Connect with us

ព័ត៌មានជាតិ

ពលរដ្ឋឃុំសេដា នឹងទទួលបានផ្លូវបេតុងអាមេថ្មី ១ ខ្សែ ប្រវែងជិត ៤០០ ម៉ែត្រ នាពេលខាងមុខ

បានផុស

នៅ

ប្រជាពលរដ្ឋ​ឃុំ​សេ​ដា នឹង​ទទួល​បាន​ផ្លូវ​បេតុង​អា​មេ​ថ្មី ១ ខ្សែ ប្រវែង​ជិត ៤០០ ម៉ែត្រ ខណៈ​ផ្លូវ​នេះ នឹង​បង្ហាញ​ខ្លួន​នា​ពេល​ខាង​មុខ ប្រកប​ដោយ​គុណភាព​ខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ព្រឹក​ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ ២០២៥ នេះ នៅ​សាលា​ឃុំ​សេ​ដា ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ មាន​ការ​រៀបចំ​ប្រជុំ​បើក​សំណើ​ដេញថ្លៃ​គម្រោង​ផ្លូវ​បេតុង​មូលនិធិ​ឃុំ​/​សង្កាត់។ កិច្ច​លទ្ធកម្ម​ប្រកប​ដោយ​តម្លាភាព សេរី​យុត្តិធម៌ សិទ្ធិ​ស្វ័យ​សម្រេច​របស់​គណៈកម្មការ​លទ្ធកម្ម ត្រូវ​បាន​អនុវត្ត​យ៉ាង​ល្អ​ប្រសើរ។ ស្ថិត​ក្នុង​ដំណាក់កាល​មាន​កម្លាំង​របស់​រដ្ឋបាល​ឃុំ ស្រុក​/​ខេត្ត និង​អ្នកសារព័ត៌មាន​ចូលរួម​សង្កេតការណ៍​ទៅ​តាម​នីតិវិធី​យ៉ាង​ល្អ​ប្រសើរ។ ផ្លូវ​បេតុង​អា​មេ ១ ខ្សែ នឹង​បង្ហាញ​ខ្លួន​នា​ពេល​ខាង​មុខ ប្រកប​ដោយ​គុណភាព​ខ្ពស់ ដើម្បី​ឆ្លើយតប​ទៅ​នឹង​សេចក្តី​ត្រូវការ​ជា​ចាំបាច់​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន។ ក្នុង​កិច្ច​លទ្ធកម្ម​នោះ មាន​ក្រុមហ៊ុន​ចំនួន ៥ ដែល​បាន​ចូលខ្លួន​មក​ធ្វើការ​ប្រកួត​ប្រជែង ហើយ​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​សាងសង់​ផ្លូវ គឺ​បាន​ទៅ​ក្រុមហ៊ុន ហង្ស គួយហេង ​ដេញ​តម្លៃ​ទាប​ជាងគេ គឺ តម្លៃ​ជាង ២២៧ លាន​រៀល ដែល​តម្លៃ​ប៉ាន់ស្មាន ជាង ២៣២ លាន​រៀល។

លោក យ៉ា ហ្សាលី អភិបាល​រង​ស្រុក​តំបែរ បាន​បញ្ជាក់​ដល់​អ្នក​ទទួល​ការ​ថា ត្រូវ​ដាក់​សំណើ​ម្នាក់​ម្តងៗ តាម​លំដាប់លំដោយ និង​មាន​សណ្ដាប់ធ្នាប់។ ត្រូវ​ពិនិត្យ​សំណុំ​ឯកសារ​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់​លាស់ និង​ត្រឹមត្រូវ​នូវ​ស្រោមសំបុត្រ នៃ​សំណើ​ដេញថ្លៃ (​បិទ​ជិត និង​ការ​ខ្នង​ស្រោមសំបុត្រ​)។ មិន​ត្រូវ​ធ្វើ​សកម្មភាព​រារាំង ប្រទាញ​គ្នា និង​បង្ក​ភាព​រញ៉េរញ៉ៃ​ក្នុង​អំឡុង​ពេល ១០ នាទី​នេះ។ អ្នក​ទទួល​ការ​ម្នាក់ មាន​សិទ្ធិ​បំពេញ​សំណើ​ដេញថ្លៃ​បាន​តែមួយ​ប៉ុណ្ណោះ​ក្នុង​មួយ​កិច្ចសន្យា។ ក្នុង​ករណី​អ្នក​ទទួល​ការ​ទាំងឡាយ​ណា​មិន​គោរព ហើយ​បំពាន​ល្មើស​ទៅ​នឹង​លក្ខខណ្ឌ​ខាងលើ រដ្ឋបាល​ខេត្ត នឹង​ចាត់​វិធានការ​ទៅតាម​នីតិវិធី ដោយ​ដាក់​ក្រុមហ៊ុន​នោះ ទៅ​ក្នុង​បញ្ជី​ខ្មៅ​ជា​រៀង​រហូត។

លោក យ៉ា ហ្សាលី បញ្ជាក់​ទៀត​ថា ចំពោះ​អ្នកសារព័ត៌មាន​អំឡុង​ពេល​សង្កេតការណ៍ ត្រូវ​ក្តាប់​សាច់​រឿង​ឲ្យ​ជុំ មិន​ត្រូវ​បំប្លែង បំភ្លៃ​ព័ត៌មាន​ខុស​ពី​ការ​ពិត រួច​ចែកចាយ​ឲ្យ​អ្នក​ផ្សេង​ធ្វើការ​ផ្សព្វផ្សាយ​នោះ​ទេ ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ប្រកប​ដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ​ច្បាស់​លាស់។

លោក មុំ ស៊ីថា គណៈកម្មការ​ឃុំ​សេ​ដា បាន​បញ្ជាក់​ដែរ​ថា ចំពោះ​ផ្លូវ​បេតុង​ប្រវែង​ជិត ៤០០ ម៉ែត្រ ទទឹង ៤ ម៉ែត្រ កម្រាស់ ១ តឹក​កន្លះ នេះ ត្រូវ​បាន​ទៅ​ក្រុមហ៊ុន ហង្ស គួយហេង។ ក្រុមហ៊ុន ត្រូវ​ធ្វើ​ទៅ​តាម​កិច្ចសន្យា ពេល​សាងសង់ ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ពី​គណៈកម្មការ​លទ្ធកម្ម ករណី​ត្រាស់​សេ​បាត​ក្រោម ចង​ដែក លាយ​ស៊ីម៉ងត៍ ទៅតាម​បទដ្ឋាន​បច្ចេកទេស​ច្បាស់លាស់ ក្រោម​ការ​ណែនាំ​ពី​ជំនាញ មាន​.​គ្រូ​បង្គោល បច្ចេកទេស​ស្រុក និង​ឃុំ បែបនេះ​ ទើប​ទទួល​បាន​ផ្លូវ​ល្អ ប្រកប​ដោយ​គុណភាព ជា​ប្រយោជន៍​ដល់​ការ​អាស្រ័យ​ផល​ទាំងអស់​គ្នា៕

អត្ថបទ ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២១ នាទីutes មុន

មិនធម្មតា! ក្លិបថ្មីរបស់លោក Pep​ Munoz មានម្ចាស់ភាគហ៊ុន ជាសម្ព័ន្ធជាមួយក្លិប Man City

ព័ត៌មានជាតិ២១ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល ជំរុញគណៈវិជ្ជាជីវៈសុខាភិបាលលើកតម្កើងតម្លៃវិជ្ជាជីវៈ ដើម្បីកសាងប្រព័ន្ធសុខាភិបាលឱ្យមានភាពខ្លាំង

សុខភាព៣០ នាទីutes មុន

ពេល​កើត​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត រាងកាយ​នឹង​បញ្ជូន​សញ្ញា​៤​យ៉ាង

ព័ត៌មានជាតិ៣១ នាទីutes មុន

ពលរដ្ឋខេត្តកោះកុង៖ ការយករថយន្តមកឆៀកទៀងទាត់អាចដឹងពីគុណភាពបច្ចេកទស និងមានសុវត្ថិភាពពេលបើកបរ

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

ប្រវត្តិ​មេប៉ូលិស​ថៃ​សំខាន់ៗ ជាប់​ពាក់ព័ន្ធ ឧក្រិដ្ឋកម្ម​​​គ្រឿង​ញៀន ឆបោក​អនឡាញ ស៊ីសំណូក លាង​លុយ​…

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

Sokha Hotels

ព័ត៌មានពេញនិយម