ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន និងប្រតិភូអមដំណើរ សម្តែងការសោកស្ដាយចំពោះ ការទទួលព្រះអនិច្ចធម្មគោរពព្រះវិញ្ញាណក្ខន្ធ ព្រះយុត្តាភិរ័ក្ខ រឹក សាបូ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងប្រតិភូអមដំណើរ បានសម្តែងការចូលរួមសោកស្តាយចំពោះការទទួលព្រះអនិច្ចធម្មគោរពព្រះវិញ្ញាណក្ខន្ធ ព្រះយុត្តាភិរ័ក្ខ រឹក សាបូ ដែលជាការបាត់បង់នូវធនធានព្រះសង្ឃដ៏ល្អមួយអង្គក្នុងវិស័យព្រះពុទ្ធសាសនា។

ក្នុងនាមជាអ្នកតំណាងខេត្តស្វាយរៀង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអញ្ជើញដឹកនាំប្រតិភូ គោរពព្រះវិញ្ញាណក្ខន្ធ ព្រះយុត្តាភិរ័ក្ខ រឹក សាបូ នៅវត្តបុទុមសុផានារាម (ហៅវត្តគយត្របែក) ស្ថិតក្នុងភូមិ ឃុំ ស្រុក ខេត្តស្វាយរៀង នាថ្ងៃសៅរ៍ ២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។

សូមបញ្ជាក់ថា ព្រះយុត្តាភិរ័ក្ខ រឹក សាបូ ព្រះធម្មបាលវង្សា ព្រះគ្រូអនុគណក្រុងស្វាយរៀង និងជាព្រះគ្រូចៅអធិការ វត្តបុទុមសុផានារាម (ហៅវត្តគយត្របែក) បានទទួលព្រះអនិច្ចធម្មកាលពីថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៨:៣៥នាទី ក្នុង ព្រះជន្មាយុ ៥៣ព្រះវស្សា ដោយរោគាពាធ។

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានឧទ្ទិសនូវមហាកុសល ប្រគេនដល់ដួងវិញ្ញាណក្ខន្ធ ព្រះយុត្តាភិរ័ក្ខ រឹក សាបូ បាននិមន្តទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ ៖ វិមាន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


