ព័ត៌មានអន្ដរជាតិ
អ្នកជំនាញថា អាកាសធាតុក្តៅមិនអាចកាត់បន្ថយការចម្លងវីរុសកូវីដ-១៩បានទេ
ទោះបីជាអាកាសធាតុក្ដៅក៏ដោយ ក៏ពុំមានន័យថា ការរីករាលដាលនៃវីរុសកូវីដ-១៩ ត្រូវបានកាត់បន្ថយឡើយ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញមកពីសហរដ្ឋអាមេរិក។

ដោយឡែក ការសិក្សាស្រាវជ្រាវពីមុនៗជាច្រើនបានផ្តល់នូវក្តីសង្ឃឹមខ្លះថា កម្តៅខ្លាំងអាចបន្ថយល្បឿននៃការរីករាលដាលនៃវីរុស។ ប៉ុន្តែអ្នកឯកទេសខាងជំងឺឆ្លងនិយាយថា គ្មានភស្តុតាងណាមួយអាចបញ្ជាក់ច្បាស់ឡើយថា វីរុសផ្សេងៗថយចុះអត្រាចម្លងក្នុងអំឡុងរដូវក្តៅ។ កត្តាតុណ្ហភាពកើនឡើងក៏ដោយ ក៏មិនមែនមានន័យថាវានឹងល្អដែរ។
យ៉ាងណាមិញ ការស្រាវជ្រាវដំបូងមួយចំនួននិយាយថា សីតុណ្ហភាពនិងសំណើមមានទំនាក់ទំនងជាមួយកម្រិតថយចុះឬកើនឡើងនៃការរីករាលដាលរបស់វីរុសកូវីដ-១៩ ។
ការវិភាគរបស់អ្នកវិទ្យាសាស្ត្រនៅឯវិទ្យាស្ថានបច្ចេកវិទ្យា ម៉ាសាឈូសេត សហរដ្ឋអាមេរិក ចុះផ្សាយតាមអ៊ិនធរណេតនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២០ បានរកឃើញថា ការឆ្លងវីរុសកូវីដ-១៩ កើតឡើងច្រើនបំផុតនៅក្នុងតំបន់ដែលមានសីតុណ្ហភាពជាមធ្យមប្រចាំឆ្នាំចន្លោះពី ២.៧៨ អង្សារទៅ ១៧.២២ អង្សាសេ។ រីឯចំនួនករណីសរុបនៅក្នុងប្រទេសដែលមានសីតុណ្ហភាពជាមធ្យមលើសពី ១៧.៧៨ អង្សារគឺមានតែ ៦% ប៉ុណ្ណោះ។

ចំណែកការសិក្សាដែលចេញផ្សាយនៅក្នុងខែមីនា ឆ្នាំមុនដែរ ដោយអ្នកស្រាវជ្រាវចិនបានរកឃើញថា មុនពេលរដ្ឋាភិបាលចិនចាប់ផ្តើមរឹតត្បិត ទីក្រុងនានាដែលមានអាកាសធាតុក្តៅនិងសើមមានអត្រាឆ្លងទាបជាងមុន។
រីឯការបោះពុម្ភផ្សាយមួយទៀត ដោយអ្នកស្រាវជ្រាវមកពីប្រទេសអេស្ប៉ាញនិងហ្វាំងឡង់បានរកឃើញថា ៩៥% នៃការបង្ករោគទូទាំងពិភពលោកបានកើតឡើងនៅសីតុណ្ហភាពចន្លោះប្រហែល -២.២២ អង្សាសេ ទៅ ១០ អង្សាសេ ហើយក្នុងអាកាសធាតុស្ងួត វាបានបន្ថយករណីឆ្លងថ្មី។
ទាក់ទិននឹងអំណះអំណាងខាងលើ លោកស្រី Elizabeth McGraw នាយកមជ្ឈមណ្ឌលរោគរាតត្បាតនៃសាកលវិទ្យាល័យ Pennsylvania មានប្រសាសន៍ថា “ដំណក់ទឹកដែលផ្ទុកវីរុសមិនទុកចោលក្នុងខ្យល់ស្ងួតយូរទេ ហើយសីតុណ្ហភាពកាន់តែក្តៅនាំឱ្យមេរោគងាប់រហ័សជាងសីតុណ្ហភាពត្រជាក់” ។

ទោះយ៉ាងណា ការរីករាលដាលនៃជំងឺកូវីដ-១៩ថ្មីៗបានបង្ហាញផងដែរថា អាកាសធាតុក្តៅនិងសើមនឹងមិនអាចបញ្ឈប់ការឆ្លងមេរោគបានទាំងស្រុងទេ។ ជាក់ស្ដែងនៅប្រទេសថៃក្ដី ឬនៅកម្ពុជាក្ដី សុទ្ធតែបានរកឃើញករណីឆ្លងថ្មីកើនឡើង បើទោះបីស្ថិតក្នុងអាកាសធាតុក្ដៅក៏ដោយ។
ពាក់ព័ន្ធនឹងករណីនេះ លោក Thomas Bollyky នាយកកម្មវិធីសុខភាពពិភពលោកមកពីក្រុមប្រឹក្សាទំនាក់ទំនងបរទេសដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន មានប្រសាសន៍ថា “រដូវក្តៅមិនអាចកំណត់ពីការថយចុះកម្រិតឆ្លងឡើយ ហើយមានតែការស្នាក់នៅផ្ទះ ការរក្សាគម្លាតសង្គម ក៏ដូចជារក្សាអនាម័យផ្ទាល់ខ្លួនប៉ុណ្ណោះ ទើបគ្រប់គ្នាអាចធានាបានសុវត្ថិភាពខ្ពស់”៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ TIME
ចុចអាន៖ កុំខំតែពាក់ម៉ាសនិងលាងដៃ ហើយភ្លេចរឿងសំខាន់ៗប៉ុន្មាននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


