ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងអាចមានប្រសិទ្ធភាពតិច បើចាក់ឲ្យអ្នកកំពុងឆ្លងកូវីដ ហើយគ្រូពេទ្យណែនាំប្រើពេលនេះវិញ
អ្នកវិទ្យាសាស្ត្របាននិយាយថា ការចាក់វ៉ាក់សាំងពេលឆ្លងកូវីដមិនបានបង្កផលប៉ះពាល់ ប៉ុន្តែអាចបណ្ដាលឲ្យវ៉ាក់សាំងមិនសូវមានប្រសិទ្ធភាព ខណៈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) ហាមប្រជាជនមិនគួរចាក់វ៉ាក់សាំងក្នុងពេលមានមេរោគ គួររង់ចាំរហូតដល់ជាសះស្បើយ និងបន្ទាប់ពី ៩០ ថ្ងៃ ប្រសិនបើពួកគេបានព្យាបាលដោយអង់ទីគ័រ monoclonal ឬប្លាស្មាដែលស្ថិតក្នុងឈាម។

ប្រការនេះក៏ជាបម្រាមដល់មនុស្សដែលមិនបង្ហាញរោគសញ្ញា ប៉ុន្តែបានពាក់ព័ន្ធជាមួយអ្នកឆ្លងជំងឺកូវីដ និងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក។
វេជ្ជបណ្ឌិត David Margolius អ្នកឯកទេសខាងផ្នែកវេជ្ជសាស្ត្រនៅ MetroHealth បានប្រាប់បណ្ដាញព័ត៌មានអូហៃអូថា ” មូលហេតុដែលយើងស្នើសុំឲ្យប្រជាជនរង់ចាំរហូតដល់ពួកគេបានជាសះស្បើយពីកូវីដ មុនពេលទទួលថ្នាំបង្ការ គឺដើម្បីរក្សាបុគ្គលិកថែទាំសុខភាពទាំងអស់និងអ្នកផ្សេងទៀតឲ្យមានសុវត្ថិភាព ក្នុងអំឡុងពេលដំណើរការនេះ ” ។
លោក Robin Shattock ប្រធានបន្ទុកនៃការឆ្លងមេរោគនៅ mucosal បានប្រាប់ Newsweek ថា ការចាក់ថ្នាំបង្ការរោគអាចមានប្រសិទ្ធភាពតិច ប្រសិនបើត្រូវបានផ្ដល់ឲ្យអ្នកណាម្នាក់ដែលមានរោគសញ្ញាធ្ងន់ធ្ងរ។ លោកបានបន្ថែមថា ” វាអាចទៅរួចដែលថា ប្រសិនបើបុគ្គលនោះបានចាក់វ៉ាក់សាំងនៅពេលពួកគេមានរោគសញ្ញាធ្ងន់ធ្ងរខ្លាំង ហើយវ៉ាក់សាំងអាចនឹងមិនមានប្រសិទ្ធភាពលើរាងកាយ ” ។

ស្ថិតិនេះបង្ហាញថា ទំនងជាមានមនុស្សមួយចំនួនដែលឆ្លងកូវីដដោយមិនដឹងខ្លួន ហើយមកទទួលថ្នាំបង្ការ ប៉ុន្តែមិនបង្ហាញរោគសញ្ញា។
ក្រុមអ្នកវិទ្យាសាស្ត្រនិយាយនៅក្នុងសេចក្ដីអត្ថាធិប្បាយរួមមួយថា“ វានៅតែសំខាន់ដែលអ្នកបានឆ្លងកូវីដត្រូវទទួលថ្នាំបង្ការ នេះនឹងជួយបង្កើនភាពស៊ាំរបស់ពួកគេប្រឆាំងនឹងជំងឺ SARS-CoV-2 ដែលផ្ដល់ឲ្យពួកគេនូវការការពារកាន់តែយូរនិងយូរអង្វែងថែមទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖newsweek
ចុចអាន៖មនុស្សចាស់ដែលមានជំងឺវង្វេងវង្វាន់ ប្រឈមការស្លាប់ខ្ពស់ដោយកូវីដរហូតដល់ ៩០ ភាគរយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


