ព័ត៌មានអន្ដរជាតិ
ការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា រឹតតែខ្លាំង ធ្វើឲ្យពលរដ្ឋថៃនៅជាប់ព្រំដែន រស់នៅទាំងភ័យខ្លាច
ពលរដ្ឋថៃក្នុងខេត្ត Tak ជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងរស់នៅទាំងភ័យខ្លាច ស្របពេលកងទ័ពមីយ៉ាន់ម៉ា កំពុងបង្កើនការប្រយុទ្ធកងកម្លាំងការ៉ែន (KNLA) ក្នុងរដ្ឋការ៉ែន ខណៈលើកនេះគឺជាការវាយប្រហារទ្រង់ទ្រាយធំជាងមុន ដោយឈានដល់ការប្រើដ្រូនអត្តឃាត Kamikaze ចំនួន៤គ្រឿង ទម្លាក់គ្រាប់បែកនៅតំបន់ព្រំដែនដែលមានចម្ងាយត្រឹម ៥០០ម៉ែត្រប៉ុណ្ណោះពីខេត្ត Tak របស់ថៃ។

ជុំវិញស្ថានការណ៍កាន់តែធ្ងន់ធ្ងរទៅនេះ លោក Natthakorn Rueanthip មេបញ្ជាការកងកម្លាំង Rajamanu និយាយកាលពីថ្ងៃអាទិត្យទី១៣ខែកក្កដាឆ្នាំ២០២៥ថា លោកកំពុងតាមដានស្ថានការណ៍ប្រយុទ្ធនៅព្រំដែនមីយ៉ាន់ម៉ា។
ទន្ទឹមនោះ ទាហានថៃមកពីកងពល Naresuan នៅតែបន្តចុះល្បាតនិងត្រួតពិនិត្យ ព្រមទាំងប្រុងជើងការជាប់ជានិច្ច ដើម្បីទប់ស្កាត់ការឈ្លានពានអធិបតេយ្យភាពពីសំណាក់កងកម្លាំងប្រដាប់អាវុធបរទេស និងដើម្បីធានាសន្តិសុខជូនប្រជាពលរដ្ឋថៃ។

កាលពីថ្ងៃសៅរ៍ ស្ថានការណ៍នៅតំបន់ព្រំដែននៃខេត្ត Tak ក៏ធ្ងន់ធ្ងរផងដែរ បន្ទាប់ពីនៅប្រទេសមីយ៉ាន់ម៉ា មានការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា ជាពិសេសការទម្លាក់គ្រាប់បែកលើឃ្លាំងគ្រាប់ ធ្វើឲ្យពលរដ្ឋថៃភ័យព្រួយនិងត្រៀមខ្លួនចំពោះគ្រាអាសន្ន។
ដោយសារតែឥទ្ធិពលនៃការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយ មេបញ្ជាការថៃក្នុងស្រុក Mae Sot បានចេញបញ្ជាឲ្យតាមដានព្រំដែននិងពិនិត្យមើលស្ថានការណ៍ឲ្យបានជាប់លាប់ ដើម្បីធានាសុវត្ថិភាពប្រជាជនថៃ ហើយនឹងជម្លៀសចេញតែម្តងក្នុងករណីចាំបាច់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា