កីឡា
ញាក់សាច់! Chelsea ឈ្នះពាន Club World Cup ក្រសោបបានប្រាក់រង្វាន់យ៉ាងច្រើន
ក្រុមតោខៀវ Chelsea ទទួលបានប្រាក់រង្វាន់យ៉ាងច្រើនមហាសាល បន្ទាប់ពីឈ្នះពាន FIFA Club World Cup ២០២៥។

ការប្រកួតពាន Club World Cup បានបញ្ចប់ជាស្ថាពរហើយ ក្នុងនោះក្រុម Chelsea ជាអ្នកក្លាយជាម្ចាស់ជើងឯក បន្ទាប់ពីយកឈ្នះលើក្រុម Paris Saint-Germain នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផលយ៉ាងភ្ញាក់ផ្អើល ៣-០ កាលពីយប់រំលងអាធ្រាត្រថ្ងៃ អាទិត្យ ឈានចូលថ្ងៃ ចន្ទ ទី ១៤ ខែ កក្កដា ឆ្នាំ ២០២៥។

តាមរយៈកំណែទម្រង់ថ្មីនៃពាន Club World Cup ឆ្នាំ ២០២៥ នេះ បានធ្វើឱ្យ Chelsea ទទួលបាននូវប្រាក់រង្វាន់យ៉ាងច្រើនពីការឈ្នះជើងឯកពាននេះ។ យោងតាមការចុះផ្សាយដោយ as ដែលដកស្រង់បន្តចេញពី Sportico បានឱ្យដឹងថា ក្រុមរបស់គ្រូបង្វឹកលោក Enzo Maresca គឺទទួលបានប្រាក់រង្វាន់រហូតដល់ ១១៦ លានដុល្លារអាមេរិក។

ប្រាក់រង្វាន់នេះ ត្រូវបានគេគិតតាំងពីការប្រកួតវគ្គក្នុងពូល រហូតដល់ពេលក្លាយជាជើងឯក។ ក្នុងនោះរាប់ការប្រកួតតាំងពីវគ្គក្នុងពូល ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺ Chelsea ទទួលបាន ៧៦ លានដុល្លារអាមេរិក។ ចំណែកការក្លាយជាជើងឯកពាន Club World Cup នេះ គឺពួកគេទទួលបានប្រាក់រង្វាន់ចំនួន ៤០ លានដុល្លារអាមេរិក។ ដូច្នេះសរុបប្រាក់រង្វាន់ចុងក្រោយ គឺពួកគេទទួលបាន ១១៦ លានដុល្លារអាមេរិក៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ as
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


