Connect with us

ព័ត៌មានជាតិ

មន្ទីរការងារទូទាំងប្រទេស អបអរសាទរការចុះ“បូជនីយដ្ឋានចងចាំ នៃកម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមជ្ឈមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

បានផុស

នៅ

កាលពី​ថ្ងៃ​ទី ១៣ ខែ​កក្កដា ឆ្នាំ ២០២៥ មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៃ​ក្រសួង​ការងារ នៅ​ទូទាំង​ប្រទេស បាន​វាយ​គង ទូង​ស្គរ ទះ​ប៉ោត និង​គោះ​ត្រដោក​ជាដើម ដើម្បី​អបអរសាទរ​ការ​ចុះ «បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា ៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា និង​សន្តិភាព​” ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​ការ​អបអរសាទរ​នេះ មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​រាជធានី​ភ្នំពេញ បាន​រៀបចំ​ពិធី​នេះ​យ៉ាង​អធិកអធម​នៅ​ទីតាំង​មន្ទីរ​របស់​ខ្លួន ខណៈ​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​គ្រប់​ខេត្ត ក៏បាន​រៀបចំ​អបអរសាទរ​នៅ​ទីតាំង​មន្ទីរ​របស់​ខ្លួន​ផង​ដែរ។

លោក អេង សុវិចិត្រ ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រាជធានី​ភ្នំពេញ ថ្លែង​ថា ការ​ចុះ​បញ្ជី​បូជនីយដ្ឋាន​នេះ គឺជា​អនុភាព ១ ទៀត នៃ​កេរ្តិ៍ឈ្មោះ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ ដែល​ជា​មោទនភាព​ជាតិ គួរ​ឱ្យ​ស្ងើចសរសើរ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល និង​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់។

លោក​ថ្លែង​បែប​នេះ​ថា «មហា​សមិទ្ធផល​នេះ គឺជា​កិត្យានុភាព​ដ៏​ខ្ពស់ត្រដែត​ថ្មី​មួយទៀត​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ដែល​កើត​ចេញពី​ការ​បន្ត​វេន នៃ​វរជន​ខ្មែរ​ជំនាន់​ក្រោយ ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ស្មារតី​សាមគ្គី​រួបរួម​ជាតិខ្មែរ​តែមួយ»។

គួរ​រំលឹក​ថា បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា រួមមាន សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួល​ស្លែង (ស ២១) មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ជើងឯក និង​អតីត​មន្ទីរឃុំឃាំង ម ១៣ ត្រូវ​បាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​សម្រេច​ចុះ​បញ្ជី​ក្នុង​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក នា​ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ ២០២៥ នៅ​ទីស្នាក់ការ​អង្គការ​យូណេស្កូ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង តាម​សំណើសុំ​ជា​ផ្លូវការ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី ២៧ ខែ​មីនា ឆ្នាំ ២០២០ ក្រោម​ការ​ផ្ដួចផ្ដើម​ប្រកប​ដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ ថា មីនដែលទាហានខ្លួនជាន់ ទើបបង្កប់ថ្មីៗ ផ្ទុយពីការអះអាងរបស់ Boonsin Phadklang

សន្តិសុខសង្គម១៦ ម៉ោង មុន

ឪពុក​ចេញ​ទៅ​ផឹក​ស៊ី ទុក​ឱ្យ​ក្មេង​ៗនៅ​ក្នុង​ផ្ទះ​បង្ក​ជា​អគ្គិភ័យ ​សំណាង​សមត្ថកិច្ច​អន្តរាគមន៍​ជួយ​ទាន់​ពេល

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្ដេចតេជោ សួរទៅនាយករដ្ឋមន្ត្រីស្ដីទីថៃថា លេបថ្នាំខុស បាត់ការចងចាំមែនទេ ទើបហ៊ាននិយាយថា ហ៊ុន សែន អត់តម្លៃទាំងដែលធ្លាប់រងចាំសម្ដេច៤ម៉ោង ដើម្បីអង្វរសុំចរចា?

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ទាហានថៃ ៣នាក់ជាន់មីននៅព្រំដែនជាប់កម្ពុជា ក្នុងនោះម្នាក់របួសធ្ងន់ ដាច់ជើងម្ខាង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ឥតខ្មាស! ថៃ ចោទកម្ពុជា ថា កំពុងលេងល្បិចបញ្ឆេះឲ្យផ្ទុះអាវុធ តែមិនចេះមើលទង្វើខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម