការបោះផ្សាយលក់មូលបត្រជាសាធារណៈទៅដល់សាធារណជនជាពិសេសវិនិយោគិន និងក្រុមហ៊ុនបោះផ្សាយសក្តានុពល ដើម្បីជំរុញការចូលរួមឱ្យកាន់តែច្រើននៅក្នុងទីផ្សារមូលបត្រកម្ពុជា ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

គូរបញ្ជាក់ដែរថា អនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងព័ត៌មាន និងនិយ័តករមូលបត្រកម្ពុជា ធ្វើឡើងដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវព្រឹត្តិការណ៍ ដំណឹង កម្មវិធី និងព័ត៌មានទាំងអត្ថបទ រូបថត រូបភាព វីដេអូរបស់និយ័តករមូលបត្រកម្ពុជា ឱ្យបានលឿន រហ័ស ទាន់ពេលវេលា ប្រកបដោយគុណភាព ទៅដល់សាធារណជនទូទៅ ជាអាទិ៍ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សិស្ស និស្សិត ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសទទួលបានតាមគ្រប់ទម្រង់ និងមធ្យោបាយនៃការផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន ដោយស្របតាមទិសស្លោក ថ្មី ពិត លឿន និងទូលំទូលាយប្រកបដោយជំនឿ ទុកចិត្តនិងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម