Connect with us

ព័ត៌មានជាតិ

លោកឃួង ស្រេង ផ្តាំផ្ញើឱ្យសមាជិក​បក្ស ពង្រឹង​សាមគ្គីភាព​ឯកភាពផ្ទៃក្នុង បង្រ្កាបបទល្មើស ក្មេង​ទំនើង​ និងគ្រឿងញៀន

បានផុស

នៅ

លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង​ជា​ប្រធានគណៈកម្មាធិការ​គណបក្ស​រាជធានី​ភ្នំពេញ​ បានផ្តាំផ្ញើឱ្យសមាជិក សមាជិកាទាំងអស់ ត្រូវ​ពង្រឹង​សាមគ្គីភាពឯកភាពផ្ទៃក្នុង ជាមួយគ្នានេះ មន្ត្រីនគរបាលប៉ុស្តិ៍ អធិការខណ្ឌ ក៏ត្រូវបម្រើប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ លើការងារ​អត្តសញ្ញាណប័ណ្ណ អត្រានុកូលដ្ឋាន លិខិត​ឯកសារផ្សេងៗ និងការងារបង្រ្កាបបទល្មើស ក្មេងទំនើងនិងគ្រឿងញៀនជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ផ្តាំ​ផ្ញើ​បែប​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពិធីសំណោះសំណាលជាមួយសមាជិក សមាជិកា គណៈ​កម្មាធិការគណបក្ស សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យនាល្ងាច​ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥នៅគណបក្សខណ្ឌមានជ័យ។

ក្នុង​ឱកាស​នោះ លោកឃួង ស្រេងបានឱ្យលោកប្រធានភូមិនានាសង្កាត់ចាក់អង្រែលើ ឡើង​រាយការណ៍​ពី​សមិទ្ធផល​ការងារ​នានា​ដែល​សម្រេច​បាន​លើក​ឡើងពី​ចំណុច​ខ្វះ​ខាត​និង​បញ្ហា​ប្រឈមនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បី​យក​បញ្ហា​ទាំង​នោះ​មក​ដោះស្រាយ ឱ្យ​ក្លាយ​ជា​ប្រយោជន៍ប្រជាពលរដ្ឋ ឈានទៅយកជ័យជំនះក្នុងការបោះឆ្នោយនៅឆ្នាំ២០២៧-២០២៨ខាងមុខនេះ។

ក្នុង​នោះ​ដែរ លោកឃួង ស្រេង បានណែនាំ​ដល់​គណៈកម្មាធិការគណបក្ស សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យនិងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌមានជ័យ​ត្រូវ​តែ​ដណ្ដើម​ឱ្យ​បាន​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ២០២៧ និង ២០២៨,ឆ្នាំ២០៣២និង២០៣៣ ក៏គណបក្សប្រជាជនកម្ពុជាបន្តឈ្នះឆ្នោតរហូត។

លោកឃួង ស្រេង បានថ្លែង​ថា មន្រ្តី​នៅ​ថ្នាក់​មូលដ្ឋាន​ទាំងអស់​ ត្រូវបម្រើ​ប្រជាពលរដ្ឋ​ដោយ​ស្មោះសរ ហើយត្រូវចាត់ទុកខ្លួនឯងជាអ្នកបម្រើប្រជាពលរដ្ឋ។ ក្នុង​នាម​អាជ្ញាធរ​ដែល​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ នៅពេលពលរដ្ឋមានទុក្ខ ដាច់ខាតត្រូវតែមានមុខ ចុះជួយពួកគាត់ បើ​ហួស​ពី​សមត្ថភាព​របស់ខ្លួន ត្រូវរាយការណ៍ទៅថ្នាក់លើភ្លាម ដើម្បី​ដោះស្រាយ​ជូន​ពួក​គាត់​ឱ្យ​បាន​ទាន់​ពេល​វេលា​និង​សូម​ឱ្យ​មន្ត្រី​យើង​យក​គំរូ​តាម​ថ្នាក់​ដឹក​នាំ​កំពូល​របស់​យើង លើកិច្ចការងារ បម្រើ​ប្រជាពលរដ្ឋ។

លោក ឃួង ស្រេង បានណែនាំ​ដល់​លោក​មេភូមិ លោកចៅសង្កាត់ដែលជាមន្ត្រីបក្សសង្កាត់ផងនោះ​ហើយ​ក៏​ជា​មន្ត្រី​មូលដ្ឋាន​ត្រូវសហការជាមួយអាជ្ញាធរខណ្ឌ អធិការនគរបាល កងរាជអាវុធខណ្ឌមានជ័យ ដែល​សុទ្ធ​ជា​មន្ត្រី​បក្ស​ត្រូវ​បន្ត​ការ​យក​ចិត្ត​ទុកដាក់​ក្នុងការពារសន្តិសុខ សណ្ដាប់ របៀប​រៀបរយ​សាធារណៈ​ក្នុងមូលដ្ឋានឱ្យបានល្អជូនប្រជាពលរដ្ឋ​បញ្ហា​សន្តិសុខ​នេះ​សំខាន់​ណាស់​អ្នក​ណាក៏​ត្រូវ​ការ​សន្តិសុខ​ដែរ​អ្នក​តូច អ្នកធំ អ្នកមាន លោក ឧកញ៉ា ។ល។ ចំពោះ​ការ​ការពារ​ជាតិ​មាតុភូមិ ប្រជាជន ការពារសន្តិភាព​និង​ការពារ​បូរណភាព​ទឹកដី​ឬ​ព្រំដែន​មាន​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា និង​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុ​ប្រធានគណបក្សប្រជាជនកម្ពុជា​និង​ថ្នាក់ដឹកនាំ​គណបក្សជាអ្នកដឹកនាំការពារហើយ។

លោកឃួង ស្រេង បានថ្លែង​នូវ​ការ​អរគុណ ចំពោះ​មន្ត្រី​គណបក្សប្រជាជនកម្ពុជា ដែល​បាន​លះបង់​កម្លាំងកាយ កម្លាំង​ចិត្ត​រហូត​ធ្វើ​ឱ្យ​គណបក្សប្រជាជន​កម្ពុជា​ឈ្នះ​ក្នុង​ការ​បោះឆ្នោតរហូតមក ហើយ​ចំពោះ​អ្វី​ដែល​ជា​ការ​ស្នើសុំ​របស់​លោក​ប្រធានភូមិទាំងអស់ពាក់ព័ន្ធ​ឱ្យ​ជួយការ​កសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ភ្លើង​បំភ្លឺ​សាធារណៈ លូ ជាដើមនៅក្នុងមូលដ្ឋាន ហើយ​ត្រូវ​បាន​លោក ឃួង ស្រេង បាន​ឯកភាពនិងទទួលយកទាំងអស់​ទៅដោះស្រាយជាបន្តបន្ទាប់ជូនព្រោះនៅភ្នំពេញមាន១០៥សង្កាត់ មិន​អាចដោះម្ដងអស់នោះទេ ប៉ុន្តែទោះជាយ៉ាងណាក្នុងឆ្នាំ២០២៧ដោះស្រាយឱ្យអស់ដែរ។


លោកឃួង ស្រេង បាន​លើក​ឡើង​ថា ក្នុងនាមមន្ត្រីរបស់គណបក្សប្រជាជន ត្រូវ​ខិតខំ​បន្ត​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត ដោយត្រូវចិញ្ចឹមចលនាប្រជាពលរដ្ឋ បើ​ពួក​គាត់​ខ្វះខាត​ត្រូវ​ជួយ​ឧបត្ថម្ភ​ភ្លាម ដោយក្នុងនោះក៏ត្រូវមើលផងដែរនូវមន្រ្តីរបស់ខ្លួនដែលខ្វះខាតក៏ត្រូវ ជួយឧបត្ថម្ភផងដែរ ដូចសម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា ធ្លាប់​មាន​ប្រសាសន៍​ហើយ គឺមិនទុកឱ្យពលរដ្ឋណា​ម្នាក់​ស្លាប់​ដោយ​អត់​បាយ​នោះទេ។

មិន​ត្រឹម​តែ​មើល​ប្រជាពលរដ្ឋ​ទេ ប្រជា​ការពារ មន្ត្រីក្នុងសង្កាត់របស់យើង ពួក​គាត់​ក៏​មិន​ធូរធារ​ដែរ ដូច្នេះ​ត្រូវ​គិតគូរ​ឧបត្ថម្ភ​ពួក​គាត់​ផង​ដែរ។ គណបក្សប្រជាជនកម្ពុជា ជា​គណបក្ស​ដែល​មាន​ចិត្ត​ទូលាយ​ហើយ​អាច​ទទួល​យក​បាន​គ្រប់​គណបក្ស​ផ្សេង​ទៀត​ទាំងអស់​មក​រួម​ជីវភាព​ជាមួយ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​យើង​ទទួល​បាន​ការ​ឯកភាព​ជាតិ សាមគ្គីភាព។

លោក​ប្រធាន​ក៏​បាន​ណែនាំ​ឱ្យ​មន្ត្រី​នគរបាលប៉ុស្តិ៍ អធិការខណ្ឌ ត្រូវធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឱ្យ​បាន​ល្អ​លើ​ការងារ​អត្តសញ្ញាណប័ណ្ណ អត្រានុកូលដ្ឋាន លិខិតឯកសារផ្សេងៗ ការបម្រើសេវាធារណៈជូនពលរដ្ឋ ជាពិសេស​លើ​ការ​ងារ​បង្រ្កាប​បទល្មើស ក្មេងទំនើង គ្រឿងញៀន និង​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ផែនការ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​នៅ​ក្នុង​មូលដ្ឋាន សាលារៀន ជាដើម។

យើង​មិន​អាច​ឱ្យ​ពួក​ប្រឆាំង​យក​បញ្ហា​អត្ត​សញ្ញាណប័ណ្ណ អត្រានុកូលដ្ឋាននេះ ធ្វើ​ជា​អាវុធ​មក​សម្លាប់​យើង​បាន​ឡើយ ហើយ​កិច្ចការ​ទាំងអស់​នេះ​យើង​ត្រូវ​ធ្វើ​ឱ្យ​បាន​ដិតដល់៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ នាទីutes មុន

អ្នកនាំពាក្យ ៖ ដំណើរការ​ប្រឡង​សញ្ញាប័ត្រ​ឌីប្លូមនៅថ្ងៃទី១នេះ ប្រព្រឹត្តិទៅល្អប្រសើរ

ព័ត៌មានជាតិ៣៩ នាទីutes មុន

លោកឃួង ស្រេង ផ្តាំផ្ញើឱ្យសមាជិក​បក្ស ពង្រឹង​សាមគ្គីភាព​ឯកភាពផ្ទៃក្នុង បង្រ្កាបបទល្មើស ក្មេង​ទំនើង​ និងគ្រឿងញៀន

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ខាយ ឃុនហេង ៖ មន្ត្រីរាជការ​និង​ប្រតិបត្តិករ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​នៅខេត្តកំពត ទទួល​បាន​ចំណេះដឹង​ពី​គ្រឿងញៀន អេដស៍ និងApp NoDrug

ព័ត៌មានជាតិ៣ ម៉ោង មុន

សេដ្ឋកិច្ចកម្ពុជានៅបន្តរឹងមាំ ៖ ២២ខែនៃរាជរដ្ឋាភិបាលអាណតិ្តទី៧របស់សម្តេចធិបតី រោងចក្រសហគ្រាសកើនឡើងជាង៥,៣ពាន់

ព័ត៌មានជាតិ៣ ម៉ោង មុន

តុលាការកំពូលសម្រេច​បន្ត​ឃុំ​ខ្លួន​បុរស​ម្នាក់​ដាក់​ពន្ធនាគារ​ ក្រោយ​​ចេញ​សែក​ស្អុយ​ជាង​៣០​ម៉ឺន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម